Skip to main content

Create Application Android Via Phone

AIDE-Android Java IDE ជាកម្មវីធី​ដែល​អាច​សរសេរ​កូដ Android លើ​ទូរសព្ទ និងអាច Compile កូដនោះលើម៉ាស៊ីន​ទូរសព្ទ​ផ្ទាល់​តែម្តង ដោយមិនចំាបាច់ពឹងផ្អែកលើ​កុំព្យូទ័រ​ឡើយ ហើយ​លោកអ្នក​ក៏​អាចបើក Project ដែល​មានស្រាប់​ជាមួយនឹង AIDE ផងដែរ ។
​សមត្ថភាព​ពិសេស​ៗ​របស់ AIDE-Android
- អាច​ឲ្យ​យើង​សរសេរ​កម្មវីធី Android លើ​ទូរសព្ទ​ផ្ទាល់​តែម្តង
- បើក និង​សរសេរ​កម្មវិធី​ដោយមិនចំាបាច់​ប្រើ​ប្រាស់​កុំព្យូទ័រ​
- អាចបើក និងកែប្រែ Project ដែល​មានស្រាប់​នៅលើ​ទូរសព្ទ​បាន
- ការ Compile កូដបាន​លឿន​
- អាច​បង្ហាញ Error កូដ​នៅពេល Compile ។ ល ។







សម្គាល់៖ កម្មវិធី​នេះអាច​ដំណើរ​ការ​បាន​នៅលើ​ទូរសព្ទ ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ Android គ្រប់ Version ទំាងអស់​ដូចជា Samsung, LG, Sony ។ ល ។
របៀប​ដំឡើង​
​លោកអ្នក​អាច​ដំឡើង​កម្មវីធីនេះបានពីររបៀប​ខាងក្រោម ៖
 របៀបទី១
យើងអាចយក File Setup របស់វា ដែល​មាន​ឈ្មោះ AIDE-Android Java IDE.apk នៅ​ក្នុង CD របស់​ទស្សនាវដ្ដី​អាន ទៅដាក់​ក្នុង Memory Card របស់​ទូរសព្ទ​យើង រូចចុចលើវា ដើម្បី​ដំឡើង​ដូចរបៀបមុនៗ​ដែល​យើង​ធ្លាប់​ចុះកន្លងមក ។
 របៀបទី២
យើងអាច Download AIDE-Android Java IDE.apk នៅ​ក្នុង Google Play តាមរបៀបដូចតទៅ ៖
បើក Google Play រួចវាយ AIDE វានឹង​បង្ហាញ​ដូចរូប​ខាងក្រោម ៖

រួចហើយយើងចុចលើពាក្យថា AIDE-Android Java IDE ដែល​នៅ​ខាងលើ​គេ ដើម្បី​ដំឡើង​វាដូចរបៀបមុនៗ​ដែល​យើង​ធ្លាប់​ចុះកន្លងមក ។
របៀប​ប្រើ​ប្រាស់​កម្មវីធី
​ នៅពេល​ដែល​ដំឡើង​ចប់សព្វគ្រប់អស់ហើយ លោកអ្នក​ចុចបើក​កម្មវិធី​នេះ​វានឹង​លោត​នូវ​ផ្ទំាង ដើម្បី​ឲ្យ​យើងដាក់​ឈ្មោះ Project និង​ឈ្មោះ Package រូបដូច​ខាងក្រោម ៖

​នៅពេល​ដែល​យើងចុចលើពាក្យ Create ហើយ​វានឹង​បង្ហាញ​នូវ​ផ្ទំាង​សម្រាប់​សរសេរ​កូដមួយដូច​ខាងក្រោម ៖

