Skip to main content

How to Flash Firmware For Sony Ericsson Very Easy with(How to update SE firmware in easy way)

ដំនោះ​ស្រាយ​ដ៏​ល្អ​សំ​រាប់​ Unbick ទូរស័ព្ទ Android របស់​ក្រុមហ៊ុន​ Sony Ericsson ផងដេរ
អ្វីដែល​ត្រូវ​ការ​ចំបាច់​សំរាប់​ update នោះ​គឺ​ត្រុវ​មាន៖
  • Sony Update Service
  • កុំព្យូទ័រ​ដែល​ភ្ជាប់​ទៅ​កាន់​Internet
  • ប្រើប្រាស់​ប្រភេទ​ Windows (Xp, Vista, 7)
ចំពោះ​ជំហ៊ាន​នៃ​ការធ្វើ​គឺ​ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម៖
​​១.តំលើងកម្មវិធី Sony Update Service
២.បើកកម្មវិធីដែល​តំលើង​រួច នោះ​វា​នឹង​ចាប់​ផ្តើម​ Update កម្មវិធី​ដោយ​ស្វ័យប្រវត្តិ ដើម្បី​អាច​ស្គាល់​ទូរស័ព្ទ​ថ្មីៗ
៣. បើសិន​ជា​វា​ទាមទារឲ្យ​ Firewall អនុញ្ញាតភ្ជាប់​ទៅ​កាន់​Internet ត្រូវ​យល់ព្រម
៤. ក្រោយ​មក​វា​នឹង​ចូល​ដល់ទំព័រដំបូង​របស់​កម្មវិធី។ សូមធីកយល់ព្រម ដូច​រួប​ខាង​ក្រោម ហើយ​ចុច Start
៥. បន្ទាប់​មក​ទៀត វានឹង​ចេញ​តារាងឲ្យ​រើស​ម៉ូ​ឌែល​ទូរស័ព្ទ ដែល​មិត្ត​អ្នក​អាន​ចង់​ update ៖
៦. មក​ដល់​ដំណាក់​កាល​នេះ គឺ​យើង​កាន់​តែ​ងាយ​ស្រួល​មែន​ទែន គឺ​គ្រាន់​តែ​ធ្វើ​អ្វី​ដែល គេ​ណែ​នាំ បាន​ប្រាប់​នៅ​ខាង​ឆ្វេង គឺ
  • ត្រូវសាកថ្មឲ្យ​បាន​យ៉ាង​តិច​ ៥០%
  • បិទទូរស័ព្ទ រយៈពេល​ ៣០វិនាទី
  • ចុច​ប៊ូតុង​ Back នៅ​លើ​ទូរស័ព្ទ ហើយ​ដោត​ខ្សែ USB រហូត​ចេញ​ពាក្យ​ “Sony Ericsson” សឹម​លែង​ដៃ​ពី​ ប៊ូតុង​Back
៧. នៅ​ពេល​ដែល​វា​ស្គាល់​ទូរស័ព្ទ​ហើយ នឹង​ទាញ​យក​ Firmware ពី​server វា​ផ្ទាល់
៨. ក្រោយ​ពេល​វា​ទាញ​យក​ចប់​ហើយ វា​នឹង​សួរ​បញ្ជាក់​ម្តង​ទៀត​ អំពី​ការ​ Update ហើយ​ វា​នឹង​ជំរើស​ផង ដែរ គឺ ទុក​កម្មវិធី​ដែល​មានស្រាប់​ក្នុង​ទូរស័ព្ទ ឬ លុប​ចោល​រួច​តំលើង​សារ​ជាថ្មីទាំង​អស់( វា​នឹង​សួរ​ទៅ​តាម​ប្រភេទ​នៃ ទូរស័ព្ទ)
៩. ក្រោយ​ពេល​ដែល​យើង​បាន យល់​ព្រម​អស់ ហើយ​វា​នឹង​ ចាប់​ផ្តើម Update Firmware ថ្មី​ចូល​ទៅ​កាន់​ទូរស័ព្ទ។
ចំនាំ៖ អ្នក​អាច​ផ្តាច់​ខ្សែរ USB ពីទូរស័ព្ទ​បាន បើ​សិន​ជា​វា​កំពុង​ Download firmware តែ​បើ​សិន​ជា អ្នក​ផ្តាច់​ ឬ ខ្សែរ​មាន​បញ្ហា​ពេល​កំពុង​ update (ចំនុច​ទី៩) វា​អាច​នឹង​មាន​បញ្ហា​មួយ​ចំនួន ដែល​មិនអាច​ស្មាន​បាន។ ខ្ញុំ​ក៏ទទួល​ខុស​ត្រូវ​ផង​ដែរ បើ​សិន​ជា​មាន​បញ្ហា​កើត​ឡើង​ជាយថាហេតុ​ណា​មួយ។

