Skip to main content

How to Install Khmer Unicode In​ Galaxy SII Very Easy

កាល ​ពី​ខ្ញុំ​ធ្លាប់​បាន​សរសេរ​ម្តង​ហើយ ស្តី​អំពី​របៀប​តំលើង​ភាសារ​ខ្មែរ​តាម​របៀប​ងាយៗ។ ពេល​នេះ ខ្ញុំ​សូម​ណែនាំ​ពី​របៀប​តំលើង ភាសារ​ខ្មែរ​ដាក់​ចូល​ទៅ​ក្នុង Galaxy SII  ដែល​គេ​ទទួល​ស្គាល់​ថា​ អធិរាជ Android ប្រចាំ​ឆ្នាំ2011នោះ។ អ្វី​ដែល​គួ​ឲ្យ​ស្តាយ​បំផុត​នោះគឺ វា​មិន​អាច​​ដាក់​បាន​ជាមួយ Stock ROM បាន​នោះ​ទេ។ ដំណោះ​ស្រាយ​នៅ​ពេល​នេះ គឺ​គេ​ដាក់​វា​ទៅ​ក្នុង MIUI ROM។



ប្រិយ ​មិត្ត​ប្រាកដ​ជា​មាន​អ្នក​ខ្លះ​ស្គាល់​ហើយ​ថា MIUI ROM ជា​អ្វី តែ​អ្នក​ខ្លះ​ប្រហែល​ជា​មិន​ទាន់ស្គាល់​នៅ​ឡើយ។ MIUI ROM ជា​ Firmware របស់​ទូរស័ព្ទ Android ដែល​គេ​យក​ទៅ Custome ហើយ​វា​មាន UI ស្រដៀង​ទៅ​នឹង​ iOS ដែរ។ វា​ជា​ ROM មួយ​ដែល​មាន​ភាព​ល្បី​គួ​សម ដោយ​ការ​ រចនា​ icon និង​របៀប​ប្រើ​ប្រាស់​យ៉ាង​ងាយស្រួល ព្រម​ជាមួយ នឹង​ល្បឿន​គួ​ឲ្យ​ចាប់​ចិត្ត ពី​ក្រុម​អ្នក​ផលិត​ជន​ជាតិ​ចិន​មួយ​ក្រុម។ បច្ចុប្បន្ន​នេះ​វា​ត្រូវ​បាន​គេ​យក​ទៅ​ ធ្វើ​ជា​ច្រើន​ក្រុម គឺមាន​នៅ ទ្វីបអាមេរិច និង អឺរ៉ុប​ផងដែរ។ 

ខាង​ក្រោម​នេះ ខ្ញុំ​សូម​បង្ហាញ ពី​របៀប​ដែល ត្រូវ​ដំលើង MIUI  ROM។ តែ​ខ្ញុំ​សូម​មិន​ធានា​ថាលើ​រាល់​បញ្ហា​ដែល​កើត​មាន​នោះ​ទេ។


  1. ជាដំបូង​ត្រូវ​ទាញយក MIUI Galnet (2.3.4) ហើយ​ចំលង​វា​ដាក់​ក្នុង sdcard
  2. ទាញ​យក ROM MIUI Galnet (4.0.1)_khmer build-in ហើយ​ចំលង​ដាក់​ចូល sdcard ដែរ
  3. បន្ទាប់​មក​ត្រូវ​ Root ទូរស័ព្ទ​តាម​វិធី Root Galaxy SII ដែល​បាន​ចុះ​ផ្សាយ​រួចហើយ
  4. បិទទូរស័ព្ទ ឲ្យ​ចូល​ទៅ​កាន់​ ClockWorkMod ដោយចុច Volume Up + Home + Power តាម​លំដាប់
  5. Backup ROM មុន​ដឹង​ Flash ROM ថ្មីចូល
  6. ជ្រើសយក wipe data/fatory reset ហើយចុច yes
  7. ជ្រើសយក wipe partition cache ហើយ​យក​ yes
  8. ចូល​ទៅ​ Advance ហើយ​យក wipe dalvik cache ហើយ​ចុច​ yes
  9. ត្រលប់​ចូល​ទៅ menu list វិញ
  10. ជ្រើស​យក​ Flash from sdcard
  11. ជ្រើសយក select file from sdcard
  12. ស្វែង​រក​ ROM ដែល​បានទាញយក ក្នុង​ចំនច​ទី១ គឺ MIUI Galnet (2.3.4)  ពី​sdcard
  13. យក​ yes ដើម្បី​ចាប់​ផ្តើម​តំលើង​ ROM
  14. ក្រោយ​ចប់​រួច​រាល់​ហើយត្រូវ reboot
  15. ចូល​ទៅ​ recovery mode ម្តង​ទៀត​ហើយ​ flash ROM  MIUI Galnet (4.0.1)_khmer build-in  រួច reboot ដកស្រង់ចេញ ពី​ឯកសារ​តំលើង​ភាសារខ្មែរ របស់ roberto.callos
    ប្រភពឯកសារ CAUG’s doc

