សំរាប់អ្នកដែលចូលចិត្តស្វែងរកឯកសារមេរៀនផ្សេងៗនៅលើប្រព័ន្ធ Internet នៅពេលដែលអ្នករកឃើញនូវមេរៀនល្អៗអ្នកតែងតែ Bookmark រឺ Save Webpage នោះសំរាប់ទុកមើលនៅពេលក្រោយ។
ប៉ុន្តែនៅពេលនេះយើងសូមបង្ហាញពីរបៀបបំលែង Webpage ទៅជាឯកសារ PDF ដើម្បីងាយស្រួលមើលនៅពេកក្រោយ។
ជំហានទី ១៖
តំឡើងនូវ Print Friendly & PDF Extension របស់ Google Chrome ចុចត្រង់នេះ
ជំហានទី ២៖
បន្ទាប់មកនៅពេលដែលអ្នក Browse ទៅកាន់ Webpage ណាដែលអ្នកចង់បំលែងទៅជាឯកសារ PDF ហើយ អ្នកចុចទៅលើរូប Print Friendly & PDF នៅលើ Browser Toolbar។
ជំហានទី ៣៖
បន្ទាប់មកវានឹងបង្ហាញផ្ទាំងមួយឡើងមក ដែលអ្នកអាចធ្វើការផ្លាស់ប្តូរទំហំអក្សរ និង លុបនូវរូបភាព រឺ អត្ថបទផ្សេងៗដែលអ្នកមិនត្រូវការដោយគ្រាន់តែដាក់ Mouse នៅពីលើវារួចចុចលើ "Click to delete" ។
ជំហានទី ៤៖
នៅពេលដែលអ្នកកែតំរូវរួចរាល់ហើយចុចទៅលើប៊ូតុង PDF ពេលនោះវានឹងអោយអ្នកធ្វើការទាញយកឯកសារ PDF នោះ។
Source : ITKONKHMER
Comments
Post a Comment