Skip to main content

របៀប​ដំឡើង Windows 10

មិត្តអ្នកអាន មួយចំនួនប្រហែល ជាគិតថា ការដំឡើង Windows ជំនាន់នីមួយៗ តែងមានការ ដំឡើងខុសៗគ្នា។ តែការពិតទៅ វាមានរបៀប ដំឡើងខុសគ្នា តិចបំផុត ហើយការដំឡើង របស់ Windows គ្រប់ជំនាន់ សឹងតែដូចគ្នា ទាំងស្រុង ដោយខុសគ្នា ត្រង់ចំនុចតិចតួច និងរចនាបថក្រាហ្វិក របស់វា តែប៉ុណ្ណោះ។ អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើប ប្រើប្រាស់បាន។
ក្នុងឱកាសនេះដែរ យើងនឹងណែនាំ មិត្តអ្នកអាន ពីរបៀបដំឡើង Windows 10 វិញម្តង ហើយមិត្ត អ្នកអាន អាចធ្វើ ការ អនុវត្តតាម របៀបនេះ នៅពេលដំឡើង Windows ជំនាន់ផ្សេងៗក៏ បានដែរ។ដើម្បី ជ្រាប កាន់តែច្បាស់ សូមអានការណែនាំខាងក្រោម៖
  • អ្នកត្រូវដោនឡូដ Windows 10 ដែលជាប្រភេទ file ISO នៅលើ អ៊ីនធើណេត រួចត្រូវមាន កម្មវិធីមួយឈ្មោះ ImgBurn សំរាប់ធ្វើការ Burn file ISO នេះទៅក្នុង Flash Drive ដើម្បីប្រើសំរាប់​ boot នៅលើកុំព្យូទ័រ នៅពេលដំឡើង
    • ចុចទីនេះ សម្រាប់ដោនឡូដ Windows 10 64 bit (ប្រើប្រាស់ Utorrent ក្នុងការទាញយក)
    • ចុចទីនេះ សម្រាប់ដោនឡូដ Windows 10 32 bit (ប្រើប្រាស់ Utorrent ក្នុងការទាញយក)
  • បន្ទាប់ពីធ្វើការ burn ដាក់ Flash Drive រួច អ្នកអាចយក Flash នោះដោតចូល កុំព្យូទ័រដែល ចង់ដំឡើងនោះ រួចចុចលើ ប៊ូតុង F12 (កុំព្យូទ័រខ្លះអាច ចុចលើ ប៊ូតុងផ្សេង) ដើម្បីឲ្យកុំព្យូទ័រ ធ្វើការ boot បន្ទាប់មក ចាំមួយភ្លែត វានឹងចេញ រូបដូច ខាងក្រោមនេះ
  • ពេលដែលបានឃើញរូបបែបនេះ អ្នកត្រូវចុច Next
1- រួចចុច Install
1- ពេលនោះវានឹងទាមទារឲ្យ អ្នកបំពេញ លេខសម្ងាត់ Product key នៅលើ Windows ខ្លះ ហើយអ្នក ក៏អាច Skip វាបានដែរ នឹងចាំធ្វើការ Activate តាមក្រោយ ក៏បាន ឬខ្លះទៀត មិនមាន Product key ក៏មានដែរ ដោយសារគេបាន crack រួចហើយ
– អ្នកត្រូវចុចលើជម្រើស Custom: Install Windows Only (advanced)
1- បន្ទាប់ចុចលើ Drive C បន្ទាប់ចុច លើពាក្យ Format បន្ទាប់អ្នក អាចចុច Next បាន
1- រង់ចាំឲ្យវាដំនើរការបានដល់ 100 ភាគរយ វានឹង ចាប់ផ្តើម Restart ម៉ាស៊ីនដោយស្វ័យប្រវត្តិ
1- ចាំមួយភ្លែត បន្ទាប់វានឹងចេញផ្ទាំង សំរាប់ឲ្យអ្នក ធ្វើការ កែតម្រូវ និងបំពេញបែបបទ មុនពេលប្រើ តែអ្នកត្រូវ ចុចពាក្យ Use express settings
1- បន្ទាប់អ្នកត្រូវ skip កន្លែងវាយ Microsoft account និងកន្លែងភ្ជាប់ wifi រួចអ្នកបំពេញអ្វី ផ្សេងៗបាន
1- បន្ទាប់ពីរួចរាល់ត្រឹមត្រូវ វានឹងចេញ បែបនេះ ដូចនេះអ្នក ត្រូវរង់ចាំបន្តិច
1- បន្ទាប់ពីដំនើរការហើយ អ្នកអាចចុច ប្រើប្រាស់ បានធម្មតា
1បើសិនជា Windows 10 ដែលអ្នកបាន ដំឡើងហើយ មិនទាន់បាន Activate អ្នកអាច ធ្វើតាមវិធី ខាងក្រោម៖​
  • ចុចចូល Command Prompt និង Run as Administrator បន្ទាប់វាយ ឃ្លាណាមួយ សំរាប់ Windows 10 ដែលអ្នក បានដំឡើង
+ For Windows 10 build 10240 Home
  slmgr /ipk TX9XD-98N7V-6WMQ6-BX7FG-H8Q99
+ For Windows 10 build 10240 Professional
slmgr /ipk W269N-WFGWX-YVC9B-4J6C9-T83GX
+ For Windows 10 build 10240 Enterprise
  slmgr /ipk NPPR9-FWDCX-D2C8J-H872K-2YT43
  • រួចចុច Enter បន្ទាប់ចាំទាល់តែវាចេញ ប្រអប់ប្រាប់ថា ជោគជ័យ បន្ទាប់បន្ត វាយឃ្លា slmgr /skms kms.xspace.in ចុច Enter ទៀត
  • ចាំទាល់ចេញប្រអប់មួយបង្ហាញ ថាជោគជ័យ បន្តវាយឃ្លា slmgr /ato បន្ទាប់ចុច Enter ពេលនោះវានឹង បញ្ចេញប្រអប់មួយ បង្ហាញថា ជោគជ័យ ទើបបាន សំរេច។
1

