Skip to main content

Capture Your Android Phone Via ASM​(Android Screen capture via ASM tool)

ពេលខ្លះ​នៅ​ពេល​ដែល​​ យើង​បាន​ធ្វើ​អ្វី​មួយ​ក្នុង ទូរស័ព្ទ Android ហើយយើងចង់យករូប​ពី​អេ​ក្រង់​មក​ ឲ្យ​គេ​មើល​ដែរ យើង​ពិត​ជាចង់​ដឹង​ថា តើត្រូវធ្វើយ៉ាង​ម៉េច ហើយ។ មានកម្មវិធី​មួយ​ចំនួន នៅក្នុងផ្សារ អាច​ឲ្យ​យើង​ថតរូប​អេក្រង់​(screen capture) បាន​ តែតំរូវ​ឲ្យទូរស័ព្ទជាប្រភេទ​root សិន។ ការ root ពិតជា​ងាយ​ស្រួល​សំរាប់​ទូរស័ព្ទ​មួយ​ចំនួន តែវា​ពិត​ជា​ពិបាក​សំរាប់​ទូរស័ព្ទ ចេញក្រោយៗ ព្រោះ​ខាងក្រុមហ៊ុន ភាគច្រើនគេ​មិនចង់​ឲ្យអ្នក​ប្រើ​ប្រាស់ មានសិទ្ធិ ជា root បានទេ។ ដើម្បី​អាច​ថតយក​អេក្រង់​បាន​ដោយ មិនបានបាច់​ root នោះខ្ញុំ​សូមណែនាំ ពីឧបករណ៍​​មួយឈ្មោះថា ASM (Anroid Screen Monitor)



ដើម្បី​អាច​ប្រើឧបករណ៍​នេះ​បាន តោងអ្នកប្រើប្រាស់​ត្រូវមានរកម្មវិធី​មួយចំនួនដូច​ខាងក្រោម៖


  • Java RunTime Enviroment (JRE)Java Develoment Kit (JDK) ជំនាន់ ៥ ឬ៦ ហើយត្រូវតែកំនត់ទីតាំង java bin (set path of java bin directory)។


  • ADB.exe (Android Debug Bridge) ជាកម្មវិធីដែលអាចភ្ជាប់​និងប្រើប្រាស់មុខមួយចំនួន ដើម្បីគ្រប់គ្រងទូរស័ព្ទ Android។


  • តំលើង​ Driver របស់ទូរស័ព្ទ Android ដែលអ្នកចង់ប្រើថតរូប គឺ ADB driver interface។



វិធីប្រើប្រាស់




  • ចំពោះរបៀបប្រើប្រាស់ គឺវាមានភាពងាយស្រួលមែនទែន គឺគ្រាន់តែបើកកម្មវិធី​ asm.jar ដែលទាញយកមកក្រោយពីពន្លាវាដាក់ក្នុងទីតាំងណាមួយ។ បើសិនជាម៉ាស៊ីនរបស់អ្នកមិនស្គាល់ ឯកសារប្រភេទ​ Jar ទេគឺអាច​ដំណើរការតាមរយៈ ឃ្លាបញ្ជា “java – jar asm.jar” តាមរយៈ command prompt ឬ Terminal។



  • បន្ទាប់មកទៀត វានឹងបង្ហាញ ពីបញ្ជីនែឧបរកណ៍ដែលយើងត្រូវរើសយកដើម្បីថតអេក្រង់


  •  ពេលដែលរើសយក រួចហើយវានឹង បង្ហាញរាល់អ្វីដែលមានលើទូរស័ព្ទ មកលើ Monitor របស់អ្នកដូចរូបខាងក្រោម


  •  បើសិនជាចង់រក្សាទុកនោះ គឺគ្រាន់តែ right click ហើយរើសយក save imageហើយជ្រើសរើសទីតាំងដែលត្រូវរក្សាជាការស្រេច។

បញ្ជាក់៖ មុននឹងប្រើកម្មវិធីនេះ ចាំបាច់ត្រុវតែបើក USB Debugging mode ក្នុងទូរស័ព្ទសិន ដោយចូលទៅ​ Setting => application => Development ហើយធីក USB Dugging។

