Skip to main content

Flash Beat Audio In Xperia Mini Pro

សម័យ​នេះ​ទៅ​ហើយ​អ្នក​ដែល​ចូល​ចិត្ត​ស្តាប់​ចំរៀង អ្នក​ណា​មិន​ស្គាល់​ Beat Audio នោះ​ប្រាកដ​ជា​មិន​ទាន់​ស្គាល់​ចំរៀង​ច្បាស់​នោះ​ទេ។ Beat Audio ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ជំនាញ​ខាង​តន្ត្រី ដែល​ជួយ​ជំរុញ​ឲ្យ​ការ​ស្តាប់​ចំរៀង​កាន់​តែ​ពីរោះ​ជក់​ចិត្ត​។ ភាព​ល្បី​ល្បាញ​របស់​ក៏​ត្រូវ​បាន​យក​មក​ដាក់​ក្នុង​ទូរស័ព្ទ


Android មុន​គេ​បង្អស់ (ខណៈ​ទូរស័ព្ទ ផ្សេង​គ្មាន​វាសនា​ប្រើ​នោះ​ទេ បើ​ទោះ​ជា​ខ្លាំង​យ៉ាង​ណាក៏​ដោយ)។ ទូរស័ព្ទ ដែល​មាន​ប្រើ​មុន​គេ​នោះ គឺ​ជា​ផលិត​ផល​របស់​ក្រុមហ៊ុន HTC ដែល​បំពាក់​មក​ជាមួយ​កាស​ត្រចៀក Beat ទៀត​គឺ Sansation XL។
តែ​ពេល​នេះ​មិន​មែន​មាន​តែ HTC ទេ​ដែល​មាន Beat Audio ប្រើ​នោះ គឺ​ក្រុម Hacker បាន​ច្រោះ​វា​យក​ពី HTC មក​ decompile ហើយ​អាច​ប្រើ​បាន​លើ​ទូរស័ព្ទ​ផ្សេង​ៗ​បាន​ទៀត​ផង។ តាម​ពិត​ file ដែល​ខ្ញុំ​យក​មក​នេះ គឺ​សំរាប់​ប្រើ​ជា​មួយ Galaxy SII តែ​ដោយ​សារ​ចង់​ពង្រីក​ការ​ប្រើ​ប្រាស់​នោះ ខ្ញុំ​បាន​សាក​ល្បងយក​វា​ទៅ​ដាក់​ក្នុង SONY Ericsson Xperia Mini Pro របស់​ខ្ញុំ ហើយ​ជាលទ្ថិផល​គឺ​វា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។

ជំហ៊ាន​ប្រតិបត្តិ

  • ទាញ​យក Beat Audio (flashable zip តាម CWM)Beat audio (របៀប copy-pasteប្រើ root explorer)
  • បើ​សិន​ជា​ធ្លាប់​​ CWM នោះ​គ្រាន់​តែ​ចូល​ក្នុង​ CWM ហើយ​ flash ដូច​របៀប​ធម្មតា​ចប់​ស្រេច
  • ចំពោះ​របៀប​ទី២​វិញ​គឺ​សំរាប់​ទូរស័ព្ទ​មិន​មាន CWM គឺ​ត្រូវ​ពន្លា​វា​ចូល​ក្នុង sdcard។ បន្ទាប់​មក​គឺ​ចំលង​អ្វី​ដែល​មាន​ក្នុង​នោះ​ទាំង​អស់​ទៅ​ដាក់​ក្នុង​ទី​តាំង ​ដូច​គ្នា​នឹង structure របស់ zip file ដែរ។
  • ចុង​ក្រោយ​គឺ reboot ទូរស័ព្ទ​ការ​ស្រេច។
សូម​បញ្ជាក់​ថា​ខ្ញុំ​មិន​ធានា​វា​ប្រើ​បាន​គ្រប់​ទូរស័ព្ទ នោះ​ទេតែ​យ៉ាង​ណា​អាច​សាក​ល្បង​បាន។ ពេល​ធ្វើ​រួច​យើង​អាច​ផ្ទៀត​ផ្ទាត់​សំលេង​មុន​ពេល​តម្លើង និង​ក្រោយ​ពេល​តម្លើង ឬ​ផ្ទៀង​ជា​មួយ​ទូរស័ព្ទ​ដូច​គ្នា​ដើម្បី​ពិនិត្យ​គុណ​ភាព។