​ចំណុច​សំខាន់​ៗ​ដែល​គួរស្វែងយល់គឺកន្លែង​បង្កើត Layout, កន្លែង​សរសេរ​កូដ, ការ​រក្សាទុក និង ការ​ដំណើរ​ការ ។
របៀប​បង្កើត Layout
បើក Project រួចចុចលើ Menu Button របស់​ទូរសព្ទ​វានឹង​បង្ហាញ​ដូចរូប​ខាងក្រោម ៖

ចុចលើពាក្យ Files បន្ទាប់មក​ចុចពាក្យ res->layout-> main.xml

​ បន្ទាប់ពី​លោកអ្នក​ចុចហើយ​វានឹង​បង្ហាញ​ផ្ទំាង Layout ដើម្បី Design Interface Project យើង ហើយ​លោកអ្នក​ក៏​អាច​សរសេរ Code បន្ថែម​ទៅលើ layout នេះ​ផងដែរ ។

របៀបចូល​ទៅកាន់​កន្លែង​សរសេរ​កូដ
ចុចលើពាក្យ src-> com ->android ->myandroidtest ->MainActivity.java

​បន្ទាប់ពី​លោកអ្នក​ចុច​វានឹង​​បង្ហាញ​ផ្ទំាង Code ដូច​ខាងក្រោម ៖

របៀប Save និង Run
​លោកអ្នក​ត្រូវចុច Menu Button លើ​ទូរសព្ទ​របស់អ្នក នោះ​វានឹង​បង្ហាញ​ផ្ទំាងដូច​ខាងក្រោម ៖

នោះ​លោកអ្នក​អាចចុចលើពាក្យ Save ឬ​ចុចលើពាក្យ Run
​បន្ទាប់មក​វានឹង Compile ដោយស្វ័យ​ប្រវត្តិ​ដែល​មានដូចរូប​ខាងក្រោម ៖

​បន្ទាប់មក​សូមចុច install

ចុច Open ដើម្បី​មើលលើ​លទ្ធផល​នៃការ

នេះជា​លទ្ធផល​ក្រោយពេលចុច Open

​បញ្ជាក់​៖ នៅពេល​ចុច Save នោះ Project របស់​លោកអ្នក​នឹងបាន​រក្សាទុក​នៅ​ក្នុង folder AppProject នៅ​ក្នុង​ទូរសព្ទ ហើយយើងអាចចុច Run បាន​លុះត្រាតែ Project នោះ​ត្រូវបាន Save រួចរាល់ ។
របៀបបើក Project ចាស់​ដែល​មានស្រាប់
យើងត្រូវ Copy project code របស់យើងទៅដាក់​ក្នុង Folder ឈ្មោះ​ថា AppProjects នៅ​ក្នុង​ទូរសព្ទ​របស់អ្នក ។
​បន្ទាប់មក​បើកកម្មវីធី AIDE ហើយចុចលើ Menu Button ទូរសព្ទ រួចចុចលើពាក្យ More Show File Location


ក្រោយពេលចុចលើពាក្យ Show File Location នោះ​វានឹង​បង្ហាញ File Project ​ទាំងអស់​ដែល​ស្ថិតនៅ​ក្នុង AppProject



ពេលនេះ​លោកអ្នក​អាច​ជ្រើសរើស​ Project ​ណាមួយ​ដែល​អ្នកចង់បើកដោយ​គ្រាន់តែ​ចុច​ទៅលើ​ឈ្មោះ​ Folder របស់Project នោះតែប៉ុណ្នោះជាការស្រេច
*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៤២ សម្រាប់​ខែសីហា ឆ្នាំ​២០១២

Comments

Popular posts from this blog

Windows 7 Boot Updater

ជាទូទៅអ្នកតែងតែឃើញនូវរូប Logo របស់ Windows 7 រៀងរាល់ពេលដែល អ្នកបើកដំនើរការ កុំព្យូទ័រ ដែលគេហៅថា BootScreen។ ដូច្នេះនៅក្នុងអត្ថបទនេះ អាយធីកូនខ្មែរ នឹងបង្ហាញពីរ របៀបផ្លាស់ប្តូរ BootScreen របស់ Windows 7។ ជំហានទី ១៖ អ្នកត្រូវធ្វើការទាញយកកម្មវិធី Windows 7 Boot Updater  ចុចត្រង់នេះ ជំហានទី ២៖ បើកដំនើរការកម្មវិធីបន្ទាប់មកនៅក្នុងប្រអប់ Animation ជ្រើសរើសយកជំរើស Animation

