Skip to main content

20 To Create Website



នៅពេល ​យើង​បាន​បង្កើត Website រួចហើយ យើង​មិន​អាច​នៅ​ស្ងៀម​មួយ​កន្លែង​ហើយ​ដេក​រង់ចាំ​អ្នក Log ចូលមក Website យើង​នោះ​ឡើយ ។ ទោះបី Website របស់​យើង​ត្រូវបាន​បង្កើត​ក្នុង​បំណង​អ្វី​ក៏ដោយ គឺ​តែង​ប្រាថ្នា​ចង់បាន​អ្នក Log ចូល​ឲ្យបាន​ច្រើន កាលណា​មាន​អ្នក Log ចូល Website របស់​យើង​ច្រើន​វា​គឺជា​មោទនភាព​មួយ​យ៉ាង​ធំ មិនតែប៉ុណ្ណោះ វា​ក៏​ជា​ទីតាំង​មួយ​សម្រាប់​ឲ្យ​យើង​អាច​បន្ត​ធ្វើ​អ្វី​ទៅមុខ​ទៀត​បាន​តាម ​សេចក្តីប្រាថ្នា ។
​មាន​វិធី​ច្រើនណាស់​ដែល​យើង​អាច​បង្កើន​ ចំនួន​អ្នក​ចូល​មក​កាន់ Website របស់​យើង​ដោយ​រួមទាំង​ទិញ​ចំនួន​អ្នក​ចូល​តាមរយៈ​ក្រុមហ៊ុន​ណា​មួយ បង្កើន​កម្មវិធី​ឲ្យមាន​អ្នក​ចូល​មើល​ច្រើន​តាមរយៈ​ការផ្តល់​អ្វីមួយ​ឲ្យគេ និង​មាន​វិធី​ផ្សេងៗ​ជាច្រើន​ទៀត​រាប់មិនអស់ ។​
នៅពេលនេះ​យើង​សូម​លើកយក​ពី​វិធី​មួយចំនួន​ សម្រាប់​ជាការ​ពិចារណា ​ដើម្បី​ជួយ​ធ្វើឲ្យ Website អាច​ទទួល​យក​អ្នក​ចូល​មើល​បាន​ច្រើន ដោយ​ប្រើ​វិធី​ងាយ​ដែល​ពុំ​ចាំបាច់​ត្រូវ​ចំណាយ​ប្រាក់​ឡើយ ។​

នៅពេល​យើង​បាន​បង្កើត Website រួចហើយ យើង​មិន​អាច​នៅ​ស្ងៀម​មួយ​កន្លែង​ហើយ​ដេក​រង់ចាំ​អ្នក Log ចូលមក Website យើង​នោះ​ឡើយ ។ ទោះបី Website របស់​យើង​ត្រូវបាន​បង្កើត​ក្នុង​បំណង​អ្វី​ក៏ដោយ គឺ​តែង​ប្រាថ្នា​ចង់បាន​អ្នក Log ចូល​ឲ្យបាន​ច្រើន កាលណា​មាន​អ្នក Log ចូល Website របស់​យើង​ច្រើន​វា​គឺជា​មោទនភាព​មួយ​យ៉ាង​ធំ មិនតែប៉ុណ្ណោះ វា​ក៏​ជា​ទីតាំង​មួយ​សម្រាប់​ឲ្យ​យើង​អាច​បន្ត​ធ្វើ​អ្វី​ទៅមុខ​ទៀត​បាន​តាម ​សេចក្តីប្រាថ្នា ។
​មាន​វិធី​ច្រើនណាស់​ដែល​យើង​អាច​ បង្កើន​ចំនួន​អ្នក​ចូល​មក​កាន់ Website របស់​យើង​ដោយ​រួមទាំង​ទិញ​ចំនួន​អ្នក​ចូល​តាមរយៈ​ក្រុមហ៊ុន​ណា​មួយ បង្កើន​កម្មវិធី​ឲ្យមាន​អ្នក​ចូល​មើល​ច្រើន​តាមរយៈ​ការផ្តល់​អ្វីមួយ​ឲ្យគេ និង​មាន​វិធី​ផ្សេងៗ​ជាច្រើន​ទៀត​រាប់មិនអស់ ។​
នៅពេលនេះ​យើង​សូម​លើកយក​ពី​វិធី​មួយចំនួន​ សម្រាប់​ជាការ​ពិចារណា ​ដើម្បី​ជួយ​ធ្វើឲ្យ Website អាច​ទទួល​យក​អ្នក​ចូល​មើល​បាន​ច្រើន ដោយ​ប្រើ​វិធី​ងាយ​ដែល​ពុំ​ចាំបាច់​ត្រូវ​ចំណាយ​ប្រាក់​ឡើយ ។​
+ មធ្យោបាយ​ទី ១ :
វិធី​ទី ១: នេះ​បើ​មើល​បន្តិច​ហើយ​មិន​បាន​ជា​ពិចារណា​នោះ​អាច​គិតថា​វា​សាមញ្ញ​ពេក ប៉ុន្តែ​បើសិនជា​យើង​គិត​ឲ្យបាន​យូរ​បន្តិច​នោះ​ទើប​ដឹង​ថា​វា​ជា​រឿង​មួយ​ សំខាន់​ណាស់ ។ បើសិនជា​យើង​គិត​ថា​វិធី​នេះ​វា​ងាយ​ពេក ឬ ពុំ​គួរ​គិត​ដល់​សោះ​នោះ​គួរ​រំលង​ចូល​ទៅ​មធ្យោបាយ​ផ្សេងៗ​ទៀត​តាម​ការ​គួរ ។
​អ្នកបង្កើត Website ខ្លះ​, ពុំ​បាន​គិត​ដល់​ការរៀបចំ​ឲ្យមាន tag ឲ្យបាន​ត្រឹមត្រូវ​ដូចខាងក្រោម​ឡើយ
​ ​1- Title tag
​ ​2- Meta description tag
​ ​3- Meta keywords tag
​ក្នុង attributes នី​មួយៗ​ខាងលើនេះ​, យើង​គួរតែ​រំឭក​ពី​ពាក្យ​សំខាន់​ដែល​ទាក់ទង​ដល់ Website របស់​យើង​ឲ្យបាន​ចំនួន​១​ដង តែ​មិន​ត្រូវឲ្យ​លើស​ពី​២​ដង​ដែរ ។ ប្រសិនបើ​យើង​ដាក់​វា​ច្រើនពេក (​លើស​ពី​ចំនួន​២) search engine អាច​រំលង website យើង​ចោល​ហើយ​ចាប់យក website ផ្សេង​ដែល​មាន​ន័យ​របស់​ឈ្មោះ​ប្រហែល​គ្នា​ជំនួស​វិញ ។​
​ឧទាហរណ៍​ថា យើង​នឹង​/​បាន​បង្កើត website មួយ​ឈ្មោះ “Skin care” ដូចនេះ opening HTML code របស់​យើង​នឹង​ត្រូវ​ដាក់​ដូច​របៀប​ខាងក្រោម​នេះ​
<html>
​ ​<head>
​ ​ ​<title> Skin Care Tips For People of All Ages </title>
​ ​ ​<meta name=”description” content=”How to develop a healthy skin care repigmen”>
​ ​ ​<meta name=”Keywords” content=”skin care, healthy skin, looking young”>
​ ​</head>
មាន search engine ជាច្រើន​បាន​ចាត់ទុក H1 H2 និង H3 ថា​ជា​ករណី​សំខាន់​ដែរ​, ដូចនេះ​យើង​ត្រូវតែ​ផ្តោត​ការយកចិត្តទុកដាក់ មិន​ត្រឹមតែ​ចំពោះ meta tag ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ត្រូវ​ផ្តោត​ការយកចិត្តទុកដាក់​ចំពោះ H1 H2 និង H3 ឲ្យ​ដូចជា Meta name ដែរ ។
ហេតុ​នេះ​បើសិនជា​យើង​ចង់ឲ្យ​គេ​យល់​បាន​ពី website របស់​យើង​គួរតែ​ប្រើពាក្យ “skin care” នេះ​នៅក្នុង​ឃ្លា​របស់ H1 H2 និង H3 ។
ឧទាហរណ៍ :
​ ​<h1> skin care tips for women </h1>
ឃ្លា​នៃ code នេះ គួរ​ត្រូវ​បាន​ដាក់​ឲ្យ​កៀក​ជិត​ជាមួយ​ប្លុក​របស់ <body> tag បំផុត ឯ​ចំណែក H2 និង H3 ក៏​គួរតែ​ធ្វើ​ដូចគ្នានេះដែរ ។​
សារសំខាន់រ​បស់ Meta tage :
ជាច្រើន​ឆ្នាំ​កន្លងមកហើយ Meta tag បាន​ក្លាយទៅជា tag ដែល​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការកំណត់​ថ្នាក់ Website របស់​យើង​ជាមួយ search engine , សព្វថ្ងៃ​នេះ​ផ្ទុយ​ទៅវិញ “search engine” ស្វែងរក​មើល page នានា​នៅក្នុង Website របស់​យើង​ដើម្បី Link ក្រៅពីនេះ search engine នៅ​បាន​គិត​ផង​ដែរ​ដល់ Website ណាខ្លះ​ដែល​បាន Link មក website របស់​យើង បន្ទាប់មក​ទើប search engine ឲ្យចំ​ណាត់​ថ្នាក់យើង​ជា​ក្រោយ ។​
ទោះបីជា​យើង​បាន​ប្រើ Meta tag សំរាប់​បរិយាយ​ពី website របស់​យើង​ក៏ដោយចុះ (search engine ប្រើប្រាស់​ពាក្យ​ដែល​យើង​បាន​ដាក់​នៅ​ទីនោះ​សម្រាប់​បង្ហាញ​ពេល​រក website យើង​ឃើញ​) ក៏​កុំ​សង្ឃឹមថា website យើង​នឹង​ទទួល​បាន​អ្នក​ចូល​មើល​ច្រើន​ភ្លាមៗ​ដែរ ពីព្រោះ website កើត​ឡើង​ថ្មី​រាល់ថ្ងៃ បើសិន​ជា​មួយ​ខែ​មុន search engine អាច​រក website យើង​ឃើញ​តែ​នៅ​ខែ​នេះ ឬ​ឆ្នាំក្រោយ​អាច​មិន​ប្រាកដ​ជា​រក​ឃើញ​ឡើយ លើកលែងតែ​អ្នក​ចូល​វាយ​ចំ​ឈ្មោះ website យើង​តែ​ម្តង ។
+ មធ្យោបាយ​ទី ២ :
