Skip to main content

Fixed Acer Laptop by your self

1. ធ្វើយ៉ាងណាដោះអេក្រង់ LCD ដែលខូចកុំព្យូទ័រ laptop ម៉ាក Acer Aspire សេរី 5670 ឬសេរី 5620

 

​ ការណែនាំដោះអេក្រង់ LCD ដែលខូចពីកុំព្យូទ័រ Acer Aspire 5670 ឬសេរី Aspire 5620 ខាងក្រោមនេះជាជំហានដោះដែលប្រហាក់ប្រហែលការដោះចេញកុំព្យូទ័រ Acer Travel Mate សេរី 4210/4270/4670 ប្រសិនបើកធ្វើតាមការណែនាំនេះ ដូចគ្នានឹងម៉ូលដែលផ្សេងទៀតដែរ។ ដើម្បីដោះកុំព្យូទ័រលោកអ្នកបិទសិនទើបអាច ដោះមានសុវត្ថិភាព​ ដកចេញចរន្តអគ្គិសនីចរន្តឆ្លាស់ AC និងដោះចេញថ្មកុំព្យូទ័រ ត្រូវពិនិត្យអោយ បានច្បាស់ថាអស់ចរន្តហើយឬនៅ។




ជំហានទី១:
មានវីសចំនួនប្រាំមួយគ្រាប់ នៅលើដែកគំរប ដោះវីសទាំងអស់ចេញក្រៅ

ផ្នែកខាងក្រោមនេះវីសជាប់ស្អិត នៅគំរប់ពិបាកមូលចេញក្រៅ លោកអ្នកអាចមូល ដោយប្រើទុលវីសមុខបួន ឬទុសវីសផ្កាយ ទើបអាចដោះចេញបាន ពីគំរប ចេញពី សំណុំកុំព្យូទ័រ ដោះចេញវីសទាំង 6 ដែលឃើញនៅក្រោមគំរប់។

ជំហានទី២:
ដោះដោយប្រយ័ត្ន នៅផ្នែកលើនៃអេក្រង់ LCD ពីគំរបអេក្រង់ បន្តមូលលើវីស

ជំហានទី៣:
អេក្រង់ LCD ត្រូវបានមូលដកចេញក្រៅ

អេក្រង់បន្ទះ inverter ដែលដាក់នៅជាប់លើអេក្រង់ LCD គេមិនចាំបាច់ដោះអេក្រង់ LCD ក៏យើងអាចប្តូរ inverter បានដែរ។ ការដកដោះខ្សែកាបគឺជាការងាយបំផុត វានៅជាប់សងខាង inverter ហើយយើងអាចដោះដូរ inverter ដាក់ថ្មីតាមតម្រូវការ ចាំបាច់។

ជំហានទី៤: ដោះវីសទាំងអស់ដោយសុវត្ថិភាពចេអពីសន្លឹកទ្វា តែមានម៉ូដែលខ្លះ
មានវីសមូលតែពីរនៅលើអេក្រង់ LCD នៅខាងលើជាប់សំណុំអេក្រង់។

ជំហានទី៥: ប្រសិនបើលោកអ្នកមិនចេះដោះអេក្រង់ inverter នៅជំហានទីបី លោក អ្នកនឹងអាចផ្តាច់ខ្សែកាបចេញពីជ្រុងខាងស្តាំដៃនាំ inverter។ អេក្រង់ LCD នេះមាន ខ្សែតភ្ជាង់ជាមួយអំពូល backlight។

ជំហានទី៦: ដោះអេក្រង់ LCD ដោយប្រយ័ត្នចេញពីគំរប ផ្តាច់ចេញខ្សែកាប video ចេញពីអេក្រង់ LCD។

ជំហានទី៧: ដោះចេញវីសបួមដោយសុវត្ថិភាពចេញពីអេក្រង់ LCD ចេញពីត្រចៀក ទ្វា មានវីសពីរនៅជ្រុងនៃអេក្រង់។ ឥឡូវនេះលោកអ្នកអាចដោះអេក្រង់ LCD ខូច
និងដូរចេញវាដាក់អេក្រង់ថ្មី។ លោកអ្នកមើលអេក្រង់ដេលត្រូវជាមួយ Acer Aspire 5670 និងអេក្រង់ Acer Aspire 5620។

