ចំពោះអ្នកដែលប្រើទូរសព្ទ័រត់លើ
Android តែងតែយល់ថាអ្នកអាចធ្វើការងារបានច្រើនជាមួយនឹងវានោះ
ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានច្រើនកម្មវិធីលើ Google Play
និងអាចអោយអ្នកប្រើយកវាទៅធ្វើអ្វីបានតាមចិត្ត។
បើសិនជាអ្នកមានកុំព្យូទ័រ នោះអ្នកអាចយកទូរសព្ទ័ Android
របស់អ្នកទៅធ្វើជាកណ្ដុរឥតខ្សែបានតាមរយៈកម្មវិធីឈ្មោះ
AndroMouse។
អ្នកអាចចូលទៅកាន់គេហទំព័រដើមរបស់ AndroMouse ដើម្បីទាញយកកម្មវិធី ឬទាញយកពី link ភ្ជាប់ផ្ទាល់ទីនេះ៖
- សំរាប់កុំព្យូទ័រ: AndroMouse Desktop Server
- សំរាប់ទូរសព្ទ័: Remote Android Mouse សាកល្បង (ឬទិញក្នុងតំលៃ 2$)
បន្ទាប់មកសូមធ្វើការពន្លា រួចដំឡើងដូចធម្មតា។
តភ្ជាប់:
លោកអ្នកអាចធ្វើការតភ្ជាប់ទូរសព្ទ័ Android ជាមួយកុំព្យូទ័របានតាមពីររបៀបដោយឆ្លងតាម Bluetooth ឬរលក Wi-Fi នៅពេលដែលអ្នកបើកកម្មវិធីនៅលើកុំព្យូទ័រ វានឹងកំណត់អាស័យដ្ឋាន server ដោយស្វ័យប្រវត្តិ ក្នុងឧទាហរណ៍នេះអាស័យដ្ឋាន IP ត្រូវបានកំណត់តាម Wi-Fi គឺ 10.0.1.3។ ទូរសព្ទ័របស់អ្នកនឹងរាវរក IP ខាងលើដោយស្វ័យប្រវត្តិ បើសិនដំណើរការល្អនោះការតភ្ជាប់មានរយៈពេលយ៉ាងលឿនគឺលឿនជាង រយៈពេលបើកកម្មវិធីទៅទៀត។
ផ្ទៃប្រសព្វនិងវិធីប្រើ:
- ជ្រុងលើខាងស្ដាំ: មាន 2 icon តូច Icon រូបមូលដូចផែនដីអោយដឹងពីការតភ្ជាប់រវាងទូរសព្ទ័និងកុំព្យូទ័របាន ល្អឬឥត។ ចំនែកឯរូបការេចែកជាបួនចំនែកវិញអនុញ្ញាតិអោយអ្នកប្រើធ្វើការ ផ្លាស់ប្ដូរបានបួនស្ថានភាពខុសគ្នា: ស្ថានភាពជាកណ្ដុរ – ស្ថានភាពជាប៊ូតុងអក្សរ F (F1, F2, F3…) – ស្ថានភាពជាប៊ូតុងលេខ (1, 2, 3…) – ស្ថានភាពជាក្ដារចុចអក្សរធម្មតា
ករណីអ្នកទិញ AndroMouse នោះនឹងមានបន្ថែមស្ថានភាពផ្សេងទៀតដូចជា: Speak to type (វាយអក្សរដោយសំឡេងបញ្ជា), Media Remote (បញ្ជា WMP/iTunes ពីចំងាយ), File Browser (បើក file លើកុំព្យូទ័រ), Presentation remote (ប្រើវាសំរាប់បកស្រាយលើ PowerPoint), Power remote (អនុញ្ញាតិអោយ shutdown, hibernate, log off, restart ពីចំងាយ)។
-
តំបន់ដែលមានផ្ទៃធំបំផុតជាកន្លែងរបស់ទ្រនាប់កណ្ដុរ mouse pad
វាប្រើអេក្រង់ធ្វើជា mouse
padអ្នកប្រើត្រូវយកដៃទៅប៉ះអេក្រង់ដើម្បីបំលាស់ទី mouse ដូចជាលើ
laptop ដែរ
