Skip to main content

Flash firmware Of Samsung Via Odin in Mobile (Mobile Odin)

ពិត​ជា​ពិសេសតែ​ម្តង​សំរាប់ អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ Android របស់​ក្រុមហ៊ុន​ Samsung។ កាល​ពី​មុន បើសិន​ជា ចង់​ដំលើង Stock ROM មក​វិញ​ចាំ​បាច់​ត្រូវ​តែ​ មាន​កុំព្យូទ័រ​ជំនួយ។ តែ​ពេល​នេះ ក្រុម xda-developer បាន​បង្កើត​កម្មវិធី Odin Mobile សំរាប់​ Flash Firmware ក្នុង​ទូរស័ព្ទ​ដៃ​តែម្តង (ស្រដៀង ClockWorkMode ដែរ)។ ចំពោះ​កម្មវិធីនេះ គឺ​មាន​២ប្រភេទគឺ មួយជាប្រភេទ lite និង​មួយ​ទៀត​ជា​ប្រភេទ Pro។ ចំពោះ​ប្រភេទ Lite គឺ​អាច​ទាញយក​បាន​
ប្រើប្រាស់​ដោយ​មិន​គិត​ប្រាក់។ តែចំពោះ Pro វិញមាន​តំលៃ​ ២.៦៨​ដុល្លារ(ផ្សារandroid)។ សំរាប់ lite គឺ​អាច​ទាញយក​បាន​ពី​ទីនេះ ដោយ​មិនគិតថ្លៃទេ។


លក្ខណៈពិសេស​នៅក្នុង Pro នោះគឺត្រង់វា​មាន​ EverRoot បន្ថែម​មក​ជាមួយស្រាប់។ EverRoot ជាមុខ​ងារ​មួយ​សំរាប់​ Root រាល់​ពេល​ដែល​ upgrade firmware។ បានន័យថា រាល់​ពេល​ដែល​អ្នក​តំលើង​ Firmware ថ្មី​តាម​រយៈ Odin Mobile នោះ​វា​នឹង​ Root ដោយ​ស្វ័យ​ប្រវិត្ត ហើយ​វា​នឹង​បញ្ជុល​កម្មវិធី​មួយ​ចំនួន​ដោយ​ខ្លួន​បាន​ទៀតផង។
ការប្រើ​ប្រាស់​កម្មវិធី​នេះ គឺ​វា មិន​រាប់​ចំនួន Flash Firmware នៅ​ក្នុង  ទូរស័ព្ទទេ។
ដោយ​សារ​តែ​វា​ជាកម្មវិធី​ថ្មី ដូច​នេះ​វា​មិន​ស្គាល់​បាន​ច្រើន​នោះ​ទេ តែ​យ៉ាង​ណា​វាក៏​អាច​ស្គាស់​បាន​ Samsung ល្បីៗមួយ​ចំនួន​ដូច​ជា៖
ជាមួយ​គ្នា​នោះ​ផង​ដែរ មានទូរស័ព្ទ​មួយ​ចំនួន​ធំ​ទៀត​ដែល​នឹង​រៀប​ចំ​ឲ្យ​មាន​នោះគឺ៖
  • Galaxy Mini GT-S5570
  • Google Nexus S GT-I9023
  • T-Mobile Virant SGH-T959
  • Galaxy Ace GT-S5830
  • Galaxy S GT-I9000M
  • Galaxy Y GT-S5360
  • Samsung Apollo
  • Galaxy Note GT-N9220
បញ្ចាក់៖ មុននឹងប្រើ Odin Mobile ចាំបាច់​ត្រូវ​តែ​ Root ជាមុន។ សូមទទួលខុសត្រុវ​ដោយ​ខ្លួនឯង។


