Skip to main content

Manage Using Internet And Destroy Malware Via Cucusoft Net Guard

Cucusoft Net Guard គឺជា​កម្មវិធី​មួយ​ប្រើ ដើម្បី​តាមដាន​នូវ​ការ​ប្រើ​ប្រាស់ Bandwidth ក៏​ដូចជា​ការ​ប្រើ​ខ្ជះខ្ជាយ Bandwidth និង​ល្បឿន​អ៊ីនធឺណេត​របស់អ្នក​ផងដែរ​ហើយវាអាចជួយ​កម្ចាត់ malware ក្នុង​ប្រព័ន្ធ Network របស់អ្នក​បានដែរមិនតែប៉ុណ្ណោះវា​ផ្ដល់​នូវ​ព័ត៌មាន​លម្អិត​ពី Bandwidth ដែល​បាន​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ និងប្រចាំខែ​ផងដែរ ។ ដូច​ដែល​អ្នក​ធ្លាប់​ដឹង​រួចមកហើយ​មាន​កម្មវិធី​ខ្លះ​កំពុង​ប្រើ​ប្រាស់​នូវ Bandwidth អ៊ីនធឺណេត​ក្នុង​កុំព្យូទ័រ​របស់អ្នក​ដោយ​មិនដឹង​ខ្លួន ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ​កម្មវិធី Cucusoft Net Guard អាច​បញ្ឈប់​កម្មវិធី​ទាំងឡាយនោះ​យ៉ាង​ងាយស្រួល ។
តាមពិតទៅ​ កម្មវិធី Cucusoft Net Guardមាន features ជា​ច្រើន​ដែល​មិនបាន​រៀបរាប់​អស់ពី​ខាងលើ ប៉ុន្តែ features ដែល​សំខាន់​មាន​ដូចជា​ការ​រៀបរាប់​ពីការ​ប្រើ​ប្រាស់ Bandwidth, កំណត់​សម្គាល់ពី កម្រិត​នៃការ​ប្រើ​ប្រាស់ Bandwidth និងការតេស​ល្បឿន​អ៊ីនធឺណេត ។




ការ​ដំឡើង​
​ លោកអ្នក​អាច copy កម្មវិធី​នេះពីស៊ីឌី​ទស្សនាវដ្ដី​អាន លេខ៤១ នេះ បន្ទាប់មក Double-click លើ file netguard.exe ហើយ​ធ្វើការ​ដំឡើង​តាម​ដំណាក់​កាល​រហូត​ដល់ចប់ នោះ​វានឹង​ចេញ​ផ្ទាំង Register ដូច​ខាងក្រោម ៖

សូម ​បញ្ចូល​អ៊ីមែល​របស់អ្នក​ហើយចុច Get registration code for free! បន្ទាប់មក​អ្នកនឹងទទួលបាន Registration Code ដែល​បាន​ផ្ញើ​ចូលអ៊ីមែល​របស់អ្នក ។
ការ​ប្រើ​ប្រាស់​
សូម right click នៅលើ icon នៃ​កម្មវិធី បន្ទាប់មក​ចុច Show Main Window

របៀបត្រួត​ពិនិត្យ​មើលការ​ប្រើ​ប្រាស់ Bandwidth និង Traffic ដែល​យើងបាន​ប្រើ​
1. ចុច Net Monitor tab (ដូច​ខាងក្រោម)
2. មើល​នូវ Processes visiting Internet
3. មើល​នូវ Service visiting Internet
4. មើល​នូវ Service visited Internet
5. មើល​នូវ​ដំណើរ​ការ​ទាំងអស់​
6. អ្នកអាចឃើញ ​នូវ​ដំណើរ​ការ​កំពុង download ឬ upload  ដូច្នេះអាចឆែកមើលតើ​កម្មវិធី​ណា​ខ្លះ​ដែល​មិនចាំបាច់​ក្នុង​ការ​ប្រើ​ ប្រាស់ bandwidth

7. ប្រសិនបើ​អ្នករកឃើញ​នូវ​ដំណើរ​ការ ឬ​កម្មវិធី​ណា​ដែល​មិនចាំបាច់ ហើយអ្នកអាច Right-clickលើ​កម្មវិធី​នោះ​បន្ទាប់មក​ចុច Kill ដើម្បី​បញ្ឈប់​កម្មវិធី​នោះ​តែម្ដង (សូមមើលរូប​ខាងក្រោម)

 របៀប​កំណត់​កម្រិត Bandwidth អ៊ីនធឺណេត​ប្រចាំខែ និងការ​ប្រើ​ប្រាស់​alarm
1. ចុច Settings
2. ​នៅលើ Settings dialog ជ្រើសរើស​យក Enable usage alarm
3. អ្នកអាច​កំណត់​ចំនួន Bandwidth ក្នុង Bandwidth limit per month
4. ​កំណត់​ចំនួន​ដែល​ត្រូវ alarm នៅ​ក្នុង Alarm Threshold
5. ចុចប៊ូតុង OK ដើម្បី save នូវ​អ្វី​ដែល​បាន​កំណត់​
6. អ្នកអាចឆែកមើលចំនួន​ដែល​បាន​ប្រើ​ប្រាស់ និងចំនួន​ដែល​នៅសល់


 របៀបឆែកមើលការ​ប្រើ​ប្រាស់ bandwidth ប្រចាំ​ថ្ងៃ​
1. ចុច Net Usage tab
2. រំកិល mouse នៅត្រង់ bar chart ណាមួយ​នោះអ្នកនឹងឃើញពីការ download និង upload ដូចរូប​ខាងក្រោម ៖


 Operating System ដែល​អាច​ដំណើរ​ការ​បាន
• Windows XP
• Windows Vista
• Windows 2003 Server
• Windows 7 និង
• Windows 8
*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី៤១ សម្រាប់​ខែសីហា ឆ្នាំ​២០១២

Comments

Popular posts from this blog

Windows 7 Boot Updater

ជាទូទៅអ្នកតែងតែឃើញនូវរូប Logo របស់ Windows 7 រៀងរាល់ពេលដែល អ្នកបើកដំនើរការ កុំព្យូទ័រ ដែលគេហៅថា BootScreen។ ដូច្នេះនៅក្នុងអត្ថបទនេះ អាយធីកូនខ្មែរ នឹងបង្ហាញពីរ របៀបផ្លាស់ប្តូរ BootScreen របស់ Windows 7។ ជំហានទី ១៖ អ្នកត្រូវធ្វើការទាញយកកម្មវិធី Windows 7 Boot Updater  ចុចត្រង់នេះ ជំហានទី ២៖ បើកដំនើរការកម្មវិធីបន្ទាប់មកនៅក្នុងប្រអប់ Animation ជ្រើសរើសយកជំរើស Animation

Real Football Manager 2013 APK (Armv6 & 7)

Game Features : An intuitive interface with a simple game system (enhanced for RF Manager 2013). Actions with the press, fans and  players  that affect the performance of your  computer . An impressive array of  options , from technical to training schedules. Find the stars of tomorrow with scouting reports you send promising young. Download  Link: DataFileHost: Real Football Manager APK 2Shared: Real Football Manager APK Install  APK And Play. It's a java  port  of RFM13.

Blood & Glory: Legend Galaxy S3 APK and SD Data

Blood & Glory: Legend Galaxy S3 APK and SD Data the highly anticipated sequel to the AAA blockbuster smash-hit Blood & Glory! Return to the arena and bask in the blood-hungry cheers of the crowd as you fight to become a legend! Download Blood & Glory: Legend apk and sd data for your Samsung Galaxy S3.