Website ដូចជា Google, yahoo, Live, AOL, ជាដើម អាច​ចាប់​អ្នក​ចូល website យើង​រហូត​រាប់​ពាន់ រាប់​ម៉ឺន​នាក់​ក៏​ថា​បាន ដូចនេះ​វា​ជា​ប្រការ​មួយ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​យល់​ដឹង​ពី spider និង bots របស់​គេ​ឲ្យ​អាច​ស្គាល់​ពី​ន័យរ​បស់ website យើង ។​
Spider គឺជា script ដែល search engine បញ្ជូន​ចេញ​មក​កាន់ website របស់​យើង​ដើម្បី​ប្រមូល​ព័ត៌មាន​មួយចំនួន​របស់ website យើង ជាពិសេស code នៅក្នុង website របស់​យើង​, មាតិកា​, តើ​មាន​អ្នក​ចូល​ច្រើន​ឬ​តិច​, តើ​មាន website ណាខ្លះ Link មកកាន់ website របស់​យើង ដោយ​យោង​ទៅ​តាម​ព័ត៌មាន​ដែល script របស់ spider នោះ​ប្រមូលបាន​វា​នឹង​ដាក់​ចំណាត់ថ្នាក់ website របស់​យើង​ទៅ​តាម​វិធី​គណនា​របស់ search engine នោះ ។​
សូម​ចាំ​ក្នុង​ចិត្ត​ថា HTML គឺជា​មិត្ត​ដ៏​ល្អ​បំផុត​សំរាប់​យើង Flash Java រួម​ទាំង​ភាសា​ផ្សេង​ទៀត​មើលទៅ​ហាក់​ពិតជា​ល្អ​មែន ប៉ុន្តែ​អាច​មិន​ជា​ទី​ចាប់ចិត្ត​សំរាប់ search engine ឡើយ នៅពេល spider ចេញ​ស្វែងរក website របស់​យើង ។​
បច្ចុប្បន្ន​និង​មួយរយៈ​កន្លងមកនេះ google អាច​ចាប់ java script បាន​ប្រសើរ​ជាង​មុន​ច្រើន ប៉ុន្តែ​ជា​ការល្អ​បំផុត​មិន​អាច​ចោល​មិត្ត​ចាស់​របស់​យើង​គឺ HTML នោះ​បាន​ឡើយ​សូមកុំ​មើលរំលង​ត្រង់នេះ​ឲ្យសោះ ។​
​ ​ក្នុង​ករណី​ខ្លះ​ដែល​យើង​ចង់ validate HTML code របស់​យើង យើង​គួរ​ចូល​ទៅ​កាន់ website W3C’s site រួច​ឲ្យគេ validate website ឲ្យ​យើង ។ ដក frame ចោល​បើ​អាច​ធ្វើទៅបាន​គឺជា​ការ​ល្អ ។​
Search engine Spider មិន​ចូល​ចិត្ត និង​មិន​ស្គាល់ contents ដែល​ស្ថិត​នៅក្នុង frame ឡើយ​, ហេតុ​នេះ​បើ​យើង​មាន frame ហ៊ុំ content របស់​យើង​គួរតែ​ដក​វា​ចោល សូម​ដាក់​វា​ត្រឹមតែ​ពេល​ធ្វើ​បាន​ហើយ ពេល​សម្រេច​កិច្ចការ​ត្រូវ​ដក​វា​ចេញ​វិញ ។​
នៅ​រាល់ពេល​ដែល​យើង Link ទំព័រ (Page) ផ្សេងៗ​នៅក្នុង website របស់​យើង​, យើង​ត្រូវ​ប្រើប្រាស់​ពាក្យ (keyword) សំខាន់​ដែល​ទាក់ទង​ដល់​ទំព័រ​នោះ ទាំង​ការឲ្យឈ្មោះ page និង​ការ link ទៅកាន់ page នោះ​ត្រូវ​ប្រើ​ពាក្យ​ដែល​ទាក់ទង​ដល់​គោលដៅ​របស់ website យើង​ជា​និច្ច ធ្វើ​បែបនេះ​វា​នឹង​ជួយ​បង្កើន page rank បាន​ចំណាត់ថ្នាក់​ល្អ​ក្នុង​ប្រព័ន្ធ search engine ។​
ឧទាហរណ៍ : បើ​យើង​បង្កើត website មួយ​ស្តីពី “Skin care” នោះ​ពាក្យ​ខ្លះ​ដែល​យើង​ត្រូវ​ប្រើ​គឺ Skin tip, skin so smooth, skin repain, skin tone …etc. យើង​ឃើញ​ហើយ​ថា​ពាក្យ keywords ទាំងនោះ​សុទ្ធតែ​មាន​ទាក់ទង​ដោយ​ចំ ឬ​ដោយ​ប្រយោល​នៅក្នុង website យើង ។
​នៅ​រាល់ពេល​ដែល​យើង​ត្រូវ​ដាក់​ឈ្មោះ​ឲ្យ website របស់​យើង យើង​ចាំបាច់​ត្រូវ​គិតដល់ keywords ទាំងនោះ​មុនគេ​រួច​ទើប​ប្រើ​ពាក្យ​ណា​ផ្សេង​ទៀត​ជា​បន្ទាប់​ដើម្បីឲ្យ spider និង bot របស់ search engine ស្គាល់ keyword យើង​បាន​ភ្លាមៗ ។ កត្តា​មួយទៀត​នោះ​យើង​អាច​ប្រើ hyphen (-) សម្រាប់​ចែក​ពាក្យ​ពី​គ្នា​ដូចជា skin-care.html ជាដើម ។​
​ដោយ​ការប្រើប្រាស់​ពាក្យ keywords ធ្វើ​ជា​ឈ្មោះ​របស់ HTML page របស់​យើង​វា​ជួយ​បង្កើន​ប្រសិទ្ធភាព​ឲ្យ search engine ស្គាល់ website យើង​បាន​លឿន​ជាង ។​ ​យើង​អាច​យល់​បាន​ភ្លាម​ថា បើ​យើង​ប្រើពាក្យ skin-care.html និង​ប្រើ​ពាក្យ Page.html តើ​ឈ្មោះ​ណា​ដែល search engine ស្គាល់ website យើង​ច្បាស់​ជាង សូម​ពិចារណា​ចុះ​អាច​យល់​បាន​ហើយ ។​
+ មធ្យោបាយ​ទី ៣ :
​មាន search engine រាប់រយ ឬ​អាច​ថា​រាប់ពាន់​ឯ​ណោះ​នៅ​ក្នុង​ប្រព័ន្ធ web ដែល​យើង​ប្រើ​សព្វថ្ងៃនេះ ប៉ុន្តែ​ជា​ការពិត​មានតែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ទទួលបាន​ការគាំទ្រ និង​ត្រូវបាន​គេ​យកមក​ប្រើ​ជា​សកល ។ ក្នុងនោះ​មាន google, Live, yahoo, AOL និង Ask (​ឈ្មោះ​ដើម ask jeeves) web search ទាំងនេះ​គឺ​កំពុង​ពេញនិយម​នាពេល​បច្ចុប្បន្ន​នេះហើយ search engine ទាំងនេះ​គឺជា​អ្វី​ដែល​យើង​ត្រូវធ្វើ website របស់​យើង​តម្រូវ ។​
​នៅពេលណា​ដែល website យើង​ត្រូវ​បាន​បង្ហាញឲ្យឃើញនៅ​ពេល​ណា​គេ search រក​ជាមួយ google ឬ yahoo នោះ​មានន័យ​ថា web search engine មិនសូវ​ល្បី​ផ្សេង​ទៀត​ក៏​អាច​និង​រក website យើង​ឃើញ​ដូចគ្នា ។ ឧទាហរណ៍​ដូចជា Netscape (​បិទ​សេវា​) ក៏​ជា search engine មួយ​ដែរ ប៉ុន្តែ​លទ្ធផល​នៃ​ការ search គឺ Netscape ទាញ​យក​មក​ពី google ទៅវិញ​ទេ​មិនមែន search រក​ដោយ​ប្រើ engine របស់​ខ្លួនឯង​ឡើយ ។​
ដូច្នេះ​មានន័យ​ថា​បើសិនជា​យើង Rank #1 នៅក្នុង google search engine, website ជា search engine មិនសូវ​ល្បី​ផ្សេង​ទៀត​ក៏​ដាក់​ចំណាត់ (Rank) របស់ website ដូចគ្នា​ទៅ​និង​អ្វី​ដែល google បានដាក់​ដែរ ។
យើង​ហាក់ដូចជា​ពុំ​ចាំបាច់​ព្រួយបារម្ភ​ចំពោះ web search engine ផ្សេងៗ​ទៀតឡើយ គឺ​ព្យាយាម​ធ្វើយ៉ាងណា​សំដៅ​ចំ​ពោះ web search engine ធំ​មួយ​គឺជា​ការ​ស្រេច​នោះ​គឺ “google”, “yahoo”, “Live” ។
ខណៈពេល​ដែល​យើង​បាន​បង្កើត website របស់​យើង​បាន​ចំនួន ១៥​ទំព័រ ឬ​លើស​នេះ នោះ​យើង​អាច Submit website យើង​បាន​ហើយ ។​
​ ​google : http://www.google.com/addurl/?continue=/addurl
​ ​yahoo : http://submit.search.yahoo.com/free/request
​ ​Live (​ពី​មុន​គឺ MSN) : http://search.msn.co.in/docs/submit.aspx
​ ​សូមឲ្យ​មាន​ចិត្ត​អំណត់​បន្តិច​, វា​អាច​ត្រូវការ​ពេល​រហូត​រាប់​អាទិត្យ ឬ​រាប់​ខែ​មុន​ពេល​ដែល website របស់​យើង​ត្រូវបាន​គេ​ដាក់បញ្ចូល​ជាពិសេស​គឺ​ជាមួយ google, ដោយឡែក Live អាច​ដាក់បញ្ចូល website យើង​បាន​លឿន​ជាង​គេ ។​
ដើម្បី​ឆែក​មើល​ថា​តើ website របស់​យើង​ត្រូវបាន​គេ​ដាក់បញ្ចូល​រួចហើយ​ឬ​នៅ​នោះ គឺ​គ្រាន់តែ​វាយ​បញ្ចូល URL របស់​យើង​ទៅក្នុង search box នោះ​យើង​នឹង​ដឹង​ហើយ​ថា​លទ្ធផល​វា​យ៉ាងណា !