Comments

Popular posts from this blog

Windows 7 Boot Updater

ជាទូទៅអ្នកតែងតែឃើញនូវរូប Logo របស់ Windows 7 រៀងរាល់ពេលដែល អ្នកបើកដំនើរការ កុំព្យូទ័រ ដែលគេហៅថា BootScreen។ ដូច្នេះនៅក្នុងអត្ថបទនេះ អាយធីកូនខ្មែរ នឹងបង្ហាញពីរ របៀបផ្លាស់ប្តូរ BootScreen របស់ Windows 7។ ជំហានទី ១៖ អ្នកត្រូវធ្វើការទាញយកកម្មវិធី Windows 7 Boot Updater  ចុចត្រង់នេះ ជំហានទី ២៖ បើកដំនើរការកម្មវិធីបន្ទាប់មកនៅក្នុងប្រអប់ Animation ជ្រើសរើសយកជំរើស Animation

Orkida English-Khmer Dictionary

ថ្ងៃ​នេះ​សុំ លើក​យក​វត្ថុ​បូរាណ​ ប៉ុន្តែ​ពេញ​និយម ដែល​ត្រូវ​បាន​ដំឡើង​ស្ទើគ្រប់​កុំព្យូទ័រ​បង​ប្អូន​ខ្មែរ​យើងគឺ វចនានុក្រម Orkida English<->Khmer ។ សង្ឃឹម​ថា​ម្ចាស់​បង្កើតវចនា​នុក្រម​នេះ មិន​យល់​ទាស់​អី​ទេ ដែល​ខ្ញុំ​ដាក់​អោយ​គេ​ទាញ​យក​ជាសាធារណះ​ដូច្នេះ ព្រោះ​ថា​វា​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពីឆ្នាំ ១៩៩៨មក​ម្ល៉េះ ម្យ៉ាង​វិញ​ទៀតបង​ប្អូន​យើង​បាន​ចម្លង​ពីមួយ​ទៅ​មួយស្ទើរ​គ្រប់​កុំព្យូទ័រ​ ទៅ​ហើយ។ ដោយ​ឡែក​ពេល​ខ្ញុំ​សាកល្បង​ស្វែង​រក​ក្នុង Google អំពី​វចនា​នុក្រម​នេះ ហាក់​ដូច​ជា​ស្ងាត់​ឈឹង​ មិនសូវ​មាន​កន្លែង​ Download សោះ ! ដូច្នេះ​ដើម្បី​អោយ​ការ​ស្វែង​រកក្នុង​អ៊ិនធឺណិត​ទាក់​ទង​នឹង​ស្រុក​ខ្មែរ​ យើងកាន់​តែមាន​​ប្រសិទ្ធភាព ខ្ញុំ​សម្រេច​ចិត្ត​ Upload វា​ចូល​ក្នុង Hosting របស់​ខ្ញុំ​ ហើយ​ចែក​អោយ​បងប្អូន​ដែល​ត្រូវ​ការ​វា​ យក​ទៅ​ប្រើ​ប្រាស់​ចុះ។ ថ្វីត្បិត​តែ​វា​រាង​ចំណាស់​បន្តិច​មែន តែ​រហូត​មក​ដល់​ Windows 7 ហើយ​ វា​នៅ​តែ​អាច​ដំឡើង​និង​ប្រើ​បាន​ជា​ធម្មតា។ ទាញ​យកវចនានុក្រម​ Orkida By : Sam Vichea

Mongkol Borey, i was born in here ..:'(

Mongkol Borei District (Khmer: ស្រុកមង្គលបុរី) is a district (srok) in the south of Banteay Meanchey Province, in north-western Cambodia. The district capital is Mongkol Borei town located around 8 kilometres south of the provincial capital of Sisophon by road. Mongkol Borei District is the southern-most district of Banteay Meanchey. The district shares a border with Battambang Province to the south. The main railway line from Phnom Penh to Poipet on the border with Thailand runs through the district from north to south.[2] The district is easily accessed by road from Sisophon (8 km) Battambang (city) (60 km) and Siem Reap (city) (110 km). Mongkol Borei District is one of the smallest districts in Banteay Meanchey province by land area and only Serei Saophoan District is smaller. However, it has the largest district population in the province due to its central location and transport infrastructure. National Highway 5 which begins in Phnom Penh and ends at Poipet and the National rai...