Skip to main content

Saving Android Phone battery life

នេះជា​បទ​ពិ​សោធន៍​របស់ខ្ញុំ​ផ្ទាល់​ដែល​ប្រលូក​ខ្លន​ចូល​ទៅ​ប្រើ​ប្រាស់​ ប្រព័ន្ធ​នេះ។ គ្រប់​យ៉ាង​ទាំង​អស់​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ពិញ​ចិត្ត​ជា​ខ្លាំង ទាំង​ការប្រើប្រាស់ មុខ​ងារ​ដ៏សំបូរ​បែប ការកែប្រែ​តាម​ចំនូល​ចិត្ត។​ តែអ្វីដែល​គួ​ឲ្យ​ខក​ចិត្ត​បំផុត​នោះ គឺរឿងថ្មតែម្តង។ ទោះ​ជា​ទូរស័ព្ទ​ល្អ​យ៉ាង​ណា​ក៏​ដោយ ក៏​ចៀស​មិនផុត​ពី​ការអស់​ថ្ម​ដែរ។ ជា​ទូរទៅ​ថ្ម​របស់​ទូរស័ព្ធ  Android មាន​ថាមពល 1500mAh។ ខ្ញុំ​មិន​ដឹង​ច្បាស់​ពី​ខ្នាត​នេះ​ទេ តែបើសិន ជាលេខ​កាន់​តែ​ធំ​នោះ​វា​នឹង​ផ្ទុក​កាន់​តែ​បាន​ច្រើន។
ខាង​ក្រោម​នះ​ជា​វិធី​មួយ​ចំនួន​ដែល​ខ្ញុំ​ប្រើ​សំរាប់​កាត់​បន្ថយ​បំរើ​បំរាស់​ថាម​ពល​ថ្ម៖



  • បិទ​ចោល​ការ​រាល់ bluetooth និង Wireless network បើសិន​ជា​មិន​ចាំ​បាច់ ព្រោះ​វា​ទាំងពី​នេះ​និងផ្សាយ​រលកវិទ្យរ រៀង​រាល់​ពេល​ដែល​អ្នក​ដំណើរការវា។ ដូចនេះ​វាធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​ត្រូវ​ដំណើរ​ការ​រហូត ហើយរាល់​ការ​ផ្សាយ​ម្តងៗ គឺចំនាយ​ថាមពល​ច្រើន​ណាស់។
  • បិទរាល់ service ដែលអ្ន​កគិតថាមិនប្រើ។ អាច​ចូលទៅ setting => application => running service ហើយចុច service ដែលអ្នក​គិតថា​មិនប្រើ ដោយ​គ្រាន់​តែចុច​ពីលើ service ណាមួយពេល​នោះ​វា​នឹង​បង្ហាញ dialog box មួយហើយ​ចុច​ប៊ូតុង Stop។ ចំពោះ​service​ ខ្លះ​គឺបិទ​មិន​បាន​ទេ។
  • បិទ GPS Satellite ព្រោះរាល់ពេល ​ដែល​អ្នក​បើកវា​ចោល នោះ​វា​ស្វែង​រក​រលក​សញ្ញា​របស់​ ផ្តាយរណបដើម្បីចាប់​ទីតាំងរបស់យើង។ ចូលទៅបិទតាម Setting => location and security ហើយដោះធីកលើ GPS satellite។
  • ប្រើប្រព័ន្ទទូរស័ព្ទជា 2G។  បើសិនជាអ្នកប្រើ ​ប្រព័ន្ធ3G រហូត នោះវាធ្វើឲ្យទូរស័ព្ទ​កាន់​តែអស់​ថ្ម​លឿន​ដែរ​។ ចូលទៅបិទតាម setting => Networks & Wireless => Mobile network => ហើយធីកកន្លែង User Only 2G Network។
  • បន្ថយពន្លឺ(brightness)ដោយ​ដាក់ឲ្យទាបបំផុត​តាម​ដែល​ភ្នែកយើង​មើលបាន (ចៀសវាងកុំដាក់​ទាប​ពេក​នាំ​ឲ្យ​ពិបាក​មើល ហើយអាច​ខូច​ភ្នែក​បាន​ទៀត​ផង) ។
  • កំណត់រយៈពេល Screen time out មកត្រឹម១៥វិនាទី ឬ ៣០វិនាទី បានហើយ​ដើម្បី​កុំ​ឲ្យ​អេក្រង់​របស់​ហើយ​បើក​យូរ​ពេល ព្រោះពេល​អេក្រង់​បើក វា​បើក​ពន្លឺ។
  • បិទ Screen rotation ព្រោះរាល់ពេលបើកវា sensor និងដំណើរការហូតនៅពេល​យើងប្តូរទីតាំង​ពី​ បញ្ឈរ​ ទៅផ្តេកជាដើម
  • បិទ screen animation  គឺកាពារកុំឲ្យ ទូរស័ព្ទយើងប្រើប្រាស់ CPU ច្រើនពេកសំរាប់ Animation windows
  • បិទ ប្រព័ន្ទInternet ពេលមិនប្រើប្រាស់វា។ ទូរស័ព្ទនឹង ធ្វើទំនាក់ទំនងទៅ​Internet តាម​រយៈ​សេវា​កម្មផ្សេង​ដែល​យើង​បាន​តំលើង​តាម​រយៈ កម្មវិធី​ដែល​តំលើង។ កន្លែង​បិទ​គឺចូល​ទៅ setting => wireless & networks => mobile networks => ហើយដោះធីកលើ “Data Enable
  • ចៀសវាង​កុំ​ដាក់​ live wallpaper។ វាជាកត្តមួយ​ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​អស់ថ្ម​ច្រើន និង​ដើ​រយឺត បើទោះ វាឡូយយ៉ាង​ណាក៏ដោយ។
  •  បិទ​ Backround data និង Auto-sync ព្រោះវាទាំងពីរ អនុញ្ញាតឲ្យ​កម្មវិធីដែល​តំលើង​អាច​ ផ្ញើនិង​ទទួល​ទិន្នន័យដោយ​ស្វ័យប្រវត្ថិ​ដែល​យើង​មិនដឹង។
  • កំនត់​ជា Airplane mode នៅពេលយប់ គឺ ជាទូរទៅ​ចាប់​ពីម៉ោង១២ យប់​ដល់ ម៉ោង៥ ។ វា​អាស្រ័យ​ទៅ​តាម​ការប្រើប្រាស់​របស់​អ្នកទេ។
  • ប្រើ​ប្រាស់​កម្មវិធី មួយ​ចំនួន​ដូច​ជា Juice Defender , SetCPU (root), Antutu Power saver (root) ….
ខាងលើគ្រាន់​តែ​បទ​ពិសោធន៍​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ បើសិនជា​អ្នក​មាន​គំនិតអី្វ​ល្អ​សូម​ចែក​រំលែកផង។ បើ​មើលទៅតាម​ខាងលើ ទូរស័ព្ទវៃឆ្លាត​មួយ​ជិត​ក្លាយ ជា ទូរស័ព្ទមោក​វិញ​ហើយ​ព្រោះ​ស្អីក៏មិនប្រើ​ហេហេ តែបើសំរាប់​អ្នក​ធ្វើ​ដំណើរ​ទៅតាម​ខេត្ត​ឆ្ងាយៗ ដែល​គ្នាន កន្លែង​សាកភ្លើង គ្រប់គ្រាន់ ប្រហែល ជាអាច​ជួយបាន ១២ម៉ោងបន្ថែម​អី​ដែរ​ បើសិនជា​មិនសូវ លេង ល្បែងឬស្តាប់​ចំរៀង​ទេ។