Comments

Popular posts from this blog

វិធីសាស្រ្ត Unlock bootloader របស់ Motorola

ធ្លាប់បានលឺច្រើនមកហើយអំពីវិធីសាស្រ្ត Unlock bootloader ផ្សេងៗដូចជា  SONY ,  HTC , Nexus ជាដើម តែអ្វីដែលយើងមិនធ្លាប់ដឹងនិង សាកល្បងគឺពពួក Motorola តែម្តង។ វិធីសាស្រ្តផ្សេងៗត្រូវបានអនុវត្តហើយ វាផ្តល់នូវលក្ខណៈងាយស្រួលផ្សេងៗគ្នាដើម្បីឲ្យយើងមានសិទ្ធកាន់តែច្រើនទៅលើការប្រើប្រាស់ទូរស័ព្ទទំនើបរបស់យើង។ ថ្ងៃនេះខ្ញុំសូមណែនាំពីវិធី unlock bootloader របស់ពពួកMotorola វិញម្តងដែលម៉ាកមួយនេះ ហាក់ដូច ជាមិនសូវពេញនិយមក្នុងទីផ្សារយើងសោះ។ តែយ៉ាងណាក្តីក៏ខ្ញុំព្យាយាមប្រមូលរាល់ពត៌មានទូរស័ព្ទដែលមានទាំងអស់មកដាក់ក្នុងនេះផងដែរ។ ចំពោះជំហ៊ាននៃការប្រតិបត្តិមានដូចខាងក្រោម៖ ទាញយក  fastboot ទាញយក  driver តម្លើង driver ពន្លា fastboot ប្រើប្រស់  terminal  របស់ Windows ដើម្បីចូលទៅទីតាំង fastboot. exe បើកទូរស័ព្ទចូលទៅ fastboot ដោយចុច Power+ vol  Down ហើយដោតខ្សែ  USB  ទាំងព្រម វាឃ្លាខាងក្រោម $ fastboot oem get_unlock_data បន្ទាប់មកវានឹងបញ្ហានូវទិន្ន័យដូចគំរូខាងក្រោម $ fastboot oem get_unlock_data (bootloader) 0A40040192024205#4C4D3556313230 (bootloader) 30373731363031303332323239#BD00 (bootloader) 8A672BA474

how to install khmer on Sony Ericsson X8

 ខ្ញុំ​បានអាន​នូវឯកសារ​របស់​សមាជិកមម្នាក់ក្នុងក្រុម CAUG (Cambodia Android User Group) ស្តីអំពីការ តំលើង ភាសារដែល​អាច​មើល​បាន​ត្រឹម​ត្រូវ ដាក់ចូល​ទៅក្នុង​ទូរស័ព្ទ Xperia X8 របស់​ក្រុមហ៊ុន​សូនី។ សូមមើលជំហ៊ាននៃការធ្វើតាមលំដាប់ដូច​ខាងក្រោម

Orkida English-Khmer Dictionary

ថ្ងៃ​នេះ​សុំ លើក​យក​វត្ថុ​បូរាណ​ ប៉ុន្តែ​ពេញ​និយម ដែល​ត្រូវ​បាន​ដំឡើង​ស្ទើគ្រប់​កុំព្យូទ័រ​បង​ប្អូន​ខ្មែរ​យើងគឺ វចនានុក្រម Orkida English<->Khmer ។ សង្ឃឹម​ថា​ម្ចាស់​បង្កើតវចនា​នុក្រម​នេះ មិន​យល់​ទាស់​អី​ទេ ដែល​ខ្ញុំ​ដាក់​អោយ​គេ​ទាញ​យក​ជាសាធារណះ​ដូច្នេះ ព្រោះ​ថា​វា​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពីឆ្នាំ ១៩៩៨មក​ម្ល៉េះ ម្យ៉ាង​វិញ​ទៀតបង​ប្អូន​យើង​បាន​ចម្លង​ពីមួយ​ទៅ​មួយស្ទើរ​គ្រប់​កុំព្យូទ័រ​ ទៅ​ហើយ។ ដោយ​ឡែក​ពេល​ខ្ញុំ​សាកល្បង​ស្វែង​រក​ក្នុង Google អំពី​វចនា​នុក្រម​នេះ ហាក់​ដូច​ជា​ស្ងាត់​ឈឹង​ មិនសូវ​មាន​កន្លែង​ Download សោះ ! ដូច្នេះ​ដើម្បី​អោយ​ការ​ស្វែង​រកក្នុង​អ៊ិនធឺណិត​ទាក់​ទង​នឹង​ស្រុក​ខ្មែរ​ យើងកាន់​តែមាន​​ប្រសិទ្ធភាព ខ្ញុំ​សម្រេច​ចិត្ត​ Upload វា​ចូល​ក្នុង Hosting របស់​ខ្ញុំ​ ហើយ​ចែក​អោយ​បងប្អូន​ដែល​ត្រូវ​ការ​វា​ យក​ទៅ​ប្រើ​ប្រាស់​ចុះ។ ថ្វីត្បិត​តែ​វា​រាង​ចំណាស់​បន្តិច​មែន តែ​រហូត​មក​ដល់​ Windows 7 ហើយ​ វា​នៅ​តែ​អាច​ដំឡើង​និង​ប្រើ​បាន​ជា​ធម្មតា។ ទាញ​យកវចនានុក្រម​ Orkida By : Sam Vichea