Skip to main content

MIUI Launcher Can use with ​GS2 Without MIUI ROM

អ្នក​ដែល​ធ្លាប់ប្រើ MIUI ដែល​ជា​ Custom ROM ដែល​កំពុង​ទទួល​ការ​ពេញ​និយម​ផង​ដែរ​នោះ ប្រាកដ​ជា​ពេញ​ចិត្ត​នូវ Launcher របស់​វា​ដែល​មាន​ស្រាប់​តែ​ម្តង បូក​រួម​នឹង​ framework ផ្សេងៗ​ទៀត​ជា​ច្រើន។ បើ​ទោះ​ជា​មាន​ការ​រចនា​ស្អាត​យ៉ាង​ណា​ក្តី តែ​វា​ក៏​នៅ​តែ​មាន​គុណ​វិបត្តិ​មួយ​ចំនួន​ដែល​តំរូវ​ឲ្យ​យើង​មិន​អាច​ប្រើ​ ប្រាស់​វា​បាន ដោយ​សារ​តែ​វា​ខ្វះខាត​នូវ​កម្មវិធី​ចាំបាច់​មួយ​ចំនួន។


បើ​សិន​ជា​យើង​ប្រើ​ប្រាស់ STOCK ROM ហើយ​មាន​បំណង​ចង់​ប្រើ​ប្រាស់ MIUI​ launcher នោះ​ពិត​ជា​ពិបាក​បន្តិច​ហើយ​ដោយ​សារ​តែ​វា​ត្រូវ​បាន​រចនា​មក​ដើម្បី​ដាក់​ ប្រើ​តែ នៅ​លើ​ ROM របស់​វា​ផ្ទាល់​តែ​ប៉ុណ្ណោះ។ ពេល​នេះ​ដំណឹង​ល្អ​បាន​មក​ដល់​ហើយ គឺលោក​អ្នក​អាច​ប្រើ​ប្រាស់ MIUI Launcher បាន​ដោយ​មិន​បាច់​តម្លើង MIUI ROM នោះ​ទេ។
វិធី​ដែល​ធ្វើ​នេះ​មាន​លក្ខណៈពិសេស​ដូច​ជា៖
  • ប្រើ​ទំរង់​ដើម​របស់​ MIUI (ទាំង​ Interface និង gesture)
  • មាន​ theme ច្រើន​ជាង​៨ពាន់​សំរាប់​ប្រើ​ប្រាស់​រួម​ទាំង wallpaper
  • ប្រើ​បាន​លើ​ផ្ទាំង​អេក្រង់​ដល់​ទៅ៩និង​ប្រើ ICS
វិធី​តម្លើង៖
  1. ទាញ​យក MiHome_095beta_100_1.rar
  2. ពន្លា​វា ហើយ​តម្លើងវា​ដូច​ជា​ apk ធម្មតា​ដែរ
  3. ទាញ​យក MIUISetting.apk ហើយ​តម្លើង​ចូល​ក្នុង​ទូរស័ព្ទ​ដែរ ដើម្បី​បើក MIU App Drawer
  4. បើក​កម្មវិធី MIUI Control Panel (MIUISetting.apk)
  5. យក​ជំរើស​ក្រោម​គេ​បំផុត​គឺ  “App Drawer setting”
  6. tick លើ auto start at bootup
  7. មើល​ការ​កំណត់ផ្សេងៗ​តាម​យើង​ចង់​បាន
  8. ប៉ះ​ប៊ូតុង enable
ប្រភព