* សូម​កុំ​ព្យាយាម submit សារជាថ្មី​
​ម្ចាស់ website ជាច្រើន​មាន​ការ​អន្ទះសា​ខណៈពេល​ព្យាយាម​រង់ចាំ website របស់​ខ្លួន​បង្ហាញមុខ​នៅ​ក្នុង search engine ហើយ​ព្យាយាម submit ម្តង​ហើយ​ម្តងទៀត ការធ្វើ​បែប​នេះ​មានន័យ​ថា website របស់​យើង​អាច​នឹង​ត្រូវ​គេ​ផាត់​ចេញពី search engine ភ្លាម​បើ​យើង submit លើស​ពី​ម្តង ។ យើង​ដឹង​ហើយ​ថា​បន្ទាប់ពី submit រួច​យើង​ចង់​ឃើញ​លទ្ធផល​ចេញមក​ភ្លាមៗ ប៉ុន្តែ​ត្រូវ​ចាំ​ថា​មិនមែន​តែ website របស់​យើង​មួយ​ទេ​ដែល​បាន submit គឺមាន website រាប់​ម៉ឺន​ផ្សេងទៀត​ត្រូវបាន submit ជា​រៀងរាល់ថ្ងៃ ត្រង់នេះ​យើង​អាច​យល់​បាន​ហើយ​ថា វា​ត្រូវការ​ពេល​ច្រើន​ប៉ុន​ណា​ដើម្បី​ឲ្យ​យើង​ឃើញ​លទ្ធផល​ថា website ត្រូវបាន​ដាក់បញ្ចូល​រួច​នោះ ។​
គ្រប់ web search engine ទាំងអស់​ចូល​ចិត្ត website ណា​ដែល​មាន contents ច្រើនៗ គឺ​ចាប់ពី ១៥ ទៅ ២០ ឬ​ច្រើន​ជាង​នេះ កាន់តែ​មាន pages ច្រើន​គឺ​កាន់តែ​ល្អ google ប្រាថ្នា​បែបនេះ សូម​បំពេញ​តាម​បំណង​របស់ google ចុះ ។
ចុះ​ចំណែក web engine ផ្សេង​ទៀត​វិញ​យ៉ាងណា​ដែរ​គឺ web search engine ផ្សេង​ទៀត​មាន​បំណង​មិន​ខុស​គ្នា​ប៉ុន្មាន​ពី google ទេ គឺ​ស្រឡាញ់​តែ website ដែល​សម្បូរណ៍​ទំព័រ​ច្រើន​ប៉ុណ្ណោះ ទាំង google, yahoo, Live គឺ​សុទ្ធតែ​គិត​ដូច​គ្នា ។​
+ មធ្យោបាយ​ទី ៤ :
Blogging បាន​កើន​ប្រជាប្រិយភាព​នៅក្នុង​រយៈពេល​មួយឆ្នាំ ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​, កាលពី​ដំបូង​គេ​ប្រើ Blog សំរាប់​ត្រឹមតែ​ចែករំលែក​ព័ត៌មាន​គ្នា​ទៅវិញទៅមក​ក្នុងចំណោម​អ្នកយកព័ត៌មាន​ ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​វា​បាន​ក្លាយទៅជា​កន្លែង​រក​ប្រាក់​យ៉ាង​ស្ងាត់ស្ងៀម​ សំរាប់​អ្នក​មិន​ដឹង ប៉ុន្តែ​សំរាប់​អ្នក​ដែល​ដឹង Blog គឺជា​កន្លែង​រក​ប្រាក់​យ៉ាង​សកម្ម​មួយ​បី​ដូចជា​ផ្សារ​លក់ដូរ​ទំនិញ​យ៉ាង​ ដូច្នោះ​ដែរ ទោះបី​ថា​វា​តូច​ជា​កូន website នៅក្នុង website ក៏ពិតមែន​ប៉ុន្តែ​មាន​ទំហំ​ធំ​មិន​អាច​គណនា​បានឡើយ បើ​គេ​បូក​បញ្ចូល Blog ទាំងអស់​បញ្ចូល​គ្នា ។​
​Blog ភាគច្រើន​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​អាចដាក់ comments, ជាមួយ comments នេះ យើង​អាច​ដាក់ website address របស់​យើង ។​ ​ ​ហេតុនេះ​ពេល​យើង​បាន​បង្កើត Blog មួយ យើង​ត្រូវ​ជ្រើសរើស​យក​ពាក្យសម្តី​សម្រាប់​និយាយ​ក្នុង comments របស់​យើង​ឲ្យមាន​ខ្លឹមសារ​ធ្វើឲ្យ​គេ​ចាប់​អារម្មណ៍ ឬ​មាន​អ្វី​មួយ​ធ្វើឲ្យ​គេ​ចង់ដឹង ។ ហេតុនេះ​ការចូលរួម​ជាមួយ Blog ណាមួយ​ក៏ដោយ​យើង​ត្រូវ​ដាក់ comments របស់​យើង​និយាយ​ពី website យើង​ធ្វើឲ្យ​គេ​ចង់ដឹង តែ​សូម​កុំ​ភ្លេច​ដាក់បញ្ចូល website address របស់​យើង​ជាមួយ comment នោះ​ផង ។
​គោលបំណង​សំខាន់​របស់​យើង​គឺ :
​ ​1- ស្វែងរក​កន្លែង​បង្កើត Blog ដើម្បី​ណែ​នាំឲ្យ​គេ​ស្គាល់ Website របស់​យើង
​ ​2- ប្រមូល​នាំយក​អ្នក​នៅ​ក្នុង​ក្រុម​របស់ Blog យើង​ឲ្យមក​ចូល website យើង​តាម​វិធី​ផ្តល់​អ្វីមួយ​ឲ្យគេ ឬ​មាន​អត្ថបទ​សំខាន់​អ្វីមួយ​ដែល​គេ​អាច​យក​ទៅ​ប្រើ​ការ​បាន
​ ​3- Blog របស់​យើង​ត្រូវ​មាន​គោលដៅ​មួយ​គឺ​បង្ហាញ​ពី​អ្វី​នៅក្នុង website យើង និង​ប្រមូល​គេ​មក​កាន់​វិបសាយ (website) យើង​
​ ​4- ចូលរួម​ជាមួយ website ផ្សេងៗ​ដែល​គេ​ឲ្យ​យើង​បង្កើត Blog បាន​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ។ សូម​ប្រយ័ត្ន​ជាមួយ​ពាក្យ​សម្តី​ដែល​យើង​និយាយ​ចេញទៅ​ត្រូវ​ឲ្យមាន​លក្ខណៈ​ មួយ​សមរម្យ​ជា​ពាក្យសម្តី​ល្អ ។
+ មធ្យោបាយ​ទី ៥ :
ចូលរួម​ជាមួយ​ការផ្លាស់ប្តូរ Link គ្នា​ជាមួយ website ផ្សេងៗ​ទៀត​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ។​​ ​ត្រូវ​ចាំ​ថា​កាលណា​មាន website ដទៃ​ទៀត​ជាច្រើន Link point មកកាន់ website យើង​កាន់តែ​ច្រើន​កាលណា​គឺ​កាន់តែ​ល្អ​ពីព្រោះ web search engine (google) ស្រឡាញ់​តែ website ណា​មាន​គេ Link ចូល​ច្រើន​ពីព្រោះ​គេ​យល់ថា website នោះ​ពិតជា​សំខាន់ ហេតុ​នេះ​បើ​មាន website ផ្សេង Link មកកាន់ website យើង​នោះ​មានន័យ​ថា​ក្រុម​អ្នក​ចូល website ផ្សេងៗ​ទាំងនោះ​ក៏​នឹង​ចូល​មក​កាន់ website យើង​ដែរ នេះ​គឺជា​ចំណុច​មួយ​ល្អ​បំផុត​សំរាប់​យើង​ទាំង​បង្កើន​ចំនួន​អ្នក​ចូល website យើង​ក៏​ដូចជា​បង្កើន Rank ឲ្យ website យើង​ជាមួយ search engine របស់ google ដែរ ។​
ស្វែងរក website ណា​ផ្សេង​ដែល​មាន​ប្រភព​គោលដៅ​ស្រដៀង​យើង​រួច​សុំ​ប្តូរ Link (exchange link) ជាមួយ​គ្នា​បើ​គេ​យល់ព្រម​នោះ​ជា​ការល្អ​តែបើ​គេ​មិន​យល់ព្រម ហើយ​យើង​គិតថា website នោះ​មាន​មនុស្ស​ចូល​មើល​ច្រើន យើង​អាច​ចូល​ជា Member រួច post note ថា​យើង​មាន​ស្គាល់ website មួយ (​គឺ website យើង​) មាន​អ្វី​ផ្សេងៗ​ជាច្រើន ៘
