នាប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Apple ទើបបានបញ្ចេញកំណែប្រែជំនាន់ថ្មីនៃប្រព័ន្ធប្រតិបត្តិការ iOS ដែលជាជំនាន់ក្រោយគេ iOS 9 ។ យ៉ាងណាមិញនៅតែមានមន្ទិលមួយចំនួន ទាក់ទងនឹងការ Update iOS ជំនាន់ថ្មីនេះ ថាតើគួរធ្វើរបៀបណា ទើបមិនប៉ះពាល់ដល់ឯកសារ ឬអាចឲ្យ iPhone/iPad ដើរលឿនដូចគេ ដូចឯង? គួរបញ្ជាក់ផងដែរថា៖ ការចេញជំនាន់ថ្មីរបស់ iOS នេះមិនអាចធ្វើឲ្យ iPhone 6 ឬ 6 Plus (ឬ iPhone ជំនាន់មុនៗទៀត) លោកអ្នកមានមុខងារពេញលេញដូច iPhone 6s ដែលបានប្រកាសចេញលក់ថ្មីៗនេះទេ ដោយហេតុថាវាជាផ្នែកមួយនៃ Hardware ដែលបានបញ្ចូលជាមួយនឹង iPhone ជំនាន់ថ្មី ខុសពី iOS 9 ដែលជា Software តែប៉ុណ្ណោះ ។ មុខងារពិសេសរបស់ iPhone 6s ដូចជា 3D Touch និងកាមេរ៉ា 12MP, retina flash ជាដើម ។ល។ អានលម្អិត៖ តើអ្នកគួរទិញ iPhone 6s និង 6s Plus ឥឡូវនេះដែរឬទេ? ដើម្បីអាចឲ្យ iPhone ឬ iPad លោកអ្នកដំណើរការបានលឿនមានចំនុចមួយចំនួន ដែលលោកអ្នកត្រូវដឹង ពីព្រោះថាគ្រាន់តែការ Update iOS មិនប្រាកដ ១០០% ថាអាចនឹងជួយឲ្យ iPhone ដែលកំពុងដើរយឺតមកលឿនវិញបាននោះទេ ។ ពេលលោកអ្នកស្ទើរ Storage (ផ្ទុកវីដេអូ ឬរូបភាពច្រើនពេក), ដំឡើងកម្មវិធីច្រើនពេក, មានកម្មវ...