អត្ថបទមុន ខេធី៤២ ធ្លាប់បានបង្ហាញជូននូវ របៀបបង្កើតមេរោគបិទ task manager រួចមកហើយ។ ចំពោះអត្ថបទនេះនឹងបង្ហាញជូននូវដំណោះស្រាយ នៅពេលដែលមេរោគនេះវាទន្ទ្រាន។ ហើយដើម្បីឆ្លើយតបទៅនឹងចម្ងល់របស់លោក Lao Sopheak ផងដែរ។
តើម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នកធ្លាប់លោតផ្ទាំងដូចខាងក្រោមដែរឬទេ?
នេះបញ្ចាក់ថាម៉ាស៊ីនរបស់អ្នកត្រូវបានមេរោគបិទ Task Manager មិនឱ្យដំណើរការហើយ
តើផ្ទាំងខាងលើនេះវាលោតចេញមកនៅពេលណា?
នៅពេលលោកអ្នកចុចម៉ៅស្តាំលើ Task Bar ឬ Ctrl + Alt + Delete ដើម្បីចូលទៅប្រើ Windows Task Manager
នៅពេលនេះ ខេធី៤២ នឹងបង្ហាញជូនលោកអ្នកនូវរបៀបដោះស្រាយបញ្ហាខាងលើនេះ
- សូមចុច Ctrl + R => ហើយវាយពាក្យ gpedit.msc => ចុចប៊ូតុង OK
- បន្ទាប់មកសូមលោកអ្នកជ្រើសយក User Configuration => Administrative Templates => System => Ctrl + Alt + Del Options
- បន្ទាប់មកទៀតលោកអ្នកត្រូចចុចពីរដងលើពាក្យ Remove Task Manager (ត្រង់លេខ៤ ខាងលើ)
- ហើយជ្រើសរើសយកពាក្យ Not Configured => ជាចុងក្រោយចុចប៊ូតុង OK
Comments
Post a Comment