គួរ​ព្យាយាម​ធ្វើ​បែប​នេះ​ឲ្យបាន​ច្រើន website បើ website យើង​ជា​ខ្មែរ​សំដៅ​ចំ​ពោះ​ខ្មែរ​នោះ​យើង​មិន​ចាំបាច់​គិត​ដល់​ប្រភេទ​យ៉ាង​ ណា​នៃ website ទេ​គឺ​ឲ្យតែ website ខ្មែរ​គួរ​ចងមេត្រី​ជាមួយ​គេ​ទាំង​អស់ បើ website យើង​ធំជាងគេ​នោះ​គេ​កាន់តែ​ត្រេកអរ បើ​យើង​ចង​សម្ព័ន្ធ​ជាមួយ​គេ នេះ​គឺជា​រឿង​មួយ​មិន​អាច​មើល​រំលង​បានឡើយ ។​
​វិធី​មួយទៀត​នោះ​គឺ​យើង​បង្កើត website តូចៗ​ជាច្រើន​ដែល​មាន​ប្រធានបទ​ផ្សេងៗ​គ្នា​រួច​យើង​ពិចារណា​មើល​ថា​តើ​ មួយណា​ទទួលបាន​ការនិយម​ច្រើនជាងគេ នោះ​យើង​អាច​លៃលក​កែកុន website ធំ​របស់​យើង​តាម​ដែល​យើង​យល់​ឃើញ​បាន​ហើយ ។​
+ មធ្យោបាយ​ទី ៦ :
ចំណុច​សំខាន់​មួយ​ស្តីពី website របស់​យើង​ដែរ​នោះ​គឺ​ត្រូវ​មាន​អ្វី​សំខាន់ៗ​មួយចំនួន​សម្រាប់​ជា​ ការទាក់ទាញ​អ្នក​ចូល​មក​អាន website របស់​យើង ។​​ ​ជា​អ្វីមួយ​សំខាន់​ដែល​យើង​អាច​នឹកគិត​ដល់ ជា​អ្វីមួយ​សម្រាប់ឲ្យ ជា​អ្វីមួយ​ដែល​គេ​ត្រូវការ​ចង់ដឹង​ពី​កន្លែង​របស់​យើង ដូចនេះ �​អ្វីមួយ​� ជា​គន្លឹះ​នេះ​គឺ​ពិត​ជា​សំខាន់​ណាស់​សំរាប់​យើង​ដែល​ជា​ម្ចាស់ website បង្កើន​ចំនួន​ព័ត៌មាន​ឲ្យបាន​ច្រើន បង្កើតឲ្យមាន​អ្វីៗ​ថ្មី​ជា​រៀង​រាល់ថ្ងៃ​មិន​មែន​រាល់​សប្តាហ៍ ឬ​រាល់​ខែ​នោះ​ទេ ។​
​មាន website មួយចំនួន​បាន​ទទួល​ចំនួន​អ្នក​ចូល​ទស្សនា​តិចតួច​ហើយ​មិន​ជា​ប្រចាំ​ផង ប៉ុន្តែ​នៅពេលដែល website នេះ​បង្កើន​ចំនួន​ព័ត៌មាន និង update បាន​ជាប់​ជា​ប្រចាំ​បានធ្វើឲ្យ website នោះ​កើន​ចំនួន​អ្នក​ចូល​ទស្សនា​ច្រើនឡើងៗ​ជា​លំដាប់ ។​
+ មធ្យោបាយ​ទី ៧ :
​ក្នុងករណី​ដែល​យើង​ត្រូវ​ការផ្សព្វផ្សាយ​ អ្វីមួយ ឬ​មាន​អ្វី​សម្រាប់​លក់​មិន​ត្រូវ​ប្រើ​ពាក្យ បង្ខំ ឬ ជម្រុញ​គេ​ឲ្យ​ទិញនោះ​ឡើយ ប៉ុន្តែ​យើង​អាច​ប្រើ​វិធី​មួយ​ផ្សេងទៀត​គឺ បង្កើត​ឲ្យគេ​មាន​ការចាប់អារម្មណ៍​ចំពោះ​អ្វី​ដែល​យើង​មាន​ឲ្យគេ​ចង់ដឹង​សិន បន្ទាប់មក​ទើប​យើង​ចាប់ផ្តើម​បង្ហាញ​នូវ​អ្វី​ដែល​យើង​ចង់បង្ហាញ ។​
​តាម​ការពិត​ទៅ​វា​ជា​រឿង​មួយ​មិន​លំបាក​ណាស់ ​ណា​ពេក​ទេ បើ​យើង​អាច​យល់​បាន​ពីអ្វី​ដែល​ជា​ប្រការ​សំខាន់​ក្នុង​រឿង​នេះ​តួយ៉ាង​ ដូចជា email វា​ជា​របស់​មួយ​សំខាន់​បំផុត​សំរាប់​ភ្ជាប់ Website ទៅ​អ្នក​ចូល​មក​មើល Website របស់​យើង ។ យើង​គួរ​រក​វិធី​ដើម្បី​ចាប់យក និង បង្កើត​អ្វី​ម្យ៉ាង​ដើម្បី​ប្រមូលយក email របស់​អ្នកទស្សនា website នៅពេល​យើង​មាន email របស់​អ្នក​ចូល website ច្រើន​រួចហើយនោះ យើង​អាច​ផ្សព្វផ្សាយ​អ្វី​ទៅ​គេ​ក៏បាន យើង​ចង់​ប្រាប់​អ្វី​ទៅ​គេ​ក៏​បាន​តាម​សេចក្តីប្រាថ្នា​របស់​យើង ។ សព្វថ្ងៃនេះ email ត្រូវបាន​គេ​លក់​យ៉ាង​ទូលំទូលាយ​នៅលើ​ប្រព័ន្ធ internet យើង​អាច​ទិញ​គេ​ក៏​បាន​អាចឲ្យ​គេ​ប្រមូល​មក​ឲ្យ​យើង​ក៏​បាន ប៉ុន្តែ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​បន្តិច​ដើម្បី​ធ្វើ​ដូច្នេះ ។
ព្រឹត្តិប័ត្រ ឬ​ទស្សនា​វ​ដ្តី​អាច​ជា​ចំណុច​មួយ​សំខាន់​ដូចគ្នា​សម្រាប់​រក្សា​ចំណង​ ទាក់ទង​របស់​យើង​ជាមួយ​អ្នកមើល Website យើង តែ​ត្រូវ​ចាំ​ថា​ព្រឹត្តិ​ប័ត្រក្តី ទស្សនា​វ​ដ្តី​ក្តី ត្រូវតែ​មាន​អ្វី​ជា​សំខាន់​នៅក្នុង​នោះ ដែល​គួរ​ជាទី​ចាប់​អារម្មណ៍​របស់​គាត់ យើង​គួរ​សាកល្បង​ឲ្យ​គាត់​ចុះឈ្មោះ​ចូល​ជា​សមាជិក​ដើម្បី​ទទួលយក​ ព្រឹត្តិប័ត្រ ឬ​ទស្សនា​វ​ដ្តី​ពី​យើង ដោយ​ធ្វើ​ក្នុង​១​ខែ​ឲ្យបាន​២​ដង​ទៅ​៤​ដង​ជាប្រចាំ ។​
​នៅក្នុង​នោះ (​ព្រឹត្តិប័ត្រ ឬ​ទស្សនា​វ​ដ្តី​) គួរ​ត្រូវ​មាន​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លាយ​ជាមួយ​ផងដែរ ធ្វើ​បែប​នេះ​យើង​បាន​ទទួល​ប្រយោជន៍​ពី​ការផ្សាយ ឯ​អ្នក​ចូល​ទស្សនា Website យើង​គាត់​បាន​ដំណឹង​ពី​អ្វី​ដែល​យើង​បាន​ផ្សាយ គឺ​សមរម្យ​សម្រាប់​ទាំងអស់គ្នា ។​
​មាន​វិធី​ច្រើនយ៉ាង​ណាស់​ដែល​យើង​អាច​ធ្វើ​ រឿងនេះ​ទៅបាន លាយ​អត្ថបទ​ជាមួយ​ចំណុច​នៃ​មុខ​ទំនិញ​របស់​អ្នក​ផ្សាយពាណិជ្ជកម្ម ។ ឧទាហរណ៍ : ក្នុង​អត្ថបទ​មួយ​មាន​និយាយ​ដល់​ការថែរក្សា​ស្បែក​ដូចនេះ​បើសិនជា​មាន​គេ​ ផ្សាយ​ពាណិជ្ជកម្ម ស្តី​ពី​ការរក្សា​សម្ភស្ស នោះ​អត្ថបទ​យើង​គួរតែ​មាន​និយាយ​អ្វី​មួយ​ទាក់ទង​ដល់​របស់​ដែល​គេ​ផ្សាយ​នោះ អ្នក​ផ្សាយពាណិជ្ជកម្ម​ជាមួយ​យើង​គេ​ត្រេកអរ​បើ​យើង​ធ្វើ​ដូច្នេះ ឯ​អ្នក​អាន​គាត់​បាន​យល់​ពី​ផលិតផល​នោះ​ជា​បន្ថែម នេះ​គឺជា​រឿង​មួយ​ដែល​គួរ​ធ្វើ​ព្រោះ​ជា​ប្រយោជន៍​សម្រាប់​ទាំងអស់គ្នា ។​
​ដើម្បី​ជួយ​សំរួល​ដល់​ការលំបាក​រឿង​បញ្ជូន​ ព្រឹត្តិប័ត្រ​យើង​អាច​ជួល​ ក្រុមហ៊ុន​បរទេស​ឲ្យគេ​ធ្វើ​រឿងនេះ​ឲ្យ​យើង​ក៏បាន តម្លៃ​មិនជា​ថ្លៃ​ប៉ុន្មាន​ទេ គឺ​ពី 19 ដុល្លារ សម្រាប់ 500 ច្បាប់​ដល់ 149 ដុល្លារ​សម្រាប់ 25000 ក្រុមហ៊ុន​មួយ​នេះ​ស៊ីឈ្នួល​បញ្ជូន email ឲ្យ​យើង និង​ផ្តល់​ព័ត៌មាន​ផ្សេងៗ​ទៀត​ស្តីពី​អ្នក​ចូល website យើង ។ ក្រុមហ៊ុន​នោះ​គឺ aweber ។
