Skip to main content

How to Install Khmer Unicode on Xperia X10

 Xperia X10 ជា​ទូរស័ព្ទ​ដំបូង​គេ​របស់ SONY Ericsson ដែល​បាន​ទទួល​ការ​ពេញនិយម​ខ្លាំង​គួរ​សម​ដែរ។ ថ្មីៗ​នេះ​វា​ទើប​តែ​បន្ទាន់​សម័យ​របស់​ខ្លួន​បាន​ដល់ Gingerbread 2.3 ដែល​មានល្បឿន​គ្រាន់​បើ​ជាង​មុន។ តែ​អ្វី​ដែល​គួឲ្យ​ស្តាយ​នោះ​គឺ​វា​មិន​តំលើង​ភាសារ​ខ្មែរ​បាន​លើ Stock ROM ដូច​ត្រកូល Xperia ដែល​ចេញ​លក់​ក្នុង​ឆ្នាំ​២០១១​នោះ​ទេ។ យ៉ាង​ណា​ក្តី​មិន​មែន​ដំណោះ​ស្រាយ​មិន​មាន​នោះ​ទេ ហើយ​ពេល​នេះ​ខ្ញុំ​សូម​ណែ​នាំ​របៀប​តំលើង​ភាសារ​ខ្មែរ​នៅ​លើ​ Xperia X10។


ដោយ​សារ​តែ Stock ROM របស់​វា​មិន​អាច​ដំណើរជា​មួយ​នឹង​ render engine នោះ​ចាំ​បាច់​យើង​ត្រូវ​តំលើង​ custom ROM ដែល​មាន​ឈ្មោះ​ថា​ MIUI។
តំរូវ​ការ​​ចាំ​បាច់​សំរាប់​តំលើង៖
ជំហ៊ាន​ប្រតិបត្តិ៖
  1. Boot ទូរស័ព្ទ​ចូល​ក្នុង recovery mode
  2. Backup ដើម្បី​កុំឲ្យ​បាត់​បង់​ទិន្ន័យ
  3. wipe ទិន្ន័យ​ទាំង​អស់(data/reset និង cache)
  4. រើស​យក​ flash update from sdcard
  5. រើសយក select file from sdcard
  6. យក​ MIUI ROM ដែល​បាន​ទាញ​យក
  7. យក​ Yes
  8. រង​ចាំ​មួយ​សំទុះហើយ reboot
  9. រង់​ចាំ​ហើយ​វា​ដំណើរ​ការ​ដល់ home screen ហើយ reboot ទៅ​ xRecovery ម្តង​ទៀត
  10. រើស​យក​ flash update from sdcard
  11. រើសយក select file from sdcard
  12. flash render engine ដែល​បាន​ជ្រើស​ពី​ចំនុច​ទី៣​នៃ​តំរូវ​ការ
  13. reboot ទូរស័ព្ទ​ហើយ​សាក​បើក​ទំព័រ​ www.cambodroid.com ដើម្បី​ឲ្យ​ដឹង​ថា​បាន​តំលើង​បាន​ត្រឹម​ត្រូវ​ដែរ​ឬទេ?
បញ្ជាក់៖ បើ​សិន​ជា​មាន​បញ្ហា​មិន​ប្រក្រតី​កើត​ឡើង​នោះ​ ខ្ញុំ​នឹង​មិន​ទទួល​ខុស​ត្រូវ​នោះ​ទេ!

