Skip to main content

Update iOS 9 របៀបណាឲ្យដើរលឿនដូចគេ?

នាប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Apple ទើបបានបញ្ចេញ​កំណែប្រែជំនាន់ថ្មី​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ដែលជាជំនាន់ក្រោយគេ iOS 9 ។ យ៉ាងណាមិញ​នៅតែមាន​មន្ទិល​មួយចំនួន ទាក់ទងនឹង​ការ Update iOS ជំនាន់ថ្មីនេះ ថាតើគួរធ្វើរបៀបណា ទើបមិនប៉ះពាល់​ដល់​ឯកសារ ឬអាចឲ្យ iPhone/iPad ដើរលឿន​ដូចគេ ដូចឯង?
ios-9-screen_780x5201-780x520
គួរបញ្ជាក់ផងដែរថា៖ ការចេញជំនាន់ថ្មីរបស់ iOS នេះ​មិនអាចធ្វើឲ្យ iPhone 6 ឬ 6 Plus (ឬ iPhone ជំនាន់មុនៗទៀត) លោកអ្នកមានមុខងារពេញលេញដូច iPhone 6s ដែលបានប្រកាសចេញលក់ថ្មីៗនេះទេ ដោយហេតុថា​វាជាផ្នែកមួយនៃ Hardware ដែលបានបញ្ចូលជាមួយនឹង iPhone ជំនាន់ថ្មី ខុសពី iOS 9 ដែលជា Software តែប៉ុណ្ណោះ ។ មុខងារពិសេសរបស់ iPhone 6s ដូចជា 3D Touch និងកាមេរ៉ា 12MP, retina flash ជាដើម ។ល។ អានលម្អិត៖ តើ​អ្នក​គួរ​ទិញ iPhone 6s និង 6s Plus ឥឡូវនេះដែរឬទេ?
ដើម្បីអាចឲ្យ iPhone ឬ iPad លោកអ្នក​ដំណើរការបានលឿនមានចំនុចមួយចំនួន ដែល​លោកអ្នកត្រូវដឹង ពីព្រោះថា​គ្រាន់តែ​ការ Update iOS មិនប្រាកដ ១០០% ថាអាចនឹងជួយឲ្យ iPhone ដែលកំពុងដើរយឺតមកលឿនវិញបាននោះទេ ។ ពេលលោកអ្នកស្ទើរ Storage (ផ្ទុកវីដេអូ ឬរូបភាពច្រើនពេក), ដំឡើងកម្មវិធីច្រើនពេក, មានកម្មវិធីដំណើរការច្រើន (ប្រើហើយមិនសម្អាត), លែងម៉ូដ Wallpaper តាមការ Jailbreak ឬប្រើប្រាស់ Tweak ដែលអត់ស្តង់ដារ ជាដើម ។ល។ ដែលទាំងនេះសុទ្ធសឹងជាមូលហេតុចម្បង​ដែល​លោកអ្នក​ត្រូវពិចារណាមុនគេ ពេលដែលសង្កេតឃើញថា iPhone អ្នកដើរយឺតជាងធម្មតា ។ គន្លឹះខាងក្រោមនឹងបង្ហាញ​លោកអ្នក​ពីរបៀប Update iOS 9 ជំនាន់ថ្មី ឲ្យដើរលឿនដូចគេបាន ។
The-20-Best-iOS-8-Jailbreak-Apps-and-Tweaks
មុនពេលជ្រើសរើសយក Tweak ណាមួយមកប្រើប្រាស់ សូមចូលអានលម្អិតពីព័ត៌មាន​នៃកម្មវិធីនោះ ជាពិសេសមើល​ប្រវត្តិ​អ្នក​បង្កើតនោះ តើវាអាចប៉ះពាល់​ដល់សុវត្ថិភាព​ទូរស័ព្ទ​លោកអ្នក​ឬទេ! តែបើសិនជាអាចជៀសបាន លោកអ្នកគួរកុំហែកគុកចេញអី (DO NOT Jailbreak) សូមគិតថា​ការប្រើ iOS original មិនមែននៅក្នុងគុកនោះទេ គឺនៅក្នុងតំបន់សុវត្ថិភាព ដែលត្រូវបានការពារដោយ Apple ។
លោកអ្នកអាចមានពីរជម្រើស​ក្នុងការ Update iOS ឲ្យទៅដល់​ជំនាន់ iOS ចុងក្រោយ ដោយសុវត្ថិភាព មិនបារម្ភពីការបាត់បង់​ទិន្នន័យ ឬគាំង iPhone, iPad កណ្តាលទីឡើយ ។ មុននឹងចាប់ផ្តើម លោកអ្នកត្រូវតែ Backup ទិន្នន័យចូល​ក្នុងកុំព្យូទ័រ ដោយប្រើកម្មវិធី iTunes ដោយដោត USB ភ្ជាប់ជាមួយ​កុំព្យូទ័រ ហើយចុចលើប៊ូតុង Back Up Now នៅត្រង់ចំណុច Manual Back Up and Restore (ដូចក្នុងរូប) ។
Backup-iPhone
សូមអនុវត្តន៍​ដោយប្រុងប្រយ័ត្ន និងមានទំនួសខុសត្រូវផ្ទាល់ខ្លួន៖