បើប្រើម្រាមពីរនោះអ្នកនឹងអាចទាញវាឡើងចុះបានដូចកូនឃ្លីរំកិល
របស់កណ្ដុរធម្មតាដែរ។
-
នៅផ្នែកខាងក្រោមជាប់តំបន់ mouse pad
លើអេក្រង់ទូរសព្ទ័ជាប៊ូតុងកណ្ដុរឆ្វេងនិងស្ដាំប្រើដូចគ្នានឹង
កណ្ដុរធម្មតាដែរ។
ពិតណាស់ដែលថាវាមិនដូចជា កណ្ដុរឥតខ្សែជំនាញនោះទេ តែលោកអ្នកអាចពិនិត្យមើលឈុតវីដេអូខាងក្រោមនិងសាកល្បងប្រើ កម្មវិធី AndroMouse នេះបាន៕
By Sam Vichea
អ្នកអាចចូលទៅកាន់គេហទំព័រដើមរបស់ AndroMouse ដើម្បីទាញយកកម្មវិធី ឬទាញយកពី link ភ្ជាប់ផ្ទាល់ទីនេះ៖
- សំរាប់កុំព្យូទ័រ: AndroMouse Desktop Server
- សំរាប់ទូរសព្ទ័: Remote Android Mouse សាកល្បង (ឬទិញក្នុងតំលៃ 2$)
បន្ទាប់មកសូមធ្វើការពន្លា រួចដំឡើងដូចធម្មតា។
តភ្ជាប់:
លោកអ្នកអាចធ្វើការតភ្ជាប់ទូរសព្ទ័ Android ជាមួយកុំព្យូទ័របានតាមពីររបៀបដោយឆ្លងតាម Bluetooth ឬរលក Wi-Fi នៅពេលដែលអ្នកបើកកម្មវិធីនៅលើកុំព្យូទ័រ វានឹងកំណត់អាស័យដ្ឋាន server ដោយស្វ័យប្រវត្តិ ក្នុងឧទាហរណ៍នេះអាស័យដ្ឋាន IP ត្រូវបានកំណត់តាម Wi-Fi គឺ 10.0.1.3។ ទូរសព្ទ័របស់អ្នកនឹងរាវរក IP ខាងលើដោយស្វ័យប្រវត្តិ បើសិនដំណើរការល្អនោះការតភ្ជាប់មានរយៈពេលយ៉ាងលឿនគឺលឿនជាង រយៈពេលបើកកម្មវិធីទៅទៀត។
ផ្ទៃប្រសព្វនិងវិធីប្រើ:
- ជ្រុងលើខាងស្ដាំ: មាន 2 icon តូច Icon រូបមូលដូចផែនដីអោយដឹងពីការតភ្ជាប់រវាងទូរសព្ទ័និងកុំព្យូទ័របាន ល្អឬឥត។ ចំនែកឯរូបការេចែកជាបួនចំនែកវិញអនុញ្ញាតិអោយអ្នកប្រើធ្វើការ ផ្លាស់ប្ដូរបានបួនស្ថានភាពខុសគ្នា: ស្ថានភាពជាកណ្ដុរ – ស្ថានភាពជាប៊ូតុងអក្សរ F (F1, F2, F3…) – ស្ថានភាពជាប៊ូតុងលេខ (1, 2, 3…) – ស្ថានភាពជាក្ដារចុចអក្សរធម្មតា
ករណីអ្នកទិញ AndroMouse នោះនឹងមានបន្ថែមស្ថានភាពផ្សេងទៀតដូចជា: Speak to type (វាយអក្សរដោយសំឡេងបញ្ជា), Media Remote (បញ្ជា WMP/iTunes ពីចំងាយ), File Browser (បើក file លើកុំព្យូទ័រ), Presentation remote (ប្រើវាសំរាប់បកស្រាយលើ PowerPoint), Power remote (អនុញ្ញាតិអោយ shutdown, hibernate, log off, restart ពីចំងាយ)។
ពិតណាស់ដែលថាវាមិនដូចជា កណ្ដុរឥតខ្សែជំនាញនោះទេ តែលោកអ្នកអាចពិនិត្យមើលឈុតវីដេអូខាងក្រោមនិងសាកល្បងប្រើ កម្មវិធី AndroMouse នេះបាន៕
Comments
Post a Comment