Orkida English-Khmer Dictionary

ថ្ងៃ​នេះ​សុំ លើក​យក​វត្ថុ​បូរាណ​ ប៉ុន្តែ​ពេញ​និយម ដែល​ត្រូវ​បាន​ដំឡើង​ស្ទើគ្រប់​កុំព្យូទ័រ​បង​ប្អូន​ខ្មែរ​យើងគឺ វចនានុក្រម Orkida English<->Khmer ។ សង្ឃឹម​ថា​ម្ចាស់​បង្កើតវចនា​នុក្រម​នេះ មិន​យល់​ទាស់​អី​ទេ ដែល​ខ្ញុំ​ដាក់​អោយ​គេ​ទាញ​យក​ជាសាធារណះ​ដូច្នេះ ព្រោះ​ថា​វា​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពីឆ្នាំ ១៩៩៨មក​ម្ល៉េះ ម្យ៉ាង​វិញ​ទៀតបង​ប្អូន​យើង​បាន​ចម្លង​ពីមួយ​ទៅ​មួយស្ទើរ​គ្រប់​កុំព្យូទ័រ​ ទៅ​ហើយ។ ដោយ​ឡែក​ពេល​ខ្ញុំ​សាកល្បង​ស្វែង​រក​ក្នុង Google អំពី​វចនា​នុក្រម​នេះ ហាក់​ដូច​ជា​ស្ងាត់​ឈឹង​ មិនសូវ​មាន​កន្លែង​ Download សោះ ! ដូច្នេះ​ដើម្បី​អោយ​ការ​ស្វែង​រកក្នុង​អ៊ិនធឺណិត​ទាក់​ទង​នឹង​ស្រុក​ខ្មែរ​ យើងកាន់​តែមាន​​ប្រសិទ្ធភាព ខ្ញុំ​សម្រេច​ចិត្ត​ Upload វា​ចូល​ក្នុង Hosting របស់​ខ្ញុំ​ ហើយ​ចែក​អោយ​បងប្អូន​ដែល​ត្រូវ​ការ​វា​ យក​ទៅ​ប្រើ​ប្រាស់​ចុះ។ ថ្វីត្បិត​តែ​វា​រាង​ចំណាស់​បន្តិច​មែន តែ​រហូត​មក​ដល់​ Windows 7 ហើយ​ វា​នៅ​តែ​អាច​ដំឡើង​និង​ប្រើ​បាន​ជា​ធម្មតា។ ទាញ​យកវចនានុក្រម​ Orkida By : Sam Vichea

Mongkol Borey, i was born in here ..:'(

Mongkol Borei District (Khmer: ស្រុកមង្គលបុរី) is a district (srok) in the south of Banteay Meanchey Province, in north-western Cambodia. The district capital is Mongkol Borei town located around 8 kilometres south of the provincial capital of Sisophon by road. Mongkol Borei District is the southern-most district of Banteay Meanchey. The district shares a border with Battambang Province to the south. The main railway line from Phnom Penh to Poipet on the border with Thailand runs through the district from north to south.[2] The district is easily accessed by road from Sisophon (8 km) Battambang (city) (60 km) and Siem Reap (city) (110 km). Mongkol Borei District is one of the smallest districts in Banteay Meanchey province by land area and only Serei Saophoan District is smaller. However, it has the largest district population in the province due to its central location and transport infrastructure. National Highway 5 which begins in Phnom Penh and ends at Poipet and the National rai...