របៀបទី១៖ Update តាម WiFi (OTA – on the air)

ពេលដែលលោកអ្នកបាន Backup ទិន្នន័យ និងកម្មវិធីសំខាន់ៗ​ចប់សព្វគ្រប់ហើយ លោកអ្នក​អាចចាប់ផ្តើម​ការ Update ដោយប្រើ WiFi connection ដែលនៅផ្ទះ ឬកន្លែងការងារលោកអ្នក តែត្រូវប្រាកដថា Internet នឹងដំណើរការល្អ មិនរអាក់រអួល ឬមិនប៉ះពាល់ដល់​ការប្រើ Internet អ្នករួមការងារ ។ ពេលដែល​បានទាញយកចប់ហើយ វានឹងដំឡើង​ដោយខ្លួនឯង​ស្វ័យប្រវត្តិ ។ រយៈពេល​នៃដំណើរការនេះ អាចចាប់ពី 30នាទី រហូតដល់ 2 ទៅ 3 ម៉ោង អាស្រ័យលើ​ល្បឿន Internet របស់​អ្នក ។ ប្រសិនបើអ្នកត្រូវប្រើទូរស័ព្ទសម្រាប់ការងារ ឬទំនាក់ទំនង សូមដោះស៊ីមចេញ មកដាក់​ទូរស័ព្ទដទៃ ឬអាច Update នៅពេល​ដែល​លោកអ្នក​សម្រាក នៅពេលយប់ ។
សូមចំណាំថា៖ របៀបទី១នេះអាចប្រើបានសម្រាប់តែអ្នកដែលមិន Jailbreak iPhone ឬ iPad នោះទេ ។ ប្រសិនបើ​លោកអ្នកបាន Jailbreak ហើយ លោកអ្នកមិនអាច Update តាមនេះបានឡើយ វានឹងគាំង iPhone ជាប់ត្រឹម Logo Apple ជាដើម ។ល។
iOS-9-update

របៀបទី២៖ Update តាមកុំព្យូទ័រ ដោយប្រើ iTunes

នេះជាជម្រើសល្អ​បំផុត​សម្រាប់​លោកអ្នក ក្នុងការ Update iPhone ទៅជំនាន់ថ្មីៗ ដោយមិនសូវមានផល​ប៉ះពាល់ និងអាចដំណើរការលឿនជាងគេ ទាំងការទាញយក និងមិនមានការរអាក់​រអួលពេលកំពុង Update ។
update-restore-iphone
លោកអ្នកអាចប្រើប្រាស់​ប៊ុតុង​ពីរ ក្នុងនោះមួយគឺ Update ដើម្បី Update ពីជំនាន់ដែល​លោកអ្នក​កំពុងប្រើទៅ​ជំនាន់ថ្មី​ចុងក្រោយ ដែលមិនលុប ឬបាត់បង់​ទិន្នន័យ​ដែលមាន​ក្នុង iPhone ឬ iPad លោកអ្នក​នោះទេ ។ មួយទៀតគឺជា​ប៊ូតុង Restore iPhone រាល់ទិន្នន័យដែលមាន​ក្នុង iPhone គឺត្រូវបានលុបចោល​ទាំងអស់ រួមទាំងរូបភាព និងកម្មវិធីផងដែរ ប្រៀបដូចជាលោកអ្នក​ទើបទិញ iPhone ថ្មីអ៊ីចឹង ។
ប្រសិនបើលោកអ្នក​បើក​ប្រើប្រាស់​មុខងារ Find My iPhone សូមបិទវាសិន មុននឹង​ដំណើរការ Restore ។
សូមរង់ចាំ​រហូតដល់​ដំណើរការ​ចប់​សព្វគ្រប់ នោះលោកអ្នក​នឹងឃើញផ្ទាំងមួយបញ្ជាក់ពី​លទ្ធផលជោគជ័យ​របស់​អ្នក ។ បន្ទាប់មក​លោកអ្នក​អាច Sync ជាមួយនឹង iTunes នូវរាល់​ឯកសារ និងព័ត៌មាន​ដែលមាន​ក្នុង iPhone iPad របស់​លោកអ្នក​ត្រឡប់មកវិញ ។
គន្លឹះ៖ ដើម្បីទទួលបានលទ្ធផល​ប្លែក សូម​លោកអ្នក​អនុវត្តន៍តាមវិធី Restore iPhone ដើម្បីលុបចោល​រាល់​ទិន្នន័យ ឬ Cache កម្មវិធីមួយចំនួន ឲ្យស្អាត រួមចាំដំឡើងមកវិញ (តាម iTunes) ។ ធានាថា លោកអ្នក​នឹងទទួលស្គាល់ថា iOS 9 ជំនាន់ថ្មីនេះ ពិតជាលឿនដូចគេថាមែន!
Source : sombokit.com

