Skip to main content

How to Unbrick and Back to ​ Firmware of Galaxy SII Skyrocket (How to unbrick/restore stock ROM Galaxy S2 Skyrocket)

បើ​និយាយ​ពី​ brick ទូរស័ព្ទវិញគឺ​អ្នក​ប្រើ​ប្រាស់​ Android ស្ទើ​តែ​ទាំង​អស់​ ដែល​ចង​ភ្លក្ស​រសជាតិ Firmware ថ្មីៗ​តែងតែ​ជួប​បញ្ហា។ គ្រប់​គ្មាតែង​តែ​ចង់​សួរ​ថា បើ​សិន​ជា​Brick ហើយ​ធ្វើ​ម៉េច​ទៅ​ទើប​អាច​ប្រើ​វិញ​ជា​ធម្មតានោះ? ចំពោះ​វិធី​វិញ គឺ​អាស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​ក្រុម​ហ៊ុន​ទូរស័ព្ទ នីមួយៗ។ ពេល​នេះ​ខ្ញុំសូម​ណែ​នាំ​ពី​វិធី​មួយ​ ដែល​យើង​អាច​ Unbrick ឬ ត្រលប់​មក​ Firmware ដើម​របស់​ Galaxy SII SkyRocket វិញ ដែល​ជាទូរស័ព្ទ​របស់ ក្រុម​ហ៊ុន AT&T។
មុន​នឹង​ទាញ​ ធ្វើនូវ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​នោះ យើង​ត្រូវ​មាន​ឯកសារ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

ក្រោយពេល​ដែល​បាន​ទាញ​យក​ឯក​សារ​ដូច​ខាង​លើ​រួច​ហើ​យ​សូម​មើល​ដំណើរ​ការ​ដូច​ខាង​ក្រោម​៖​
  1. ទាញ​យក​ Stock ROM ដែល​​មាន​​ប្រភេទ​ឯកសារ​ ជា​ Tar (បើសិនមាន​ជាប្រភេទ chunk001 ឬ chunk002 នោះ​ប្រិយមិត្ត​ត្រូវ​ប្រើ កម្មវិធី Free-File-Splitter.exe ដើម្បី​បង្រួមមកជា​ Tar  វិញ)
  2. ចាប់​ផ្តើម​ដំណើរ​ការ​ Odin នៅ​ក្នុង​កុំព្យូទ័រ
  3. ក្នុង Odin ចុចលើពាក្យ PDA ហើយ​ស្វែង​រក​ tar file ដែល​បាន​ទាញយក​ក្នុង​លេខ 1
  4. ធីកទៅលើ auto-reboot ហើយ ត្រូវ​ប្រាកដ​ថា Re-Partition មិនបានធីកទេ
  5. បិទទូរស័ព្ទ​ ហើយ​ចូល​ទៅ​កាន់ Download mode ដោយ​ចុច Volume Down + Power +Home Key រយៈពេល​ប្រហែល​៣វិនាទី
  6. បន្ទាប់​ពី​ចូល​ដល់ Download mode ហើយ​ត្រូវ​ភ្ជាប់​ទូរស័ព្ទ ទៅកាន់​កុំព្យូទ័រ
  7. ចុង​ក្រោយ​បំផុត​គឺ​ចុច​ប៊ូ​តុង​ start នៅ​ក្នុង​ Odin ហើយ​រង់​ចាំ​រហូត​ដល់​ចប់ ហើយ​ពេល​នោះ ទូរស័ព្ទ​វា​នឹង​ចាប់​ផ្តើមដំ​ណើរ​ការ​វិញ​ដោយ​ខ្លួន​​ឯង​ហើយ។
បញ្ជាក់​ថា​ បើ​មាន​បញ្ហា​អ្វី​មួយ​ ខ្ញុំ​មិន​ទទូល​ខុស​ត្រូវ​ទេ ពោល​យើង​អ្នក​ធ្វើ​ត្រូវ​ទទួល​ខុស​ត្រូវដោយ​ខ្លួន​ឯង។