Comments

Popular posts from this blog

វិធីសាស្រ្ត Unlock bootloader របស់ Motorola

ធ្លាប់បានលឺច្រើនមកហើយអំពីវិធីសាស្រ្ត Unlock bootloader ផ្សេងៗដូចជា  SONY ,  HTC , Nexus ជាដើម តែអ្វីដែលយើងមិនធ្លាប់ដឹងនិង សាកល្បងគឺពពួក Motorola តែម្តង។ វិធីសាស្រ្តផ្សេងៗត្រូវបានអនុវត្តហើយ វាផ្តល់នូវលក្ខណៈងាយស្រួលផ្សេងៗគ្នាដើម្បីឲ្យយើងមានសិទ្ធកាន់តែច្រើនទៅលើការប្រើប្រាស់ទូរស័ព្ទទំនើបរបស់យើង។ ថ្ងៃនេះខ្ញុំសូមណែនាំពីវិធី unlock bootloader របស់ពពួកMotorola វិញម្តងដែលម៉ាកមួយនេះ ហាក់ដូច ជាមិនសូវពេញនិយមក្នុងទីផ្សារយើងសោះ។ តែយ៉ាងណាក្តីក៏ខ្ញុំព្យាយាមប្រមូលរាល់ពត៌មានទូរស័ព្ទដែលមានទាំងអស់មកដាក់ក្នុងនេះផងដែរ។ ចំពោះជំហ៊ាននៃការប្រតិបត្តិមានដូចខាងក្រោម៖ ទាញយក  fastboot ទាញយក  driver តម្លើង driver ពន្លា fastboot ប្រើប្រស់  terminal  របស់ Windows ដើម្បីចូលទៅទីតាំង fastboot. exe បើកទូរស័ព្ទចូលទៅ fastboot ដោយចុច Power+ vol  Down ហើយដោតខ្សែ  USB  ទាំងព្រម វាឃ្លាខាងក្រោម $ fastboot oem get_unlock_data បន្ទាប់មកវានឹងបញ្ហានូវទិន្ន័យដូចគំរូខាងក្រោម $ fastboot oem get_unlock_data (bootloader) 0A40040192024205#4C4D3556313230 (bootloader) 30373731363031303332323239#BD00 (bootloader) 8A672BA474

how to install khmer on Sony Ericsson X8

 ខ្ញុំ​បានអាន​នូវឯកសារ​របស់​សមាជិកមម្នាក់ក្នុងក្រុម CAUG (Cambodia Android User Group) ស្តីអំពីការ តំលើង ភាសារដែល​អាច​មើល​បាន​ត្រឹម​ត្រូវ ដាក់ចូល​ទៅក្នុង​ទូរស័ព្ទ Xperia X8 របស់​ក្រុមហ៊ុន​សូនី។ សូមមើលជំហ៊ាននៃការធ្វើតាមលំដាប់ដូច​ខាងក្រោម

Orkida English-Khmer Dictionary

ថ្ងៃ​នេះ​សុំ លើក​យក​វត្ថុ​បូរាណ​ ប៉ុន្តែ​ពេញ​និយម ដែល​ត្រូវ​បាន​ដំឡើង​ស្ទើគ្រប់​កុំព្យូទ័រ​បង​ប្អូន​ខ្មែរ​យើងគឺ វចនានុក្រម Orkida English<->Khmer ។ សង្ឃឹម​ថា​ម្ចាស់​បង្កើតវចនា​នុក្រម​នេះ មិន​យល់​ទាស់​អី​ទេ ដែល​ខ្ញុំ​ដាក់​អោយ​គេ​ទាញ​យក​ជាសាធារណះ​ដូច្នេះ ព្រោះ​ថា​វា​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពីឆ្នាំ ១៩៩៨មក​ម្ល៉េះ ម្យ៉ាង​វិញ​ទៀតបង​ប្អូន​យើង​បាន​ចម្លង​ពីមួយ​ទៅ​មួយស្ទើរ​គ្រប់​កុំព្យូទ័រ​ ទៅ​ហើយ។ ដោយ​ឡែក​ពេល​ខ្ញុំ​សាកល្បង​ស្វែង​រក​ក្នុង Google អំពី​វចនា​នុក្រម​នេះ ហាក់​ដូច​ជា​ស្ងាត់​ឈឹង​ មិនសូវ​មាន​កន្លែង​ Download សោះ ! ដូច្នេះ​ដើម្បី​អោយ​ការ​ស្វែង​រកក្នុង​អ៊ិនធឺណិត​ទាក់​ទង​នឹង​ស្រុក​ខ្មែរ​ យើងកាន់​តែមាន​​ប្រសិទ្ធភាព ខ្ញុំ​សម្រេច​ចិត្ត​ Upload វា​ចូល​ក្នុង Hosting របស់​ខ្ញុំ​ ហើយ​ចែក​អោយ​បងប្អូន​ដែល​ត្រូវ​ការ​វា​ យក​ទៅ​ប្រើ​ប្រាស់​ចុះ។ ថ្វីត្បិត​តែ​វា​រាង​ចំណាស់​បន្តិច​មែន តែ​រហូត​មក​ដល់​ Windows 7 ហើយ​ វា​នៅ​តែ​អាច​ដំឡើង​និង​ប្រើ​បាន​ជា​ធម្មតា។ ទាញ​យកវចនានុក្រម​ Orkida By : Sam Vichea