Comments

Popular posts from this blog

វិធីសាស្រ្ត Unlock bootloader របស់ Motorola

ធ្លាប់បានលឺច្រើនមកហើយអំពីវិធីសាស្រ្ត Unlock bootloader ផ្សេងៗដូចជា  SONY ,  HTC , Nexus ជាដើម តែអ្វីដែលយើងមិនធ្លាប់ដឹងនិង សាកល្បងគឺពពួក Motorola តែម្តង។ វិធីសាស្រ្តផ្សេងៗត្រូវបានអនុវត្តហើយ វាផ្តល់នូវលក្ខណៈងាយស្រួលផ្សេងៗគ្នាដើម្បីឲ្យយើងមានសិទ្ធកាន់តែច្រើនទៅលើការប្រើប្រាស់ទូរស័ព្ទទំនើបរបស់យើង។ ថ្ងៃនេះខ្ញុំសូមណែនាំពីវិធី unlock bootloader របស់ពពួកMotorola វិញម្តងដែលម៉ាកមួយនេះ ហាក់ដូច ជាមិនសូវពេញនិយមក្នុងទីផ្សារយើងសោះ។ តែយ៉ាងណាក្តីក៏ខ្ញុំព្យាយាមប្រមូលរាល់ពត៌មានទូរស័ព្ទដែលមានទាំងអស់មកដាក់ក្នុងនេះផងដែរ។ ចំពោះជំហ៊ាននៃការប្រតិបត្តិមានដូចខាងក្រោម៖ ទាញយក  fastboot ទាញយក  driver តម្លើង driver ពន្លា fastboot ប្រើប្រស់  terminal  របស់ Windows ដើម្បីចូលទៅទីតាំង fastboot. exe បើកទូរស័ព្ទចូលទៅ fastboot ដោយចុច Power+ vol  Down ហើយដោតខ្សែ  USB  ទាំងព្រម វាឃ្លាខាងក្រោម $ fastboot oem get_unlock_data បន្ទាប់មកវានឹងបញ្ហានូវទិន្ន័យដូចគំរូខាងក្រោម $ fastboot oem get_unlock_data (bootloader) 0A40040192024205#4C4D3556313230 (bootloader) 30373731363031303332323239#BD00 (bootloader) 8A672BA474

how to install khmer on Sony Ericsson X8

 ខ្ញុំ​បានអាន​នូវឯកសារ​របស់​សមាជិកមម្នាក់ក្នុងក្រុម CAUG (Cambodia Android User Group) ស្តីអំពីការ តំលើង ភាសារដែល​អាច​មើល​បាន​ត្រឹម​ត្រូវ ដាក់ចូល​ទៅក្នុង​ទូរស័ព្ទ Xperia X8 របស់​ក្រុមហ៊ុន​សូនី។ សូមមើលជំហ៊ាននៃការធ្វើតាមលំដាប់ដូច​ខាងក្រោម

Orkida English-Khmer Dictionary

ថ្ងៃ​នេះ​សុំ លើក​យក​វត្ថុ​បូរាណ​ ប៉ុន្តែ​ពេញ​និយម ដែល​ត្រូវ​បាន​ដំឡើង​ស្ទើគ្រប់​កុំព្យូទ័រ​បង​ប្អូន​ខ្មែរ​យើងគឺ វចនានុក្រម Orkida English<->Khmer ។ សង្ឃឹម​ថា​ម្ចាស់​បង្កើតវចនា​នុក្រម​នេះ មិន​យល់​ទាស់​អី​ទេ ដែល​ខ្ញុំ​ដាក់​អោយ​គេ​ទាញ​យក​ជាសាធារណះ​ដូច្នេះ ព្រោះ​ថា​វា​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពីឆ្នាំ ១៩៩៨មក​ម្ល៉េះ ម្យ៉ាង​វិញ​ទៀតបង​ប្អូន​យើង​បាន​ចម្លង​ពីមួយ​ទៅ​មួយស្ទើរ​គ្រប់​កុំព្យូទ័រ​ ទៅ​ហើយ។ ដោយ​ឡែក​ពេល​ខ្ញុំ​សាកល្បង​ស្វែង​រក​ក្នុង Google អំពី​វចនា​នុក្រម​នេះ ហាក់​ដូច​ជា​ស្ងាត់​ឈឹង​ មិនសូវ​មាន​កន្លែង​ Download សោះ ! ដូច្នេះ​ដើម្បី​អោយ​ការ​ស្វែង​រកក្នុង​អ៊ិនធឺណិត​ទាក់​ទង​នឹង​ស្រុក​ខ្មែរ​ យើងកាន់​តែមាន​​ប្រសិទ្ធភាព ខ្ញុំ​សម្រេច​ចិត្ត​ Upload វា​ចូល​ក្នុង Hosting របស់​ខ្ញុំ​ ហើយ​ចែក​អោយ​បងប្អូន​ដែល​ត្រូវ​ការ​វា​ យក​ទៅ​ប្រើ​ប្រាស់​ចុះ។ ថ្វីត្បិត​តែ​វា​រាង​ចំណាស់​បន្តិច​មែន តែ​រហូត​មក​ដល់​ Windows 7 ហើយ​ វា​នៅ​តែ​អាច​ដំឡើង​និង​ប្រើ​បាន​ជា​ធម្មតា។ ទាញ​យកវចនានុក្រម​ Orkida By : Sam Vichea