​- www.aweber.com
+ មធ្យោបាយ​ទី ៨ :
វិធី​មួយទៀត​នេះ​គឺ​ការប្រើប្រាស់ autorspoder ដើម្បី​តាមដាន​ពី​ចំណាប់អារម្មណ៍​របស់​អ្នក​ចូល website យើង​ជាពិសេស​បើ​យើង​មាន ឬ​បាន​លក់​អ្វី​មួយ​ឲ្យ​គាត់ ឬ​អាច​ថា​ជា​សមាជិក​ក៏​ថា​បាន ។
​ ​សម្រាប់​ការឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ​នេះ​យើង​អាច​ប្រើប្រាស់​ក្រុមហ៊ុន​ ខាងលើ​ដដែល​ដើម្បីឲ្យ​គេ​ធ្វើ​កិច្ចការ​នេះ​ឲ្យ​យើង​ប្រសើរ​ជាង​ពីព្រោះ​គេ​ មាន​បច្ចេកទេស​និង​លទ្ធភាព​ច្រើនយ៉ាង​សំរាប់ធ្វើ​រឿងនេះ ។
+ មធ្យោបាយ​ទី ៩ :
​Blog (​ពាក្យកាត់​មកពី​ពាក្យ “Web blogs”) មិន​ត្រឹមតែ​មិន​អស់​លុយ (Free) ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ងាយស្រួល​សំរាប់​ឲ្យ​យើង​បង្កើត​ផងដែរ វា​គឺជា​ឧបករណ៍​មួយ​យ៉ាង​មាន​ប្រសិទ្ធិភាព​សម្រាប់​បង្កើន Traffic (​ចំនួន​អ្នក​ចូល website យើង​) ឲ្យ​យើង​ឲ្យ​កាន់តែច្រើន​បាន ។​
Blog ចាំបាច់​ត្រូវមាន​អ្វី​មួយ​សំខាន់ និង​ទាក់ទាញ​បំផុត​ដើម្បីឲ្យ​គេ​ចាប់​អារម្មណ៍​ជា​មួយ​យើង នៅពេល​យើង​មាន​អ្នក​ចូលចិត្ត​ច្រើន​ហើយ​យើង​អាច​ណែ​នាំឲ្យ​គេ​ស្គាល់ website យើង​ធ្វើ​បែប​នេះ​ឲ្យបាន​ច្រើន​កន្លែង (​ច្រើន Blog) ជាពិសេស​ជាមួយ website ណា​ដែល​គេ​ឲ្យ​យើង​បង្កើត​ដោយ free ព្យាយាម​ធ្វើឲ្យ​អ្នក​ចូល website ផ្សេង​ចូលមក website យើង​ឲ្យបាន​ច្រើន​, ត្រូវឲ្យ​មកពី website ផ្សេងៗ​គ្នា​តែ​ច្រើន វិធី​នេះ​ធ្វើឲ្យ search engine ធំៗ យល់ថា website យើង​ពិត​ជា​សំខាន់​បន្ទាប់មក​គេ​នឹង​ចាត់ទុក website យើង​ឲ្យមាន​ចំណាត់​ថ្នាក់​នៅ​លើ​គេ​មិន​ខាន​ឡើយ ។​
+ មធ្យោបាយ​ទី ១០ :
គួរប្រើ RSS feed ប្រូ​ក្រាម​ដើម្បី​បញ្ជូន​អត្ថបទ​ដែល​អ្នក​អាច​ចង់បាន​ឲ្យដល់​គាត់​ផ្ទាល់​ តែម្តង ។ អ្វី​ដែល​ទៅ​ជាមួយ RSS feed នោះ​គឺ​ការផ្សាយ​ពាណិជ្ជកម្ម​លាយ​ជាមួយ​អត្ថបទ​នោះ វី​ធី​នេះ​ល្អ​ជាង​ការប្រើ Newsletter (​ព្រឹត្តិប័ត្រ​) ប៉ុន្តែ​នៅតែ​មិនសូវ​ជា​បាន​គ្រប់គ្រាន់​សេចក្តី​ដូច​ព្រឹត្តប័ត្រ​នៅឡើយ​ទេ ប៉ុន្តែ​អាច​ជំនួស​បាន​ព្រោះ​មិន​អស់​លុយ ។​
+ មធ្យោបាយ​ទី ១១
- Forum (​វេទិកា​) គឺជា​វិធី​មួយ​បើក​ចំហរ​ឲ្យ​អ្នកចូល website យើង​គ្រប់គ្នា​បាន​បញ្ចេញ​ពី​គំនិត​យោបល់​របស់​គាត់ យើង​អាច​បាន​ដឹង​ពី​ចំណុច​សំខាន់​មួយ​ចំនួន​ដែល​គាត់​បាន​បញ្ចេញ​មក​នៅ​ ទីនោះ ។​
​ ​ចាប់ផ្តើម​ដាក់​ជា​ប្រធានបទ​ខ្លះ​ចូលក្នុង Forum ដើម្បី​ស្វែងរក​អ្នក​ចាប់​អារម្មណ៍ ។​
បើ​យើង​មិន​បាន​ដាក់​អ្វី​បញ្ចូល​សោះ (​យើង​ដាក់​ខ្លួនឯង​) នោះ​គ្មាន​អ្នកណា​គេ​ចាប់អារម្មណ៍​ទេ លើក​យក​ពី​រឿង​អ្វី​មួយ​មក​ធ្វើ​ជា​ប្រធានបទ​សម្រាប់​ដាក់ ព្យាយាម​បញ្ចូល​ចំលើយ សំនួរ ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ។ សូម​សំគាល់ថា​ប្រធានបទ​ដែល​យើង​លើកយក​មក​ធ្វើ​ជា​ដើមចម​សម្រាប់​និយាយ គួរ​ត្រូវ​គិត​ដល់​អ្វី​ដែល​ជាទី​ចាប់​អារម្មណ៍​របស់​គេ ឬ Website យើង​ខ្លួនឯង​ហ្នឹង​តែម្តង មិន​ត្រូវ​រង់ចាំ​ឲ្យ​អ្នក​ចូល​មក website យើង​ចាប់ផ្តើម​ឡើង​មុន​ឡើយ ។​
​យើង​ខ្លួនឯង​ត្រូវ​ចុះឈ្មោះ​ចូល​ជា memeber របស់ forum ផ្សេងៗ ក្រោយ​មក​យើង​អាច​នាំ​គេ​ឲ្យ​ស្គាល់​ពី website របស់​យើង​តាម​ក្រោយ​បាន ។​​ ​ជ្រើសរើស​រក forum របស់​ខាង​ណាមួយ​ដែល​មាន​ប្រធានបទ​នៃ​រឿង​ស្រដៀង​ទៅ​អ្វីដែល​យើង​បាន​ចុះ​ទៅ​ ក្នុង website របស់​យើង ។​
​ក្នុង​ករណី​ខ្លះ​យើង​ត្រូវ​ចូលរួម​ជាមួយ forum របស់​គេ​សិន​មុន​ពេល​យើង​បង្កើត forum របស់​យើង​ចៀសវាង​បង្កើត​ហើយ​តែ​គ្មាន​អ្នក​ចូលរួម​ជាមួយ​វា​មិនសូវ​ទទួលបាន​ ផ្លែផ្កា​ឡើយ ។​
កុំ : ជាការ​ក្រើនរំលឹក សូម​កុំ​ដាក់ Forum នា​គ្រា​ដំបូងឲ្យសោះ​រហូត​មាន​គេ​ស្គាល់ website របស់​យើង​ច្រើន​ហើយ​ចាំ​យើង​រៀបចំ Forum នោះ​ទើប​ជា​ការប្រសើរ បញ្ចូល​ប្រធានបទ​ស្តី​ពី​អ្វី​មួយ និង​ឲ្យបាន​ច្រើនទើប​អាចទាក់ទាញ​គេ​ឲ្យ​ចាប់​អារម្មណ៍បាន ។​
+ មធ្យោបាយ​ទី ១២ :
​ពាក្យ​មួយ​ដែល​យើង​គួរតែ​ដាក់​ឲ្យមាន និង​មិន​គួរ​ខាន​សោះ​នោះ​គឺ “TELL -A- FRIEND (TAF)” (​សូម​ប្រាប់​មិត្តភក្តិ​អ្នក​) ពាក្យ​នេះ​ទោះបីថា​មិន​មាន​អ្វី​គួរ​ជាទី​ចាប់អារម្មណ៍​ក៏ពិតមែន ប៉ុន្តែ​មាន​កត្តា​ច្រើន​យ៉ាង​ល្អ​ណាស់​នៅក្នុង​នេះ ពី​ព្រោះ​បើសិនជា​មាន​អ្នកណា​ម្នាក់​និយាយ​ពី website យើង​ប្រាប់​បន្ត​គឺជា​រឿង​មួយ​ពិសេស​ណាស់ មនុស្ស​ជាច្រើន​នឹង​ស្គាល់ website របស់​យើង ។​ ​ ​ដើម្បី setup “Tell a friend” script (​ខូដ​) យើង​ត្រូវមាន website ដោយ​ខ្លួនឯង​, ពីព្រោះ​ថា​ដើម្បី install script ទៅក្នុង Host server របស់​យើង​បាន​ទាល់តែ​យើង​គឺ​ជា​ម្ចាស់ ទើប​យើង​អាចដាក់ script ណា​មួយ​ចូល​ទៅ​បាន ។