2. ធ្វើយ៉ាងណាដើម្បីដោះអេក្រង់ Acer Travel​ Mate 2300
ក្នុងមេរៀននេះនឹងជួយអោយលោកអ្នកដោះកុំព្យូទ័រ Acer Travel Mate 2300 តាម ជំហាន ប្រភេទ Acer Travel Mate 2300 ស្រដៀងគ្នានឹង Acer Travel Mate 3620 ដែលមានបញ្ហាជាមួយរន្ធដោយ power ដូចគ្នា។ ការណែនាំដោះកុំព្យូទ័រ
Travel Mate 3620 និងដោះសំណុំកុំព្យូទ័រ Acer Travel Mate 2300 បញ្ហាចម្បង មានខាងក្រោមនេះគឺ:
- ដោះវីសចេញពី CD/DVD drive គឺនៅខាងក្រោម keyboard (មិនមែននៅខាង ក្រោមនៃ case)។

- វីសពីរមូលជាប់ជាមួយ mother board និងមាន connector ថ្មហើយនៅលើ កាត PC card ក្រប។

- ដើម្បីដោះ mother board លោកអ្នកត្រូវការមូលដោះចេញខ្ចៅពីរ ដែលមូលភ្ជាប់ ក្បាល VGA socket នៅខាងក្រោយនៃ case។

នៅលើ power board គឺជាផ្នែកមួយនៃ mother board មិននៅផ្តាច់ចេញពី board ម្យ៉ាងវិញទៀត ប្រសិនបើ លោកអ្នកផ្សារដោះចេញពីរន្ធ Power Jack លោក អ្នកនឹងអាចជួសជុលបញ្ហារបស់ power supply បាន។
3. ការណែនាំជួសជុលរន្ធដោត DC power
ដើម្បីជួសជុលលោកអ្នកនឹងត្រូវការ ឧបករណ៏ដូចខាងក្រោម
- ឧបករណ៏ផ្សារសំណ ប្រើខ្យល់ស៊ីតុណ្ហភាព 800-850អង្សា
- ផ្សារដោះដោយប្រើម៉ាស៊ីនបូម សំណចេញនៅជុំវិញគល់ជើង គេអាចប្រើឧបរណ៏ Edsyn Soldapullt ម៉ូដែល DS 017។
- លោកអ្នកប្រើអាល់កុល និងច្រាសដុសំអាតលើ motherboard ក្រោយពេលប្តូរ
- ប្តូរដាក់រន្ធដុយ DC power ថ្មីលោកអ្នកអាចរកទិញថ្មយកមកផ្លាស់ប្តូរ

ការណែនាំជួសជុលរន្ធដោតដោយ DC power របស់កុំព្យូទ័រ Laptop

ដូចលោកអ្នកមើលឃើញក្នុង រូបភាពខាងក្រៅ ផ្សារដកចេញពីជើង pin ដែលនៅ ជាប់ជាមួយ motherboard។ ដើម្បីផ្សាដោះរន្ធដោតដុយ power jack ចេញពី motherboard ត្រូវសំអាតលើរន្ធដុយជាមុន និង motherboard រួចហើយផ្សារ កន្លែងដែលចង់ជួសជុល។

ចាប់ផ្តើមផ្សារដោះ ហើយផ្សារដកចូលថ្មីវិញ រូបភាពខាងក្រោមការផ្សារដាក់ចូលវិញ

លោកអ្នកផ្សារធ្វើយ៉ាងណាដើម្បី អោយសំណឡើងពងហើយរលោងទើប ជាប់បាន យូរ គេមិនផ្សាររាបស្មើរ ទើបជាប់បានយូរ មិនងាយរបូតចេញ។

លោកអ្នកព្យាយាមផ្សាដោះរន្ធដោយ power jack ចេញពី motherboard ដោយ ឧបករណ៏បឺតសំណចេញពីជើងផ្សា power jack។