​ឯកសារយោង៖ http://code.google.com/p/android-screen-monitor/

Comments

Popular posts from this blog

Windows 7 Boot Updater

ជាទូទៅអ្នកតែងតែឃើញនូវរូប Logo របស់ Windows 7 រៀងរាល់ពេលដែល អ្នកបើកដំនើរការ កុំព្យូទ័រ ដែលគេហៅថា BootScreen។ ដូច្នេះនៅក្នុងអត្ថបទនេះ អាយធីកូនខ្មែរ នឹងបង្ហាញពីរ របៀបផ្លាស់ប្តូរ BootScreen របស់ Windows 7។ ជំហានទី ១៖ អ្នកត្រូវធ្វើការទាញយកកម្មវិធី Windows 7 Boot Updater  ចុចត្រង់នេះ ជំហានទី ២៖ បើកដំនើរការកម្មវិធីបន្ទាប់មកនៅក្នុងប្រអប់ Animation ជ្រើសរើសយកជំរើស Animation

Real Football Manager 2013 APK (Armv6 & 7)

Game Features : An intuitive interface with a simple game system (enhanced for RF Manager 2013). Actions with the press, fans and  players  that affect the performance of your  computer . An impressive array of  options , from technical to training schedules. Find the stars of tomorrow with scouting reports you send promising young. Download  Link: DataFileHost: Real Football Manager APK 2Shared: Real Football Manager APK Install  APK And Play. It's a java  port  of RFM13.

Orkida English-Khmer Dictionary

ថ្ងៃ​នេះ​សុំ លើក​យក​វត្ថុ​បូរាណ​ ប៉ុន្តែ​ពេញ​និយម ដែល​ត្រូវ​បាន​ដំឡើង​ស្ទើគ្រប់​កុំព្យូទ័រ​បង​ប្អូន​ខ្មែរ​យើងគឺ វចនានុក្រម Orkida English<->Khmer ។ សង្ឃឹម​ថា​ម្ចាស់​បង្កើតវចនា​នុក្រម​នេះ មិន​យល់​ទាស់​អី​ទេ ដែល​ខ្ញុំ​ដាក់​អោយ​គេ​ទាញ​យក​ជាសាធារណះ​ដូច្នេះ ព្រោះ​ថា​វា​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពីឆ្នាំ ១៩៩៨មក​ម្ល៉េះ ម្យ៉ាង​វិញ​ទៀតបង​ប្អូន​យើង​បាន​ចម្លង​ពីមួយ​ទៅ​មួយស្ទើរ​គ្រប់​កុំព្យូទ័រ​ ទៅ​ហើយ។ ដោយ​ឡែក​ពេល​ខ្ញុំ​សាកល្បង​ស្វែង​រក​ក្នុង Google អំពី​វចនា​នុក្រម​នេះ ហាក់​ដូច​ជា​ស្ងាត់​ឈឹង​ មិនសូវ​មាន​កន្លែង​ Download សោះ ! ដូច្នេះ​ដើម្បី​អោយ​ការ​ស្វែង​រកក្នុង​អ៊ិនធឺណិត​ទាក់​ទង​នឹង​ស្រុក​ខ្មែរ​ យើងកាន់​តែមាន​​ប្រសិទ្ធភាព ខ្ញុំ​សម្រេច​ចិត្ត​ Upload វា​ចូល​ក្នុង Hosting របស់​ខ្ញុំ​ ហើយ​ចែក​អោយ​បងប្អូន​ដែល​ត្រូវ​ការ​វា​ យក​ទៅ​ប្រើ​ប្រាស់​ចុះ។ ថ្វីត្បិត​តែ​វា​រាង​ចំណាស់​បន្តិច​មែន តែ​រហូត​មក​ដល់​ Windows 7 ហើយ​ វា​នៅ​តែ​អាច​ដំឡើង​និង​ប្រើ​បាន​ជា​ធម្មតា។ ទាញ​យកវចនានុក្រម​ Orkida By : Sam Vichea