​ក្នុងករណី​ដែល​យើង​មាន​បំណង install script អ្វី​មួយ​ដោយ​ខ្លួនឯង​យើង​ចាំបាច់​ត្រូវ​ចេះ​វី​ធី upload file និង configure website របស់​យើង​ខ្លះៗ ប៉ុន្តែ​ម្ចាស់​របស់ Host server គេ​អាច​ជួយ​យើង​បាន​ចំពោះ​បញ្ហា​នេះ ។​
​នៅក្នុង website នេះ “CGI resource index” មាន script ច្រើនណាស់​សំរាប់ TAF មួយវិញទៀត​ភាគច្រើន​នៃ script ទាំងនោះ​មិន​ចាំបាច់​ទិញ​ឡើយ ក្រៅពី​នេះ​យើង​នៅ​អាច​បន្ថែមបន្ថយ​អ្វីៗ​ផ្សេងៗ​ទៀត​បាន​ដូច​ជា ផ្ញើ Email និយាយ​ថា​អរគុណ​បើសិន​គេ​បាន​ប្រាប់​ទៅ​មិត្តភក្តិ​របស់​គេ​ពី website របស់​យើង ។​
​ក្រៅពី​ធ្វើ​កិច្ចការ​នេះ​ដោយ​ខ្លួនឯង​យើង​ នៅ​អាច​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ ទៀត​គេ​ធ្វើឲ្យ​យើងក៏​បាន​, ប៉ុន្តែ​បញ្ហា​មួយ​ដែល​មិនល្អ​នោះ​គឺ​បើ​យើង​ឲ្យ​ក្រុមហ៊ុន​ដទៃ​ណា​មួយ​គេ​ ធ្វើ​រឿង​នេះ​ឲ្យ​យើង នោះ​យើង​ពុំ​អាច​គ្រប់គ្រង​ចំពោះ​អ្វី​ដែល​មាន​នៅក្នុង email នោះឡើយ ។ ពីព្រោះ​អ្វី​ដែល​យើង​បាន​បំពេញ​នៅ​ក្នុង Forum ដែល​ក្រុមហ៊ុន​នោះ​ផ្តល់​ឲ្យ​យើង ក្រៅ​ពី​យក​សេចក្តី​ដែល​យើង​បាន​និយាយ​រៀបរាប់​នោះ​ទៅ​ផ្ញើ​ឲ្យ​អ្នក​ចូល website យើង ក្រុមហ៊ុន​នោះ​អាច​ឆ្លៀត​ឱកាស​ផ្សាយ​ពាណិជ្ជកម្ម​តាមរយៈ​នោះ​ព្រម​ជាមួយ​ផង​ ដែរ ។​
រឿង​មួយ​ទៀត​នោះ​គឺ​យើង​ត្រូវ​ប្រយ័ត្ន​ចំពោះ ​រឿង​នេះ​ដោយហេតុថា​មាន​ មនុស្ស​មិន​ល្អ​ខ្លះ​អាច​ប្រើ tell a friend របស់​យើង​នេះ​ដើម្បី spam អ្នកណា​ផ្សេងៗ​ទៀត រួច​វា​និង​បង្ក​ជា​បញ្ហា​ឲ្យ​យើង​ជា​ពុំខាន​ឡើយ ។​ ​ជ្រើសរើស​រក Tell a friend script ណាមួយ​ដែល​មាន captcha (captcha នេះ​គឺជា​រូបភាព​មាន​អក្សរ​និង​លេខ​លាយ​គ្នា​) អ្នក​ប្រើ​ត្រូវ​វាយ​អ្វី​ដែល​មាន​នៅក្នុង​នោះ​បញ្ចូល​មុន​អាច​បញ្ជូន​អ្វី​ មួយ​ចេញ​ទៅ​បាន នេះ​គឺជា​វិធី​ការពារ​ខ្លួន​យើង​ចៀសវាង​រងគ្រោះ​ដោយ​អំពើ​របស់​អ្នកដទៃ ។​
+ មធ្យោបាយ​ទី ១៣ :
​បង្កើតឲ្យមាន “Screen Saver” screen saver អាច​ជួយ​យើង​បាន​មួយចំណែក​ដែរ ដើម្បី​ធ្វើឲ្យ​គេ​ស្គាល់ website របស់​យើង​កាន់តែច្រើន ។ ទោះបីជា​វិធី​នេះ​វា​មិនសូវ​ជា​ល្អ​ណាស់ណា ហើយ​ម្យ៉ាងទៀត​វា​មិន �​ចំពោះ​� ដោយ​ត្រង់​ពេក​ក្តី ក៏​ប៉ុន្តែ​បើសិនជា​យើង​មាន screen saver ល្អៗ ហើយ​មាន​ទិដ្ឋភាព​គួរ​ជាទី​ចាប់អារម្មណ៍​នោះ អ្នក​បាន​ឃើញ​ពិតជា​និយម​ចូលចិត្ត​ច្រើន​ពុំខាន នៅលើ screen saver នោះ​យើង​មាន​ដាក់ address website របស់​យើង ធ្វើបែបនេះ​, អ្នក​ប្រើ screen saver និង​មាន​ការចាប់អារម្មណ៍​ជានិច្ច ចំពោះ website យើង ហាក់បីដូច​ជា​យើង​បាន​បោះត្រា​នៅក្នុង​អារម្មណ៍​របស់​គាត់​ដូច្នោះ​ដែរ ។​
មានប្រូ​ក្រាម​ជាច្រើន​ដែល​អាច​ឲ្យ​យើង​បង្កើត screen saver ដោយ​ខ្លួន​យើង​ផ្ទាល់​បាន ប្រូ​ក្រាម​ទាំងនោះ​មាន :
​ ​* Screen Saver Builder (link) (​ទិញ​តម្លៃ $ 29.95 – $149.95)
​ ​* Screen Saver Studio (link) (​ទិញ $ 49.95)
- យើង​អាច​បង្កើត screen saver ដែល​មាន​សម្លេង​បទ​ចម្រៀង​ទៅតាម​ការចង់បាន​ដោយ​ប្រើ​ប្រូ​ក្រាម​ទាំងពីរ​ ខាងលើ​នេះ ក្រៅពីនេះ​នៅ​មាន​ប្រភេទ screen saver ដទៃ​ជា​ច្រើន​ទៀត​មាន​លក់​នៅ​តាម internet មាន screen saver ខ្លះ​មិន​ចាំបាច់​ទិញ​ទេ ប៉ុន្តែ​ពុំ​សូវ​មាន​សមត្ថភាព​អាច​ធ្វើ​អ្វីៗ​បាន​ច្រើន​តាម​យើង​ចង់បាន ។​
+ មធ្យោបាយ​ទី ១៤ :​ ​ ​បង្កើតឲ្យមាន​នៅ eBook
eBook គឺជា​សៀវភៅ​មាន​លក្ខណៈ​ជា​អេឡិចត្រូនិច​សំ​រាប់អាន​នៅលើ​កុំព្យូទ័​រ ឬ Print ចេញ​សំ​រាប់អាន​ក៏បាន ។ យើង​អាច​បង្កើត​វា​ច្រើន​ទំព័រ ឬ​តិច​អាស្រ័យ​ទៅតាម​ការចង់បាន​របស់​យើង​ប៉ុណ្ណោះ ។​
​ ​យើង​អាច​បញ្ចូល​ប្រភេទ​ព័ត៌មាន​មានតម្លៃ ឬ​សំខាន់ៗ​ទៅក្នុង eBook រួច​ហើយ​លក់​វាឲ្យ​គេ​ទទេ​មិន​គិតថ្លៃ ក្នុង eBook នោះ​យើង​មាន​បញ្ចូល link មកកាន់ website របស់​យើង​ឆ្ពោះទៅ​រក​មាតិកា​ណា​សំខាន់​ផ្សេង​ទៀត​ដែល​យើង​ចង់ឲ្យ​គេ​ដឹង ឬ​ត្រូវ​ការលក់ ។ នៅក្នុង eBook នេះ​ដែរ​យើង​អាចដាក់​ពាណិជ្ជកម្ម​នៅក្នុង​នោះ និង​អ្វីៗ​ច្រើន​ទៀត​ដែល​យើង​ចង់​បញ្ចូល​ក្នុងនោះ ។
អ្នក​ដែល​បាន​យក eBook នោះ​ទៅ​ប្រើ​គេ​អាច​បញ្ជូន​បន្ត​ឲ្យ​អ្នកផ្សេង​ហើយ​អ្នក​ផ្សេង​ណា​នោះ និង​បញ្ជូន​បន្ត​ទៀត​ធ្វើឲ្យ​គេ​ដឹង​បាន​ពី website របស់​យើង ។​​ ​ព្យាយាម​បង្កើត eBook ល្អៗ​សំខាន់ៗ​ដើម្បី​ទាក់ទាញ​គេ​ឲ្យ​ចង់ link មកកាន់ website របស់​យើង ។​
​ប្រូ​ក្រាម​ដែល​ងាយស្រួល​បង្កើត eBook ជាងគេ​នោះ​គឺ Adobe Acrobat Professional យើង​អាច​ប្រើ​ភាសា​ខ្មែរ​បាន​ទាំង truetype ធម្មតា​និង unicode ក្រៅ​ពី​ពាក្យ​យើង​រៀបរាប់​យើង​នៅ​អាចដាក់​រូប សម្លេង ភ្លេង បាន​ទៀត​ផង ប៉ុន្តែ​ត្រូវ​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​វា​មាន​ទំហំ​តូច​ល្មម​កុំឲ្យ​មាន​ ច្រើន​ទំព័រ​ពេក​ត្រឹម ២០០ ទំព័រ ។​
