ថ្ងៃនេះខ្ញុំណែនាំពីរបៀបតម្លើង ROM ដែលអាចមើលភាសារខ្មែរបានពេញលេញនៅលើ
Galaxy Mini ឬ Galaxy Pop។ ROM
នេះគឺជាស្នាដៃដែលចេញមកពីក្រុមអ្នកប្រើប្រាស់Android តែមួយគត់លើ Facebook ដែលមានឈ្មោះថា CAUG។ដោយមិនបាចប់បរិយាយច្រើនជាដំបូងសូមទាញយក ឯកសារមួយចំនួនដូចខាងក្រោម៖
ជំហានប្រតិបត្តិ៖
ជំហានប្រតិបត្តិ៖
- មុននឹងធ្វើចាំបាច់យើងត្រូវដឹងពីមូលដ្ឋានគ្រិះខ្លះអំពី download Mode និង recovery (ខ្ញុំសូមរក្សាសិទ្ទមិននិយាយច្រើនអំពីវានេះទេ ព្រោះបានសរសេរច្រើនគួរមកហើយ អំពីវិធីប្រើប្រាស់នៅក្នុងទូរស័ព្ទផ្សេងៗ)
- ត្រូវពិនិត្យឲ្យបានច្បាស់សិនថាកុំព្យូទ័របានតម្លើង driver រួចហើយ(បើមិនទានសូមតម្លើង Samsung Kies)
- បិទទូរស័ព្ទហើយដាក់ចូលក្នុង download ដោយចុច Home + Power + Vol Down
- ដោតខ្សែរ USB
- បើក Tass-Odin.exe បន្ទាប់មកវានឹងស្គាល់ថាទូរស័ព្ទបានភ្ជាប់ទៅ COM port ណាមួយ
- tick លើ One Package
- ចុចប៊ូតុង OPS ហើយរើសយក Tass.ops
- ចុចប៊ូតុង One Package នៅក្រោមរួចរើសយក Tass-Recovery.zip
- បន្ទាប់មក boot ចូលក្នុង recovery mode (អាចប្រើកម្មវិធី quickboot ពី playstore)
- flash CM7-KhmerROM ហើយ reboot ទូរស័ព្ទជាការស្រេច
- ROM នេះតម្លើងមកគឺមានភាសារខ្មែរដែលអាចអានបានត្រឹមត្រូវរួចជាស្រេច។ បើចង់សរសេរសូមតម្លើងក្ការចុចផ្សេងៗដែលមាននៅលើ PlayStore
Comments
Post a Comment