ក្រោយពេលបឺតយកសំណចេញក្រៅពីរន្ធដោយ DC power jack លោកអ្នកអាចដក ចេញវាពី motherboard។

បន្ទាប់មកចាប់ផ្តើមចាប់ទាញ power jack ចេញក្រៅ រួចហើយសំអាតលើចំណុច ដែលបានផ្សាដកចេញ។

កោសសំអាត លើ power jack ដែលបានផ្សារដកចេញក្រៅ

ជើងបីរបស់ power jack មើលទៅឃើញជាប់សំណ លោកអ្នកអាចកោសចេញ សំអាត ចេញអោយអស់ដោយប្រដែកខាត់ឬឧបករណ៏ផ្សេងទៀតសំអាត

លោកអ្នកអាចដុស ដោយប្រើច្រាសដុសធ្មេញ ឬជាមួយអាល់កុល ដើម្បីសំអាត់ នៅត្រង់កន្លែងដែលបានផ្សារដោះចេញ។ ការងារនេះមិនជាចាំបាច់ទេ តែបើលោក អ្នកធ្វើបែបនេះ វាស្អាតងាយស្រួលក្នុងពេលផ្សាដាក់ចូលវិញ។

លោកអ្នកអនុវត្តផ្សារសំណទៅលើរន្ធ power jack តាមជាយគេមវង់មូលដែលមាន បួនរន្ធនៅលើ motherboard ផ្សាអោយបានស្មើដើម្បីដាក់ជើង Power jack ចូល

លោកអ្នកចាប់ផ្តើមផ្សារតាមវង់មូល

ធ្វើយ៉ាងណាដើម្បីស្មើសាច់ ល្អទើបអាចបញ្ចូល Power jack ចូលផ្សារជាប់បានល្អ

ក្រោយពីបានផ្សាររួចរាល់ហើយ លោកអ្នកអាចបញ្ចូលដំឡើង power jack លើ motherboard ដាក់ពីក្រោមបញ្ចូលក្នុង power jack ហើយចាប់ផ្តើមផ្សារភ្ជាប់ សំណ ជើងជាប់ជាមួយ Motherboard។

ផ្សារជើង power jack ទាំងអស់ជាប់លើ Motherboard

លោកអ្នកបានធ្វើការងារជួស DC power ជុលកុំព្យូទ័រ laptop ចប់។ លោកអ្នក ផ្សារ អោយវាឡើងមូលហើយរលោងបែបនេះទើប អាចជាប់បានយូរ។

4.តើធ្វើយ៉ាងណាដើម្បីជួសជុល Power Jack ភ្ជាប់ទៅកុំព្យូទ័រ laptop
ដើម្បីដោះប្តូរ power jack នៅក្នុងកុំព្យូទ័រ laptop របស់លោកអ្នក ដំបូងត្រូវដោះ ចេញរន្ធដុយនៅលើ motherboard សិន ខាងក្រោមយើងឃើញការពន្សល់ប្តូររន្ធ DC power jack ខាងក្រោមសកម្មភាពផ្សារដោះចេញក្រៅពី Motherboard។

លោកអ្នកជួសជុលកុំព្យូទ័រ laptop ប្រហាក់ប្រហែកផ្សារដោះ power jack គ្រាន់ តែលោកអ្នកផ្សារបណ្តុះបង្គោល ដែលបាក់ដាក់អោយវែងឡើងវិញ។

លោកអ្នកដោះចេញបង្គោល power jack ដោយផ្សារដោះចេញឬបន្ថែមបង្គោល អោយបានវែងដើម្បីផ្សារភ្ជាប់លើ motherboard។

លោកអ្នកអាចប្រើដែក ពត់ជារាងដូចខាងក្រោម ដើម្បីផ្សារបណ្តុះជើងអោយវែង ភ្ជាប់ជាមួយ motherboard។

បញ្ចូលជើង  connector ទៅលើ power jack ពត់ដាក់អោយស៊ីគ្នា ទើបផ្សារ សំណអោយជាប់ជាមួយជើងចាស់ បន្ទាប់មកកាត់អោយស្មើល្មមផ្សារភ្ជាប់