ក្រៅពីនេះ​នៅ​មានប្រូ​ក្រាម​សំរាប់ធ្វើ eBook ច្រើន​ទៀត​ដែល​យើង​អាច​យកមក​ប្រើ​ការ​បាន​ភាគច្រើន​គឺ​យើង​ត្រូវ​ទិញ បញ្ហា​មួយទៀត​នោះ​គឺ​អ្នកអាន​ត្រូវមាន engine ពិសេស​មួយ install ទើប​គេ​អាច​អាន​របស់​យើង​បាន​តែ​មានប្រូ​ក្រាមខ្លះ​មិន​តម្រូវឲ្យមា​ន engine បន្ថែម​ទេ​គឺ​វា​មាន engine builtin ហើយ​ស្រាប់តែ​ម្តង ការសម្រេចចិត្ត​ថា​ប្រើ​ប្រូ​ក្រាម​អ្វី​នោះ​គឺ​អាស្រ័យ​ទៅលើ​ធនធាន​និង​ ការចង់បាន​របស់​យើង​ប៉ុណ្ណោះ ។​
+ មធ្យោបាយ​ទី ១៥
បើសិនជា website របស់​យើង​គឺជា website ដែល​មាន​លក់រ​បស់រ​បរ​ផ្សេងៗ​យើង​គួរ​បង្កើតឲ្យមាន review products សំរាប់​អ្វី​ដែរ​យើង​បាន​លក់​ទៅ​ហើយ ។ គួរ​បង្កើត​ឲ្យមាន​ផ្នែក​ណាមួយ​នៅក្នុង website របស់​យើង​សំរាប់​ឲ្យ​អ្នក​ចូល​មក website របស់​យើង​គាត់​បាន​បញ្ចេញ​គំនិត​យោបល់​ស្តីពី website យើង សេវាកម្ម​របស់​យើង និង​របស់​ដែល​យើង​បាន​លក់​ចេញ​ទៅ​នោះ ។
​ស្រាវជ្រាវ​រក code របស់ PHP នៅក្នុង internet ត្រង់​ពាក្យ “PHP Customer Review Script” ដើម្បី​ដាក់​បញ្ចូល​ក្នុង HTML របស់​យើង ។ Reviews ពី Customer គឺជា​កញ្ចក់​ទិព្វ​ដែល​អាច​ឲ្យ​យើង​ដឹង​ពី​ចិត្ត​គំនិត​របស់​អ្នកទិញ (Clients) របស់​យើង និង​សេវា​របស់​យើង ។
+ មធ្យោបាយ​ទី ១៦
Youtube គឺជា​ទីតាំង​មួយ​យ៉ាង​ល្អ​សម្រាប់​ឲ្យ​យើង​បង្ហាញខ្លួន​យើង (Website) ឲ្យ​អ្នក​ដទៃ​បាន​ស្គាល់ គួរ​បង្កើតឲ្យមាន Video ខ្លី​ជា Clip ដែល​មាន​រយៈពេល​ខ្លី​តែ​មាន​បញ្ចូល​នូវ website របស់​យើង​នៅក្នុង​នោះ​ឲ្យ​ហើយ​ស្រេច ព្យាយាម​រក ឬ​បង្កើត​រូបភាព​អ្វី​ដែល​ទាក់ទង​ដល់ website របស់​យើង​រួម​ទាំង​ផលិតផល​ផង ។ ចំពោះ​វិធី​នៃ​ការ upload video clip ទៅកាន់ you tube នោះ​គឺ​ងាយស្រួល​ណាស់​យើង​ត្រូវ​ចុះឈ្មោះ​ចូល​ជា​សមាជិក Member ជាមួយ youtube ជាមុនសិន ។
+ មធ្យោបាយ​ទី ១៧
​មាន​អ្នកខ្លះ​ពុំ​ចូលចិត្ត​ឡើយ​រឿង​ទិញយក Traffic ពី​គេ ប៉ុន្តែ​បច្ចុប្បន្ន​ជា​ពេល​មួយ​យ៉ាង​លំបាក​ដើម្បី​រក​វិធី​ធ្វើឲ្យ search engine ធំៗ​ដាក់ website យើង​ចូល​ទៅក្នុង search engin list ។ ពីព្រោះ​មាន website រាប់មិនអស់​ដូច​តែ​យើង​ដែរ​ដែល​ព្យាយាម​ធ្វើ​យ៉ាងណាឲ្យ​គេ​ត្រូវ​បាន list ជាមួយ search engine ធំៗ​ទាំងនោះ ។​
Pay Per Click (PPC) គឺជា​វិធី​មួយ​ដែល​ល្អ​បំផុត​ដើម្បី​បង្កើត traffic ឲ្យដល់ website របស់​យើង ។​
​ ​- Google Pay Per Click (link)
​ ​- Yahoo Search Marketing (link)
ទាំង​ពីរ​ក្រុមហ៊ុន​ខាងលើនេះ​អាច​ឲ្យ​យើង​ចុះ​ផ្សាយពាណិជ្ជកម្ម​ជាមួយ​ដើម្បី​បង្កើន traffic មកកាន់ website របស់​យើង ។​
សំរាប់​យើង​ជា​អ្នក​ផ្សាយ​គឺ​យើង​បង់ប្រាក់​ សំរាប់តែ traffic យើង​បាន​ទទួល​មក​កាន់ website យើង​ប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត​ក្រុមហ៊ុន​ទាំងពីរ​នេះ​ដូចគ្នា​បាន​អនុញ្ញាត​ឲ្យ​យើង​ដាក់​ ចំនួន​ទឹក​លុយ​សម្រាប់​ផ្សាយ​ជាមុន ដូចនេះ​យើង​អាច​គ្រប់គ្រង​ចំនួន​ទឹកប្រាក់​ដែល​យើង​ហ៊ាន​ចំណាយ​ក្នុង​មួយខែៗ ធ្វើ​បែប​នេះ​យើង​អាចធ្វើ​បាន ។ ឧទាហរណ៍ : បើ​ដាក់ $100 សំរាប់​ការផ្សាយ​នៅពេល​ចំនួន click របស់ traffic ចូលមក website យើង​បាន​ចំនួន​គ្រប់​ស្មើ​ទឹក​លុយ​ហើយ​នោះ ចំនួន click និង​ត្រូវ​បញ្ចប់​ជា​ស្វ័យប្រវត្តិ ហេតុ​នេះ​យើង​មិនចាំបាច់​បារម្ភ​ឡើយ​ពី​ការ​ដែល​ត្រូវ​បង់ប្រាក់​ផ្សាយ​លើស​ កំរៃ ។​
Ads របស់​យើង យើង​ដាក់​ដេញថ្លៃ​គឺ​ចាប់ពី 1​សេន រហូតដល់ ច្រើន​ដុល្លារ អាស្រ័យ​តាម​ការចង់បាន​របស់​យើង​ចំពោះ​អ្នក​ដែល​ព្រម​យក ads យើង​ដាក់​គឺ​គេ​មើល​តាម​ចំនួន​ទឹក​លុយ​ដែល​យើង​ឲ្យគេ បើ​យើង​ហ៊ាន​ឲ្យ​ថ្លៃនោះ​ចំនួន ads របស់​យើង​នឹង​ត្រូវ​បាន​ចេញ​មក​ច្រើន​ផង ច្រើន​កន្លែង បើ​យើង​ឲ្យគេ​ថោក​ពេក​គេ​កម្រ​ព្រម​ដាក់​ឲ្យ​យើងណាស់ ។ ឯ ads របស់​យើង​ក៏​ពុំ​សូវ​ត្រូវបាន​លេច​ចេញ​មក​ដែរ ។
អ្នកឯកទេស​ខ្លះ​មាន​ជំនឿ​ថា​ការចុះផ្សាយ ads per click ជាមួយ google និង yahoo ពិតជា​អាច​ជួយ​បង្កើន Ranking នៅក្នុង search engine បាន​ហើយ មិន​តែ​ប៉ុណ្ណោះ​ត្រូវបាន​គេ​ស្គាល់​ច្រើន​ជា​ពុំខាន ។
+ មធ្យោបាយ​ទី ១៨
​ការបង្កើត​ឲ្យមាន​ជា contest នៅលើ website របស់​យើង​គឺជា​រឿង​មួយ​សមស្រប​ណាស់​បើសិនជា​យើង​មាន​លទ្ធភាព​ធ្វើ​វា​បាន ។ ប៉ុន្តែ​បង្កើតឲ្យមាន​ជា contest (​ការប្រកួត​) ណាមួយ​រមែង​ត្រូវការ​ឲ្យមាន​ការចា​ត់​ចែង​រៀបចំ​ច្រើន តែបើ​អាច​ធ្វើទៅបាន​វា​ពិតជា​អាច​ជួយ​បង្កើន​លទ្ធភាព​ឲ្យគេ​ស្គាល់ website យើង​បាន​ច្រើន​ជាក់​ជាពុំខាន ។ website បរទេស​ខ្លះ​បង្កើតឲ្យមាន contest ចំនួន ២ ទៅ ៤ ដង​ក្នុង​មួយឆ្នាំ ។​