Comments

Popular posts from this blog

វិធីសាស្រ្ត Unlock bootloader របស់ Motorola

ធ្លាប់បានលឺច្រើនមកហើយអំពីវិធីសាស្រ្ត Unlock bootloader ផ្សេងៗដូចជា  SONY ,  HTC , Nexus ជាដើម តែអ្វីដែលយើងមិនធ្លាប់ដឹងនិង សាកល្បងគឺពពួក Motorola តែម្តង។ វិធីសាស្រ្តផ្សេងៗត្រូវបានអនុវត្តហើយ វាផ្តល់នូវលក្ខណៈងាយស្រួលផ្សេងៗគ្នាដើម្បីឲ្យយើងមានសិទ្ធកាន់តែច្រើនទៅលើការប្រើប្រាស់ទូរស័ព្ទទំនើបរបស់យើង។ ថ្ងៃនេះខ្ញុំសូមណែនាំពីវិធី unlock bootloader របស់ពពួកMotorola វិញម្តងដែលម៉ាកមួយនេះ ហាក់ដូច ជាមិនសូវពេញនិយមក្នុងទីផ្សារយើងសោះ។ តែយ៉ាងណាក្តីក៏ខ្ញុំព្យាយាមប្រមូលរាល់ពត៌មានទូរស័ព្ទដែលមានទាំងអស់មកដាក់ក្នុងនេះផងដែរ។ ចំពោះជំហ៊ាននៃការប្រតិបត្តិមានដូចខាងក្រោម៖ ទាញយក  fastboot ទាញយក  driver តម្លើង driver ពន្លា fastboot ប្រើប្រស់  terminal  របស់ Windows ដើម្បីចូលទៅទីតាំង fastboot. exe បើកទូរស័ព្ទចូលទៅ fastboot ដោយចុច Power+ vol  Down ហើយដោតខ្សែ  USB  ទាំងព្រម វាឃ្លាខាងក្រោម $ fastboot oem get_unlock_data បន្ទាប់មកវានឹងបញ្ហានូវទិន្ន័យដូចគំរូខាងក្រោម $ fastboot oem get_unlock_data (bootloader) 0A40040192024205#4C4D3556313230 (bootloader) 30373731363031303332323239#BD00 (bootloader) 8A672BA474

how to install khmer on Sony Ericsson X8

 ខ្ញុំ​បានអាន​នូវឯកសារ​របស់​សមាជិកមម្នាក់ក្នុងក្រុម CAUG (Cambodia Android User Group) ស្តីអំពីការ តំលើង ភាសារដែល​អាច​មើល​បាន​ត្រឹម​ត្រូវ ដាក់ចូល​ទៅក្នុង​ទូរស័ព្ទ Xperia X8 របស់​ក្រុមហ៊ុន​សូនី។ សូមមើលជំហ៊ាននៃការធ្វើតាមលំដាប់ដូច​ខាងក្រោម

Orkida English-Khmer Dictionary

ថ្ងៃ​នេះ​សុំ លើក​យក​វត្ថុ​បូរាណ​ ប៉ុន្តែ​ពេញ​និយម ដែល​ត្រូវ​បាន​ដំឡើង​ស្ទើគ្រប់​កុំព្យូទ័រ​បង​ប្អូន​ខ្មែរ​យើងគឺ វចនានុក្រម Orkida English<->Khmer ។ សង្ឃឹម​ថា​ម្ចាស់​បង្កើតវចនា​នុក្រម​នេះ មិន​យល់​ទាស់​អី​ទេ ដែល​ខ្ញុំ​ដាក់​អោយ​គេ​ទាញ​យក​ជាសាធារណះ​ដូច្នេះ ព្រោះ​ថា​វា​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពីឆ្នាំ ១៩៩៨មក​ម្ល៉េះ ម្យ៉ាង​វិញ​ទៀតបង​ប្អូន​យើង​បាន​ចម្លង​ពីមួយ​ទៅ​មួយស្ទើរ​គ្រប់​កុំព្យូទ័រ​ ទៅ​ហើយ។ ដោយ​ឡែក​ពេល​ខ្ញុំ​សាកល្បង​ស្វែង​រក​ក្នុង Google អំពី​វចនា​នុក្រម​នេះ ហាក់​ដូច​ជា​ស្ងាត់​ឈឹង​ មិនសូវ​មាន​កន្លែង​ Download សោះ ! ដូច្នេះ​ដើម្បី​អោយ​ការ​ស្វែង​រកក្នុង​អ៊ិនធឺណិត​ទាក់​ទង​នឹង​ស្រុក​ខ្មែរ​ យើងកាន់​តែមាន​​ប្រសិទ្ធភាព ខ្ញុំ​សម្រេច​ចិត្ត​ Upload វា​ចូល​ក្នុង Hosting របស់​ខ្ញុំ​ ហើយ​ចែក​អោយ​បងប្អូន​ដែល​ត្រូវ​ការ​វា​ យក​ទៅ​ប្រើ​ប្រាស់​ចុះ។ ថ្វីត្បិត​តែ​វា​រាង​ចំណាស់​បន្តិច​មែន តែ​រហូត​មក​ដល់​ Windows 7 ហើយ​ វា​នៅ​តែ​អាច​ដំឡើង​និង​ប្រើ​បាន​ជា​ធម្មតា។ ទាញ​យកវចនានុក្រម​ Orkida By : Sam Vichea