ចាប់ផ្តើមផ្សារសំណលើ power jack
ឥឡូវនេះយើងផ្សារបង្គោល ជាប់នៅលើប៉ាណែល PCB រួចហើយលោកអ្នកអាច មើលឃើញដូចក្នុងរូបភាព បន្ទាប់មកលោកអ្នកផ្សារសំណក្នុងរង្វង់មូលសិន រួច បញ្ចូលជើង Power jack ដាក់ចូលរួចផ្សារភ្ជាប់លើ motherboard។

លោកអ្នកកោសចោល រួចហើយលាបសំណជុំវិញរង់មូល លើប៉ាណែល PCB យើងប្រើទុលវីសមុខសំប៉ែតដើម្បីធ្វើ។
ប្រសិនបើនៅជុំវិញ power jack មិនល្មមលោកអ្នកអាចពង្រីកអោយធំ ដោយប្រើដង្កៀបចាក់ ធ្វើអោយរន្ធឡើងធំ។

ដូចដែលលោកអ្នក បានឃើញខាងក្រោមរន្ធធំល្មម បន្ទាប់មកយើងផ្សារសំណជុំវិញ លើផ្ទៃរង្វល់មូល ការផ្សារដាច់ខាតមិនអោយប៉ះជាមួយសមាធាធាតុជិតខាងឡើយ។

ដំឡើង power jack ចូលក្នុង motherboard កំណត់រន្ធប្រហោងចូលរវាងរន្ធ jack និង motherboard។

សូកបង្គោលចូលក្នុងប៉ាណែល PCB ផ្សារជើង pin

ឥឡូវនេះ កាលណាលោកអ្នកបានបញ្ចូល power jack ចូលក្នុងដោយសុវត្ថិភាព បន្ទាប់មកលោកអ្នកអាច ពត់ជារង្វង់ខ្ចៅដើម្បីផ្សារជាប់នៅលើ motherboard មិនរលងជាប់រឹងមាំនៅលើ motherboard ធ្វើបែបនេះទើបអាចប្រើបានយូរ។

លោកអ្នកផ្សារ វាអោយជាប់ជិតមើលមិនឃើញរង្វង់ខ្ចៅ ក្រោយមកសំអាតដោយប្រើ អាល់កុលដុសចេញពី កន្លែងដែលបានផ្សារ។

មើលពីខាងក្រោមនៃ motherboard

រូបភាពបង្ហាញនេះបានផ្សារភ្ជាប់ចប់ជាស្ថាពរ លោកអ្នកអាចប្រើបានយូរ មិនងាយ ខូចរលុងជើង Power Jack ដូចមុនទៀតវាអាចចូលចរន្តអគ្គិសនី អាចសាកចូលថ្មល្អ។

SOURCE makarakonkhmer

Comments

Popular posts from this blog

វិធីសាស្រ្ត Unlock bootloader របស់ Motorola

ធ្លាប់បានលឺច្រើនមកហើយអំពីវិធីសាស្រ្ត Unlock bootloader ផ្សេងៗដូចជា  SONY ,  HTC , Nexus ជាដើម តែអ្វីដែលយើងមិនធ្លាប់ដឹងនិង សាកល្បងគឺពពួក Motorola តែម្តង។ វិធីសាស្រ្តផ្សេងៗត្រូវបានអនុវត្តហើយ វាផ្តល់នូវលក្ខណៈងាយស្រួលផ្សេងៗគ្នាដើម្បីឲ្យយើងមានសិទ្ធកាន់តែច្រើនទៅលើការប្រើប្រាស់ទូរស័ព្ទទំនើបរបស់យើង។ ថ្ងៃនេះខ្ញុំសូមណែនាំពីវិធី unlock bootloader របស់ពពួកMotorola វិញម្តងដែលម៉ាកមួយនេះ ហាក់ដូច ជាមិនសូវពេញនិយមក្នុងទីផ្សារយើងសោះ។ តែយ៉ាងណាក្តីក៏ខ្ញុំព្យាយាមប្រមូលរាល់ពត៌មានទូរស័ព្ទដែលមានទាំងអស់មកដាក់ក្នុងនេះផងដែរ។ ចំពោះជំហ៊ាននៃការប្រតិបត្តិមានដូចខាងក្រោម៖ ទាញយក  fastboot ទាញយក  driver តម្លើង driver ពន្លា fastboot ប្រើប្រស់  terminal  របស់ Windows ដើម្បីចូលទៅទីតាំង fastboot. exe បើកទូរស័ព្ទចូលទៅ fastboot ដោយចុច Power+ vol  Down ហើយដោតខ្សែ  USB  ទាំងព្រម វាឃ្លាខាងក្រោម $ fastboot oem get_unlock_data បន្ទាប់មកវានឹងបញ្ហានូវទិន្ន័យដូចគំរូខាងក្រោម $ fastboot oem get_unlock_data (bootloader) 0A40040192024205#4C4D3556313230 (bootloader) 30373731363031303332323239#BD00 (bootloader) 8A672BA474