Comments

Popular posts from this blog

វិធីសាស្រ្ត Unlock bootloader របស់ Motorola

ធ្លាប់បានលឺច្រើនមកហើយអំពីវិធីសាស្រ្ត Unlock bootloader ផ្សេងៗដូចជា  SONY ,  HTC , Nexus ជាដើម តែអ្វីដែលយើងមិនធ្លាប់ដឹងនិង សាកល្បងគឺពពួក Motorola តែម្តង។ វិធីសាស្រ្តផ្សេងៗត្រូវបានអនុវត្តហើយ វាផ្តល់នូវលក្ខណៈងាយស្រួលផ្សេងៗគ្នាដើម្បីឲ្យយើងមានសិទ្ធកាន់តែច្រើនទៅលើការប្រើប្រាស់ទូរស័ព្ទទំនើបរបស់យើង។ ថ្ងៃនេះខ្ញុំសូមណែនាំពីវិធី unlock bootloader របស់ពពួកMotorola វិញម្តងដែលម៉ាកមួយនេះ ហាក់ដូច ជាមិនសូវពេញនិយមក្នុងទីផ្សារយើងសោះ។ តែយ៉ាងណាក្តីក៏ខ្ញុំព្យាយាមប្រមូលរាល់ពត៌មានទូរស័ព្ទដែលមានទាំងអស់មកដាក់ក្នុងនេះផងដែរ។ ចំពោះជំហ៊ាននៃការប្រតិបត្តិមានដូចខាងក្រោម៖ ទាញយក  fastboot ទាញយក  driver តម្លើង driver ពន្លា fastboot ប្រើប្រស់  terminal  របស់ Windows ដើម្បីចូលទៅទីតាំង fastboot. exe បើកទូរស័ព្ទចូលទៅ fastboot ដោយចុច Power+ vol  Down ហើយដោតខ្សែ  USB  ទាំងព្រម វាឃ្លាខាងក្រោម $ fastboot oem get_unlock_data បន្ទាប់មកវានឹងបញ្ហានូវទិន្ន័យដូចគំរូខាងក្រោម $ fastboot oem get_unlock_data (bootloader) 0A40040192024205#4C4D3556313230 (bootloader) 30373731363031303332323239#BD00 (bootloader) 8A672BA474

how to install khmer on Sony Ericsson X8

 ខ្ញុំ​បានអាន​នូវឯកសារ​របស់​សមាជិកមម្នាក់ក្នុងក្រុម CAUG (Cambodia Android User Group) ស្តីអំពីការ តំលើង ភាសារដែល​អាច​មើល​បាន​ត្រឹម​ត្រូវ ដាក់ចូល​ទៅក្នុង​ទូរស័ព្ទ Xperia X8 របស់​ក្រុមហ៊ុន​សូនី។ សូមមើលជំហ៊ាននៃការធ្វើតាមលំដាប់ដូច​ខាងក្រោម

Orkida English-Khmer Dictionary

ថ្ងៃ​នេះ​សុំ លើក​យក​វត្ថុ​បូរាណ​ ប៉ុន្តែ​ពេញ​និយម ដែល​ត្រូវ​បាន​ដំឡើង​ស្ទើគ្រប់​កុំព្យូទ័រ​បង​ប្អូន​ខ្មែរ​យើងគឺ វចនានុក្រម Orkida English<->Khmer ។ សង្ឃឹម​ថា​ម្ចាស់​បង្កើតវចនា​នុក្រម​នេះ មិន​យល់​ទាស់​អី​ទេ ដែល​ខ្ញុំ​ដាក់​អោយ​គេ​ទាញ​យក​ជាសាធារណះ​ដូច្នេះ ព្រោះ​ថា​វា​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពីឆ្នាំ ១៩៩៨មក​ម្ល៉េះ ម្យ៉ាង​វិញ​ទៀតបង​ប្អូន​យើង​បាន​ចម្លង​ពីមួយ​ទៅ​មួយស្ទើរ​គ្រប់​កុំព្យូទ័រ​ ទៅ​ហើយ។ ដោយ​ឡែក​ពេល​ខ្ញុំ​សាកល្បង​ស្វែង​រក​ក្នុង Google អំពី​វចនា​នុក្រម​នេះ ហាក់​ដូច​ជា​ស្ងាត់​ឈឹង​ មិនសូវ​មាន​កន្លែង​ Download សោះ ! ដូច្នេះ​ដើម្បី​អោយ​ការ​ស្វែង​រកក្នុង​អ៊ិនធឺណិត​ទាក់​ទង​នឹង​ស្រុក​ខ្មែរ​ យើងកាន់​តែមាន​​ប្រសិទ្ធភាព ខ្ញុំ​សម្រេច​ចិត្ត​ Upload វា​ចូល​ក្នុង Hosting របស់​ខ្ញុំ​ ហើយ​ចែក​អោយ​បងប្អូន​ដែល​ត្រូវ​ការ​វា​ យក​ទៅ​ប្រើ​ប្រាស់​ចុះ។ ថ្វីត្បិត​តែ​វា​រាង​ចំណាស់​បន្តិច​មែន តែ​រហូត​មក​ដល់​ Windows 7 ហើយ​ វា​នៅ​តែ​អាច​ដំឡើង​និង​ប្រើ​បាន​ជា​ធម្មតា។ ទាញ​យកវចនានុក្រម​ Orkida By : Sam Vichea