នាប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Apple ទើបបានបញ្ចេញកំណែប្រែជំនាន់ថ្មីនៃប្រព័ន្ធប្រតិបត្តិការ iOS ដែលជាជំនាន់ក្រោយគេ iOS 9 ។ យ៉ាងណាមិញនៅតែមានមន្ទិលមួយចំនួន ទាក់ទងនឹងការ Update iOS ជំនាន់ថ្មីនេះ ថាតើគួរធ្វើរបៀបណា ទើបមិនប៉ះពាល់ដល់ឯកសារ ឬអាចឲ្យ iPhone/iPad ដើរលឿនដូចគេ ដូចឯង? គួរបញ្ជាក់ផងដែរថា៖ ការចេញជំនាន់ថ្មីរបស់ iOS នេះមិនអាចធ្វើឲ្យ iPhone 6 ឬ 6 Plus (ឬ iPhone ជំនាន់មុនៗទៀត) លោកអ្នកមានមុខងារពេញលេញដូច iPhone 6s ដែលបានប្រកាសចេញលក់ថ្មីៗនេះទេ ដោយហេតុថាវាជាផ្នែកមួយនៃ Hardware ដែលបានបញ្ចូលជាមួយនឹង iPhone ជំនាន់ថ្មី ខុសពី iOS 9 ដែលជា Software តែប៉ុណ្ណោះ ។ មុខងារពិសេសរបស់ iPhone 6s ដូចជា 3D Touch និងកាមេរ៉ា 12MP, retina flash ជាដើម ។ល។ អានលម្អិត៖ តើអ្នកគួរទិញ iPhone 6s និង 6s Plus ឥឡូវនេះដែរឬទេ? ដើម្បីអាចឲ្យ iPhone ឬ iPad លោកអ្នកដំណើរការបានលឿនមានចំនុចមួយចំនួន ដែលលោកអ្នកត្រូវដឹង ពីព្រោះថាគ្រាន់តែការ Update iOS មិនប្រាកដ ១០០% ថាអាចនឹងជួយឲ្យ iPhone ដែលកំពុងដើរយឺតមកលឿនវិញបាននោះទេ ។ ពេលលោកអ្នកស្ទើរ Storage (ផ្ទុកវីដេអូ ឬរូបភាពច្រើនពេក), ដំឡើងកម្មវិធីច្រើនពេក, មានកម្មវិធីដ
មិត្តអ្នកអាន មួយចំនួនប្រហែល ជាគិតថា ការដំឡើង Windows ជំនាន់នីមួយៗ តែងមានការ ដំឡើងខុសៗគ្នា។ តែការពិតទៅ វាមានរបៀប ដំឡើងខុសគ្នា តិចបំផុត ហើយការដំឡើង របស់ Windows គ្រប់ជំនាន់ សឹងតែដូចគ្នា ទាំងស្រុង ដោយខុសគ្នា ត្រង់ចំនុចតិចតួច និងរចនាបថក្រាហ្វិក របស់វា តែប៉ុណ្ណោះ។ អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើប ប្រើប្រាស់បាន។ ក្នុងឱកាសនេះដែរ យើងនឹងណែនាំ មិត្តអ្នកអាន ពីរបៀបដំឡើង Windows 10 វិញម្តង ហើយមិត្ត អ្នកអាន អាចធ្វើ ការ អនុវត្តតាម របៀបនេះ នៅពេលដំឡើង Windows ជំនាន់ផ្សេងៗក៏ បានដែរ។ ដើម្បី ជ្រាប កាន់តែច្បាស់ សូមអានការណែនាំខាងក្រោម៖ អ្នកត្រូវដោនឡូដ Windows 10 ដែលជាប្រភេទ file ISO នៅលើ អ៊ីនធើណេត រួចត្រូវមាន កម្មវិធីមួយឈ្មោះ ImgBurn សំរាប់ធ្វើការ Burn file ISO នេះទៅក្នុង Flash Drive ដើម្បីប្រើសំរាប់ boot នៅលើកុំព្យូទ័រ នៅពេលដំឡើង ចុចទីនេះ សម្រាប់ដោនឡូដ Windows 10 64 bit (ប្រើប្រាស់ Utorrent ក្នុងការទាញយក) ចុចទីនេះ សម្រាប់ដោនឡូដ