​Contest ផ្តល់​ឲ្យ​យើង​នូវ​ប្រយោជន៍​ចំនួន ២​យ៉ាង​គឺ​
​1- ការ​ស្គាល់​ពី website យើង​កាន់តែ​ច្រើនឡើង​
​ ​2- យើង​ប្រមូលបាន email ច្រើនឡើងៗ​
​រង្វាន់​សម្រាប់ contest គឺ​ចាំបាច់​ត្រូវ​ជា​របស់​មានតម្លៃ​គួរ​សមល្មម​ឲ្យគេ​ចង់​ចូលរួម​ជាមួយ បើ​រង្វាន់​នោះ​មិនសូវ​មាន​តម្លៃ​យើង​ក៏​នឹង​មិន​ទទួលបាន​ការចាប់អារម្មណ៍​ ដែរ ។​ ​ការប្រកួត​គួរតែ​ជ្រើសរើស​យក​វិធី​ងាយៗ​បំផុត​តែ​អាច​ឲ្យ​អ្នកណាៗ​ក៏​អាច​ ចូលរួម​ជាមួយ​បាន​ដែរ ។​​ ​ពុំ​ចាំបាច់​បង្កើតឲ្យមាន �​ខ​� លក្ខណ​ច្រើន​ស្មុគ្រស្មាញ​ឡើយ ធ្វើយ៉ាងណា​ឲ្យ​វា​មាន​លក្ខណៈ​ងាយៗ​បំផុត ដូចនេះ​គ្រប់គ្នា​គឺ​ចង់​ចូលរួម​ជាមួយ ។​
+ មធ្យោបាយ​ទី ១៩
​យើង​គួរ​បង្កើតឲ្យមាន​អ្វី​ម្យ៉ាង Free! Free! Free! អ្វី​ក៏ដោយ​ដែល​យើង​យល់​ថា​យើង​អាច​ឲ្យគេ free បាន​ដូច​ជា :
​ ​- eBook​ ​ ​ ​សៀវភៅ​អេឡិចត្រូនិច​
​ ​- Electronic Magazine​ ​ទស្សនាវដ្ដី​អេឡិចត្រូនិច​
​ ​- Free samples​ ​ ​វត្ថុ​គំរូ​
​ ​- Free trial​ ​ ​សាកល្បង​ដោយ​មិន​គិតថ្លៃ​
​ ​- Free tutorial​ ​ ​បង្រៀន​ដោយ​មិន​គិត​ប្រាក់​
​ ​- etc​ ​ ​ ​និង​អ្វីៗ​ផ្សេងៗ​ទៀត​
គិត​សិន​ថា​តើ​យើង​អាច​ធ្វើ​ដោយ​វិធី​ណា​បាន បង្កើតឲ្យបាន​ច្រើន​ជម្រើស​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន ។​​ ​អ្នក​ចូល website យើង និង ពេញចិត្ត​ចំពោះ​អ្វី​ដែល​យើង​អាច​ឲ្យគេបាន ឥត​មាន​អ្នកណា​មួយ​មិន​ចូល​ចិត្ត​អ្វី​ដែល​គេ​ឲ្យ Free នោះឡើយ ។ គួរតែ​សាកល្បង​ធ្វើ ។​
+ មធ្យោបាយ​ទី ២០
Content (​អត្ថបទ​) នៅក្នុង website យើង​គួរ​ត្រូវបាន​បង្កើន​ឲ្យបាន​ច្រើន​ញឹកញាប់​ផ្លាស់ប្តូរ​រូបរាង​ឲ្យបាន​ ច្រើនដង ធ្វើ​យ៉ាងនេះ​អាច​ឲ្យ​អ្នក​ចូល​គិតថា website របស់​យើង​មាន​អ្នកថែរក្សា និង ធ្វើការ​ជា​ប្រចាំ​, បើសិន​អ្នក​ចូល​មិនឃើញ​មាន​អ្វី​ប្លែកៗ​ទេនោះ គាត់​គិតថា​យើង​គ្រាន់តែ​គូរ​កង្កែប​មួយ​ប៉ុណ្ណោះ មិនមែន​ជា​ហ្វូង​កង្កែប​មួយក្រុម​ឡើយ ។

Comments

Popular posts from this blog

We Lost Him & Lost Forever King norodom sihanouk (ព្រះករុណាព្រះបាទ នរោត្តម សីហនុ)

1:20AM 15/Oct/2012  is our sad day to heard that our hero (norodom sihanouk) was died in Beijing China . He is the king that i respect he is the one that help Cambodia. From now he leave us he leave us forever and forever :'( how sad we are to live without him. Even He was dead but his name his thing alway on our mind . Good Bye Grand Father  wish you all the best. YOU ARE MY HERO EVER AND FOREVER.

Google’s 12 best Android apps for 2012

As 2012 draws to a close, ‘ol Googs has finally revealed their top picks for apps of the year. If you’re expecting Holo-themed diamonds in the rough, you may be left wanting. Google said their pics were based on compatibility with both tablets and smartphones, and even a few veteran apps who recently found themselves redesigned made the cut. While I don’t have any particular objections with Google’s picks for best of 2012, I was only a bit disappointed to find there weren’t really any surprises. See for yourself and let me know if you agree. In no particular order, Google’s best Android apps for 2012 are: Zappos Evernote Pinterest Grimm’s Snow White

Asphalt 7: Heat v1.0.1 APK

Hit the speed of heat in the newest, fastest, most visually stunning edition of the famed Asphalt series Asphalt 7: Heat v1.0.1   play.google.com.gameloft.GloftA7HM A FIRST-CLASS LINEUP Drive 60 different cars from the world’s most prestigious manufacturers, like Ferrari, Lamborghini and Aston Martin, including the legendary DeLorean. RACE ACROSS THE GLOBE Gear up to race on 15 tracks set in real cities around the world, including brand new tracks in Hawaii, Paris, London, Miami and Rio. CHALLENGE THE WORLD The completely revamped multiplayer lets you take on up to 5 of your friends locally or online. Keep track of who’s the best with the new Asphalt Tracker that lets you compare stats, show off achievements and challenge rivals. You can also find new online opponents with the matchmaking system. Practice haHit the speed of heat in the newest, fastest, most visually stunning edition of the famed Asphalt series.