Skip to main content

វិធីតម្លើង​ Custom Recovery នៅលើ Galaxy S Korean (SHW-M110S)


M110Sជាធម្មតា​មុន​នឹងចាប់ផ្តើម​តម្លើង custom ROM ឬត្រូវការ​ root ចាំបាច់​ត្រូវ​តែ​មាន custom recovery ដែល​ផ្តល់​នូវ​លទ្ធិភាព​ flash ឯកសារ​ជា zip បាន​។ ដោយឡែក custom recovery គឺមាន​ច្រើនប្រភេទ​ទៅតាម​ទូរស័ព្ទ​នីមួយៗ។ ថ្ងៃនេះខ្ញុំ​នឹង​បង្ហាញ​ពីរបៀប​តម្លើង custom recovery របស់ Galaxy S Korea (SHW-M110S)។
ដើម្បីតម្លើង​បាន​យើង​ត្រូវ​អនុវត្តតាមជំហ៊ាន​ខាងក្រោម៖
  1. ទាញយក Tegrak Kernel
  2. បើកទូរស័ព្ទចូលក្នុង download mode តាមវិធីboot Galaxy S Korean ចូលក្នុង download mode
  3. ទាញយក Odin 1.85
  4. ចុចប៊ូតុង PDA នៅលើ Odin ហើយជ្រើសយក Tegrak Kernel
  5. ចុចប៊ូតុង start
  6. នោះលោកអ្នកនឹងអាច មាន custom recovery ហើយ
  7. ដើម្បីចូលក្នុង recovery សូមចុច Volume Down + Home + Power
SOURCE : cambodroid.com

Comments