how to install khmer on Sony Ericsson X8

 ខ្ញុំ​បានអាន​នូវឯកសារ​របស់​សមាជិកមម្នាក់ក្នុងក្រុម CAUG (Cambodia Android User Group) ស្តីអំពីការ តំលើង ភាសារដែល​អាច​មើល​បាន​ត្រឹម​ត្រូវ ដាក់ចូល​ទៅក្នុង​ទូរស័ព្ទ Xperia X8 របស់​ក្រុមហ៊ុន​សូនី។ សូមមើលជំហ៊ាននៃការធ្វើតាមលំដាប់ដូច​ខាងក្រោម

Orkida English-Khmer Dictionary

ថ្ងៃ​នេះ​សុំ លើក​យក​វត្ថុ​បូរាណ​ ប៉ុន្តែ​ពេញ​និយម ដែល​ត្រូវ​បាន​ដំឡើង​ស្ទើគ្រប់​កុំព្យូទ័រ​បង​ប្អូន​ខ្មែរ​យើងគឺ វចនានុក្រម Orkida English<->Khmer ។ សង្ឃឹម​ថា​ម្ចាស់​បង្កើតវចនា​នុក្រម​នេះ មិន​យល់​ទាស់​អី​ទេ ដែល​ខ្ញុំ​ដាក់​អោយ​គេ​ទាញ​យក​ជាសាធារណះ​ដូច្នេះ ព្រោះ​ថា​វា​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពីឆ្នាំ ១៩៩៨មក​ម្ល៉េះ ម្យ៉ាង​វិញ​ទៀតបង​ប្អូន​យើង​បាន​ចម្លង​ពីមួយ​ទៅ​មួយស្ទើរ​គ្រប់​កុំព្យូទ័រ​ ទៅ​ហើយ។ ដោយ​ឡែក​ពេល​ខ្ញុំ​សាកល្បង​ស្វែង​រក​ក្នុង Google អំពី​វចនា​នុក្រម​នេះ ហាក់​ដូច​ជា​ស្ងាត់​ឈឹង​ មិនសូវ​មាន​កន្លែង​ Download សោះ ! ដូច្នេះ​ដើម្បី​អោយ​ការ​ស្វែង​រកក្នុង​អ៊ិនធឺណិត​ទាក់​ទង​នឹង​ស្រុក​ខ្មែរ​ យើងកាន់​តែមាន​​ប្រសិទ្ធភាព ខ្ញុំ​សម្រេច​ចិត្ត​ Upload វា​ចូល​ក្នុង Hosting របស់​ខ្ញុំ​ ហើយ​ចែក​អោយ​បងប្អូន​ដែល​ត្រូវ​ការ​វា​ យក​ទៅ​ប្រើ​ប្រាស់​ចុះ។ ថ្វីត្បិត​តែ​វា​រាង​ចំណាស់​បន្តិច​មែន តែ​រហូត​មក​ដល់​ Windows 7 ហើយ​ វា​នៅ​តែ​អាច​ដំឡើង​និង​ប្រើ​បាន​ជា​ធម្មតា។ ទាញ​យកវចនានុក្រម​ Orkida By : Sam Vichea