Skip to main content

Share Internet From Android Phone to computer Using USB (how to share internet from Android phone to PC via USB)

គិតថាវាជារឿង​ងាយ​ស្រួល​សោះ​បើចង់​ឲ្យគណិតូបករណ៍(computer) អាចប្រើ internet បានដោយ​ភ្ជាប់តាម ទូរស័ព្ទ​Android។ មានវិធីច្រើនយ៉ាងដើម្បីភ្ជាប់ តែពេលនេះ ខ្ញុំសូមលើកតែវិធី២យ៉ាងដែលខ្ញុំដឹងមកចែកជូនទៅចុះ។


  1. ប្រើប្រាស់​មុខងារ​ដែល​មានស្រាប់៖

    • គឺថាដំបូងត្រូវច្បាស់ថា ទូរស័ព្ទរបស់ខ្លួនអាចបើក Internet បានដោយគ្មានបញ្ហា។ បើចង់ដឹងពីរបៀបបើក Internet ក្នុងទូរស័ព្ទនោះ ត្រូវទៅសួរក្រុមហ៊ុនពីរបៀបភ្ជាប់ដោយខ្លួន ឯងផង។


    • បន្ទាប់មក ដោត ខ្សែរUSB ពី គណិតូបករណ៍(computer) មកដាក់ក្នុងទូរស័ព្ទ។


    • ជំហ៊ានបន្ទាប់គឺ បើកទូរស័ព្ទចូលទៅក្នុង Setting => Wireless & networks =>Tethering & portable hotspot ហើយ tick លើ USB tethering


    • ចុងក្រោយគឺមើលទៅក្នុងគណិតូបករណ៍(computer) ថាមានInternet ប្រើបានឬទេ ដោយចូលទៅBrowser ហើយសាកលេងទៅ


  2. របៀបទី២ គឺថាបើសិនជាទូរស័ព្ទនោះគ្មានមុខងារ USB Tethering ទេគឺដល់ពេលប្រើកម្មវិធីជំនួយហើយ



  • ដំបូងត្រូវរកកម្មិវិធីមួយឈ្មោះ Pdanet តាមរយៈទីនេះ


  • បន្ទាប់មកត្រូវឯកសារ exe ទៅក្នុងគណិតូបករណ៍(computer) ទៅតាម ប្រភេទម៉ាស៊ីន (32bit ឬ 64bit)


  • បើសិនជាវាសួរថាត្រូវតំលើង driver ដែលមិនមានទទួលស្គាល់ពី Microsoft ត្រូវរើសយក “Install this driver anyway”


  • បន្ទាប់ពីតំលើងក្នុងគណិតូបករណ៍(computer) បានសំរេចហើយ នោះវានឹងតំលើងកម្មវិធី Pdanet ចូលទៅទូរស័ព្ទដោយខ្លួនឯង


  • ភ្ជាប់ខ្សែរ USB ពីទូរស័ព្ទទៅកុំព្យូទ័រហើយបើកកម្មវិធី Pdanet ក្នុងទូរស័ព្ទហើយវាមនរូបដូចខាងក្រោមៈ


  • បន្ទាប់មកចុចលើប៊ូតុង Enable USB Tether


  • ចុងក្រោយគឺត្រូវភ្ជាប់ Pdanet នៅក្នុងគណិតូបករណ៍(computer) ដោយចូលទៅ  system tray => ចុចលើ icon pdanet ហើយយកពាក្យconnect នោះវាភ្ជាប់បានសំរេចហើយ។



ចុងក្រោយអ្នកអាចប្រើInternet នៅក្នុងគណិតូបករណ៍(computer) បើសិនជាម៉ាស៊ីនអ្នកមិនមាន wireless សំរាប់ប្រើ wiri បាន។

