Sam vichea. Powered by Blogger.

Recent

Orkida English-Khmer Dictionary

ថ្ងៃ​នេះ​សុំ លើក​យក​វត្ថុ​បូរាណ​ ប៉ុន្តែ​ពេញ​និយម ដែល​ត្រូវ​បាន​ដំឡើង​ស្ទើគ្រប់​កុំព្យូទ័រ​បង​ប្អូន​ខ្មែរ​យើងគឺ វចនានុក្រម Orkida English<->Khmer ។ សង្ឃឹម​ថា​ម្ចាស់​បង្កើតវចនា​នុក្រម​នេះ មិន​យល់​ទាស់​អី​ទេ ដែល​ខ្ញុំ​ដាក់​អោយ​គេ​ទាញ​យក​ជាសាធារណះ​ដូច្នេះ ព្រោះ​ថា​វា​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពីឆ្នាំ ១៩៩៨មក​ម្ល៉េះ ម្យ៉ាង​វិញ​ទៀតបង​ប្អូន​យើង​បាន​ចម្លង​ពីមួយ​ទៅ​មួយស្ទើរ​គ្រប់​កុំព្យូទ័រ​ ទៅ​ហើយ។
ដោយ​ឡែក​ពេល​ខ្ញុំ​សាកល្បង​ស្វែង​រក​ក្នុង Google អំពី​វចនា​នុក្រម​នេះ ហាក់​ដូច​ជា​ស្ងាត់​ឈឹង​ មិនសូវ​មាន​កន្លែង​ Download សោះ ! ដូច្នេះ​ដើម្បី​អោយ​ការ​ស្វែង​រកក្នុង​អ៊ិនធឺណិត​ទាក់​ទង​នឹង​ស្រុក​ខ្មែរ​ យើងកាន់​តែមាន​​ប្រសិទ្ធភាព ខ្ញុំ​សម្រេច​ចិត្ត​ Upload វា​ចូល​ក្នុង Hosting របស់​ខ្ញុំ​ ហើយ​ចែក​អោយ​បងប្អូន​ដែល​ត្រូវ​ការ​វា​ យក​ទៅ​ប្រើ​ប្រាស់​ចុះ។

ថ្វីត្បិត​តែ​វា​រាង​ចំណាស់​បន្តិច​មែន តែ​រហូត​មក​ដល់​ Windows 7 ហើយ​ វា​នៅ​តែ​អាច​ដំឡើង​និង​ប្រើ​បាន​ជា​ធម្មតា។
ទាញ​យកវចនានុក្រម​ Orkida
By : Sam Vichea
Tag : PC Software
! Article Title "Orkida English-Khmer Dictionary"

Back To Top