Comments

Popular posts from this blog

Windows 7 Boot Updater

ជាទូទៅអ្នកតែងតែឃើញនូវរូប Logo របស់ Windows 7 រៀងរាល់ពេលដែល អ្នកបើកដំនើរការ កុំព្យូទ័រ ដែលគេហៅថា BootScreen។ ដូច្នេះនៅក្នុងអត្ថបទនេះ អាយធីកូនខ្មែរ នឹងបង្ហាញពីរ របៀបផ្លាស់ប្តូរ BootScreen របស់ Windows 7។ ជំហានទី ១៖ អ្នកត្រូវធ្វើការទាញយកកម្មវិធី Windows 7 Boot Updater  ចុចត្រង់នេះ ជំហានទី ២៖ បើកដំនើរការកម្មវិធីបន្ទាប់មកនៅក្នុងប្រអប់ Animation ជ្រើសរើសយកជំរើស Animation

Orkida English-Khmer Dictionary

ថ្ងៃ​នេះ​សុំ លើក​យក​វត្ថុ​បូរាណ​ ប៉ុន្តែ​ពេញ​និយម ដែល​ត្រូវ​បាន​ដំឡើង​ស្ទើគ្រប់​កុំព្យូទ័រ​បង​ប្អូន​ខ្មែរ​យើងគឺ វចនានុក្រម Orkida English<->Khmer ។ សង្ឃឹម​ថា​ម្ចាស់​បង្កើតវចនា​នុក្រម​នេះ មិន​យល់​ទាស់​អី​ទេ ដែល​ខ្ញុំ​ដាក់​អោយ​គេ​ទាញ​យក​ជាសាធារណះ​ដូច្នេះ ព្រោះ​ថា​វា​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពីឆ្នាំ ១៩៩៨មក​ម្ល៉េះ ម្យ៉ាង​វិញ​ទៀតបង​ប្អូន​យើង​បាន​ចម្លង​ពីមួយ​ទៅ​មួយស្ទើរ​គ្រប់​កុំព្យូទ័រ​ ទៅ​ហើយ។ ដោយ​ឡែក​ពេល​ខ្ញុំ​សាកល្បង​ស្វែង​រក​ក្នុង Google អំពី​វចនា​នុក្រម​នេះ ហាក់​ដូច​ជា​ស្ងាត់​ឈឹង​ មិនសូវ​មាន​កន្លែង​ Download សោះ ! ដូច្នេះ​ដើម្បី​អោយ​ការ​ស្វែង​រកក្នុង​អ៊ិនធឺណិត​ទាក់​ទង​នឹង​ស្រុក​ខ្មែរ​ យើងកាន់​តែមាន​​ប្រសិទ្ធភាព ខ្ញុំ​សម្រេច​ចិត្ត​ Upload វា​ចូល​ក្នុង Hosting របស់​ខ្ញុំ​ ហើយ​ចែក​អោយ​បងប្អូន​ដែល​ត្រូវ​ការ​វា​ យក​ទៅ​ប្រើ​ប្រាស់​ចុះ។ ថ្វីត្បិត​តែ​វា​រាង​ចំណាស់​បន្តិច​មែន តែ​រហូត​មក​ដល់​ Windows 7 ហើយ​ វា​នៅ​តែ​អាច​ដំឡើង​និង​ប្រើ​បាន​ជា​ធម្មតា។ ទាញ​យកវចនានុក្រម​ Orkida By : Sam Vichea

Mongkol Borey, i was born in here ..:'(

Mongkol Borei District (Khmer: ស្រុកមង្គលបុរី) is a district (srok) in the south of Banteay Meanchey Province, in north-western Cambodia. The district capital is Mongkol Borei town located around 8 kilometres south of the provincial capital of Sisophon by road. Mongkol Borei District is the southern-most district of Banteay Meanchey. The district shares a border with Battambang Province to the south. The main railway line from Phnom Penh to Poipet on the border with Thailand runs through the district from north to south.[2] The district is easily accessed by road from Sisophon (8 km) Battambang (city) (60 km) and Siem Reap (city) (110 km). Mongkol Borei District is one of the smallest districts in Banteay Meanchey province by land area and only Serei Saophoan District is smaller. However, it has the largest district population in the province due to its central location and transport infrastructure. National Highway 5 which begins in Phnom Penh and ends at Poipet and the National rai...