ពាក្យបញ្ជា ifconfig ប្រើដើម្បី configure network interface ហើយវាក៍ជាជំហ៊រ នៃ interface configurator នោះដែរ ។ ពាក្យបញ្ជានេះ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងការធ្វើអោយ network interface ដំណើរការ និងបញ្ឈប់ដំណើរការ ។ នៅក្នុងអត្ថបទនេះ យើងនិងបង្ហាញ ៧ ចំនុច នៃការប្រើប្រាស់ របស់ពាក្យបញ្ជា ifconfig ៖ ១. បង្ហាញ network setting នៃ Ethernet Adapter ពាក្យ ifconfig ពេលដែលប្រើដោយគ្នានអថេរភ្ជាប់ជាមួយ វានិងបង្ហាញពីទិន្នន័យបច្ចុប្បន្នដែលកំពុងដំណើរការ នៃ interface ។ បើសិនជា មានអថេរ ជាឈ្មោះរបស់ interface នោះ ភ្ជាប់មកជាមួយ វាបង្ហាញទិន្នន័យទាំងអស់ ដែលជា របស់ interface នោះ ។ # ifconfig eth0 eth0 Link encap:Ethernet HWaddr 00:2D:32:3E:39:3B inet addr:192.168.2.2 Bcast:192.168.2.255 Mask:255.255.255.0 inet6 addr: fe80::21d:92ff:fede:499b/64 Scope:Link UP BROADCAST RUNNING MULTICAST MTU:1500 Metric:1 RX packets:977839669 errors:0 dropped:1990 overruns:0 frame:0 TX packets:1116825094 errors:8 dropped:0 overruns:0 carrier:0 collisions...