Comments

Popular posts from this blog

Windows 7 Boot Updater

ជាទូទៅអ្នកតែងតែឃើញនូវរូប Logo របស់ Windows 7 រៀងរាល់ពេលដែល អ្នកបើកដំនើរការ កុំព្យូទ័រ ដែលគេហៅថា BootScreen។ ដូច្នេះនៅក្នុងអត្ថបទនេះ អាយធីកូនខ្មែរ នឹងបង្ហាញពីរ របៀបផ្លាស់ប្តូរ BootScreen របស់ Windows 7។ ជំហានទី ១៖ អ្នកត្រូវធ្វើការទាញយកកម្មវិធី Windows 7 Boot Updater  ចុចត្រង់នេះ ជំហានទី ២៖ បើកដំនើរការកម្មវិធីបន្ទាប់មកនៅក្នុងប្រអប់ Animation ជ្រើសរើសយកជំរើស Animation

Orkida English-Khmer Dictionary

ថ្ងៃ​នេះ​សុំ លើក​យក​វត្ថុ​បូរាណ​ ប៉ុន្តែ​ពេញ​និយម ដែល​ត្រូវ​បាន​ដំឡើង​ស្ទើគ្រប់​កុំព្យូទ័រ​បង​ប្អូន​ខ្មែរ​យើងគឺ វចនានុក្រម Orkida English<->Khmer ។ សង្ឃឹម​ថា​ម្ចាស់​បង្កើតវចនា​នុក្រម​នេះ មិន​យល់​ទាស់​អី​ទេ ដែល​ខ្ញុំ​ដាក់​អោយ​គេ​ទាញ​យក​ជាសាធារណះ​ដូច្នេះ ព្រោះ​ថា​វា​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពីឆ្នាំ ១៩៩៨មក​ម្ល៉េះ ម្យ៉ាង​វិញ​ទៀតបង​ប្អូន​យើង​បាន​ចម្លង​ពីមួយ​ទៅ​មួយស្ទើរ​គ្រប់​កុំព្យូទ័រ​ ទៅ​ហើយ។ ដោយ​ឡែក​ពេល​ខ្ញុំ​សាកល្បង​ស្វែង​រក​ក្នុង Google អំពី​វចនា​នុក្រម​នេះ ហាក់​ដូច​ជា​ស្ងាត់​ឈឹង​ មិនសូវ​មាន​កន្លែង​ Download សោះ ! ដូច្នេះ​ដើម្បី​អោយ​ការ​ស្វែង​រកក្នុង​អ៊ិនធឺណិត​ទាក់​ទង​នឹង​ស្រុក​ខ្មែរ​ យើងកាន់​តែមាន​​ប្រសិទ្ធភាព ខ្ញុំ​សម្រេច​ចិត្ត​ Upload វា​ចូល​ក្នុង Hosting របស់​ខ្ញុំ​ ហើយ​ចែក​អោយ​បងប្អូន​ដែល​ត្រូវ​ការ​វា​ យក​ទៅ​ប្រើ​ប្រាស់​ចុះ។ ថ្វីត្បិត​តែ​វា​រាង​ចំណាស់​បន្តិច​មែន តែ​រហូត​មក​ដល់​ Windows 7 ហើយ​ វា​នៅ​តែ​អាច​ដំឡើង​និង​ប្រើ​បាន​ជា​ធម្មតា។ ទាញ​យកវចនានុក្រម​ Orkida By : Sam Vichea

Mongkol Borey, i was born in here ..:'(

Mongkol Borei District (Khmer: ស្រុកមង្គលបុរី) is a district (srok) in the south of Banteay Meanchey Province, in north-western Cambodia. The district capital is Mongkol Borei town located around 8 kilometres south of the provincial capital of Sisophon by road. Mongkol Borei District is the southern-most district of Banteay Meanchey. The district shares a border with Battambang Province to the south. The main railway line from Phnom Penh to Poipet on the border with Thailand runs through the district from north to south.[2] The district is easily accessed by road from Sisophon (8 km) Battambang (city) (60 km) and Siem Reap (city) (110 km). Mongkol Borei District is one of the smallest districts in Banteay Meanchey province by land area and only Serei Saophoan District is smaller. However, it has the largest district population in the province due to its central location and transport infrastructure. National Highway 5 which begins in Phnom Penh and ends at Poipet and the National rai...