Comments

Popular posts from this blog

វិធីសាស្រ្ត Unlock bootloader របស់ Motorola

ធ្លាប់បានលឺច្រើនមកហើយអំពីវិធីសាស្រ្ត Unlock bootloader ផ្សេងៗដូចជា  SONY ,  HTC , Nexus ជាដើម តែអ្វីដែលយើងមិនធ្លាប់ដឹងនិង សាកល្បងគឺពពួក Motorola តែម្តង។ វិធីសាស្រ្តផ្សេងៗត្រូវបានអនុវត្តហើយ វាផ្តល់នូវលក្ខណៈងាយស្រួលផ្សេងៗគ្នាដើម្បីឲ្យយើងមានសិទ្ធកាន់តែច្រើនទៅលើការប្រើប្រាស់ទូរស័ព្ទទំនើបរបស់យើង។ ថ្ងៃនេះខ្ញុំសូមណែនាំពីវិធី unlock bootloader របស់ពពួកMotorola វិញម្តងដែលម៉ាកមួយនេះ ហាក់ដូច ជាមិនសូវពេញនិយមក្នុងទីផ្សារយើងសោះ។ តែយ៉ាងណាក្តីក៏ខ្ញុំព្យាយាមប្រមូលរាល់ពត៌មានទូរស័ព្ទដែលមានទាំងអស់មកដាក់ក្នុងនេះផងដែរ។ ចំពោះជំហ៊ាននៃការប្រតិបត្តិមានដូចខាងក្រោម៖ ទាញយក  fastboot ទាញយក  driver តម្លើង driver ពន្លា fastboot ប្រើប្រស់  terminal  របស់ Windows ដើម្បីចូលទៅទីតាំង fastboot. exe បើកទូរស័ព្ទចូលទៅ fastboot ដោយចុច Power+ vol  Down ហើយដោតខ្សែ  USB  ទាំងព្រម វាឃ្លាខាងក្រោម $ fastboot oem get_unlock_data បន្ទាប់មកវានឹងបញ្ហានូវទិន្ន័យដូចគំរូខាងក្រោម $ fastboot oem get_unlock_data (bootloader) 0A40040192024205#4C4D3556313230 (bootloader) 30373731363031303332323239#BD00 (bootloader) 8A672BA474

how to install khmer on Sony Ericsson X8

 ខ្ញុំ​បានអាន​នូវឯកសារ​របស់​សមាជិកមម្នាក់ក្នុងក្រុម CAUG (Cambodia Android User Group) ស្តីអំពីការ តំលើង ភាសារដែល​អាច​មើល​បាន​ត្រឹម​ត្រូវ ដាក់ចូល​ទៅក្នុង​ទូរស័ព្ទ Xperia X8 របស់​ក្រុមហ៊ុន​សូនី។ សូមមើលជំហ៊ាននៃការធ្វើតាមលំដាប់ដូច​ខាងក្រោម

Orkida English-Khmer Dictionary

ថ្ងៃ​នេះ​សុំ លើក​យក​វត្ថុ​បូរាណ​ ប៉ុន្តែ​ពេញ​និយម ដែល​ត្រូវ​បាន​ដំឡើង​ស្ទើគ្រប់​កុំព្យូទ័រ​បង​ប្អូន​ខ្មែរ​យើងគឺ វចនានុក្រម Orkida English<->Khmer ។ សង្ឃឹម​ថា​ម្ចាស់​បង្កើតវចនា​នុក្រម​នេះ មិន​យល់​ទាស់​អី​ទេ ដែល​ខ្ញុំ​ដាក់​អោយ​គេ​ទាញ​យក​ជាសាធារណះ​ដូច្នេះ ព្រោះ​ថា​វា​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពីឆ្នាំ ១៩៩៨មក​ម្ល៉េះ ម្យ៉ាង​វិញ​ទៀតបង​ប្អូន​យើង​បាន​ចម្លង​ពីមួយ​ទៅ​មួយស្ទើរ​គ្រប់​កុំព្យូទ័រ​ ទៅ​ហើយ។ ដោយ​ឡែក​ពេល​ខ្ញុំ​សាកល្បង​ស្វែង​រក​ក្នុង Google អំពី​វចនា​នុក្រម​នេះ ហាក់​ដូច​ជា​ស្ងាត់​ឈឹង​ មិនសូវ​មាន​កន្លែង​ Download សោះ ! ដូច្នេះ​ដើម្បី​អោយ​ការ​ស្វែង​រកក្នុង​អ៊ិនធឺណិត​ទាក់​ទង​នឹង​ស្រុក​ខ្មែរ​ យើងកាន់​តែមាន​​ប្រសិទ្ធភាព ខ្ញុំ​សម្រេច​ចិត្ត​ Upload វា​ចូល​ក្នុង Hosting របស់​ខ្ញុំ​ ហើយ​ចែក​អោយ​បងប្អូន​ដែល​ត្រូវ​ការ​វា​ យក​ទៅ​ប្រើ​ប្រាស់​ចុះ។ ថ្វីត្បិត​តែ​វា​រាង​ចំណាស់​បន្តិច​មែន តែ​រហូត​មក​ដល់​ Windows 7 ហើយ​ វា​នៅ​តែ​អាច​ដំឡើង​និង​ប្រើ​បាន​ជា​ធម្មតា។ ទាញ​យកវចនានុក្រម​ Orkida By : Sam Vichea