Comments

Popular posts from this blog

វិធីសាស្រ្ត Unlock bootloader របស់ Motorola

ធ្លាប់បានលឺច្រើនមកហើយអំពីវិធីសាស្រ្ត Unlock bootloader ផ្សេងៗដូចជា  SONY ,  HTC , Nexus ជាដើម តែអ្វីដែលយើងមិនធ្លាប់ដឹងនិង សាកល្បងគឺពពួក Motorola តែម្តង។ វិធីសាស្រ្តផ្សេងៗត្រូវបានអនុវត្តហើយ វាផ្តល់នូវលក្ខណៈងាយស្រួលផ្សេងៗគ្នាដើម្បីឲ្យយើងមានសិទ្ធកាន់តែច្រើនទៅលើការប្រើប្រាស់ទូរស័ព្ទទំនើបរបស់យើង។ ថ្ងៃនេះខ្ញុំសូមណែនាំពីវិធី unlock bootloader របស់ពពួកMotorola វិញម្តងដែលម៉ាកមួយនេះ ហាក់ដូច ជាមិនសូវពេញនិយមក្នុងទីផ្សារយើងសោះ។ តែយ៉ាងណាក្តីក៏ខ្ញុំព្យាយាមប្រមូលរាល់ពត៌មានទូរស័ព្ទដែលមានទាំងអស់មកដាក់ក្នុងនេះផងដែរ។ ចំពោះជំហ៊ាននៃការប្រតិបត្តិមានដូចខាងក្រោម៖ ទាញយក  fastboot ទាញយក  driver តម្លើង driver ពន្លា fastboot ប្រើប្រស់  terminal  របស់ Windows ដើម្បីចូលទៅទីតាំង fastboot. exe បើកទូរស័ព្ទចូលទៅ fastboot ដោយចុច Power+ vol  Down ហើយដោតខ្សែ  USB  ទាំងព្រម វាឃ្លាខាងក្រោម $ fastboot oem get_unlock_data បន្ទាប់មកវានឹងបញ្ហានូវទិន្ន័យដូចគំរូខាងក្រោម $ fastboot oem get_unlock_data (bootloader) 0A40040192024205#4C4D3556313230 (bootloader) 30373731363031303332323239#BD00 (bootloader) 8A672BA474

how to install khmer on Sony Ericsson X8

 ខ្ញុំ​បានអាន​នូវឯកសារ​របស់​សមាជិកមម្នាក់ក្នុងក្រុម CAUG (Cambodia Android User Group) ស្តីអំពីការ តំលើង ភាសារដែល​អាច​មើល​បាន​ត្រឹម​ត្រូវ ដាក់ចូល​ទៅក្នុង​ទូរស័ព្ទ Xperia X8 របស់​ក្រុមហ៊ុន​សូនី។ សូមមើលជំហ៊ាននៃការធ្វើតាមលំដាប់ដូច​ខាងក្រោម

Orkida English-Khmer Dictionary

ថ្ងៃ​នេះ​សុំ លើក​យក​វត្ថុ​បូរាណ​ ប៉ុន្តែ​ពេញ​និយម ដែល​ត្រូវ​បាន​ដំឡើង​ស្ទើគ្រប់​កុំព្យូទ័រ​បង​ប្អូន​ខ្មែរ​យើងគឺ វចនានុក្រម Orkida English<->Khmer ។ សង្ឃឹម​ថា​ម្ចាស់​បង្កើតវចនា​នុក្រម​នេះ មិន​យល់​ទាស់​អី​ទេ ដែល​ខ្ញុំ​ដាក់​អោយ​គេ​ទាញ​យក​ជាសាធារណះ​ដូច្នេះ ព្រោះ​ថា​វា​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពីឆ្នាំ ១៩៩៨មក​ម្ល៉េះ ម្យ៉ាង​វិញ​ទៀតបង​ប្អូន​យើង​បាន​ចម្លង​ពីមួយ​ទៅ​មួយស្ទើរ​គ្រប់​កុំព្យូទ័រ​ ទៅ​ហើយ។ ដោយ​ឡែក​ពេល​ខ្ញុំ​សាកល្បង​ស្វែង​រក​ក្នុង Google អំពី​វចនា​នុក្រម​នេះ ហាក់​ដូច​ជា​ស្ងាត់​ឈឹង​ មិនសូវ​មាន​កន្លែង​ Download សោះ ! ដូច្នេះ​ដើម្បី​អោយ​ការ​ស្វែង​រកក្នុង​អ៊ិនធឺណិត​ទាក់​ទង​នឹង​ស្រុក​ខ្មែរ​ យើងកាន់​តែមាន​​ប្រសិទ្ធភាព ខ្ញុំ​សម្រេច​ចិត្ត​ Upload វា​ចូល​ក្នុង Hosting របស់​ខ្ញុំ​ ហើយ​ចែក​អោយ​បងប្អូន​ដែល​ត្រូវ​ការ​វា​ យក​ទៅ​ប្រើ​ប្រាស់​ចុះ។ ថ្វីត្បិត​តែ​វា​រាង​ចំណាស់​បន្តិច​មែន តែ​រហូត​មក​ដល់​ Windows 7 ហើយ​ វា​នៅ​តែ​អាច​ដំឡើង​និង​ប្រើ​បាន​ជា​ធម្មតា។ ទាញ​យកវចនានុក្រម​ Orkida By : Sam Vichea