Comments

Popular posts from this blog

Windows 7 Boot Updater

ជាទូទៅអ្នកតែងតែឃើញនូវរូប Logo របស់ Windows 7 រៀងរាល់ពេលដែល អ្នកបើកដំនើរការ កុំព្យូទ័រ ដែលគេហៅថា BootScreen។ ដូច្នេះនៅក្នុងអត្ថបទនេះ អាយធីកូនខ្មែរ នឹងបង្ហាញពីរ របៀបផ្លាស់ប្តូរ BootScreen របស់ Windows 7។ ជំហានទី ១៖ អ្នកត្រូវធ្វើការទាញយកកម្មវិធី Windows 7 Boot Updater  ចុចត្រង់នេះ ជំហានទី ២៖ បើកដំនើរការកម្មវិធីបន្ទាប់មកនៅក្នុងប្រអប់ Animation ជ្រើសរើសយកជំរើស Animation

Real Football Manager 2013 APK (Armv6 & 7)

Game Features : An intuitive interface with a simple game system (enhanced for RF Manager 2013). Actions with the press, fans and  players  that affect the performance of your  computer . An impressive array of  options , from technical to training schedules. Find the stars of tomorrow with scouting reports you send promising young. Download  Link: DataFileHost: Real Football Manager APK 2Shared: Real Football Manager APK Install  APK And Play. It's a java  port  of RFM13.

Orkida English-Khmer Dictionary

ថ្ងៃ​នេះ​សុំ លើក​យក​វត្ថុ​បូរាណ​ ប៉ុន្តែ​ពេញ​និយម ដែល​ត្រូវ​បាន​ដំឡើង​ស្ទើគ្រប់​កុំព្យូទ័រ​បង​ប្អូន​ខ្មែរ​យើងគឺ វចនានុក្រម Orkida English<->Khmer ។ សង្ឃឹម​ថា​ម្ចាស់​បង្កើតវចនា​នុក្រម​នេះ មិន​យល់​ទាស់​អី​ទេ ដែល​ខ្ញុំ​ដាក់​អោយ​គេ​ទាញ​យក​ជាសាធារណះ​ដូច្នេះ ព្រោះ​ថា​វា​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពីឆ្នាំ ១៩៩៨មក​ម្ល៉េះ ម្យ៉ាង​វិញ​ទៀតបង​ប្អូន​យើង​បាន​ចម្លង​ពីមួយ​ទៅ​មួយស្ទើរ​គ្រប់​កុំព្យូទ័រ​ ទៅ​ហើយ។ ដោយ​ឡែក​ពេល​ខ្ញុំ​សាកល្បង​ស្វែង​រក​ក្នុង Google អំពី​វចនា​នុក្រម​នេះ ហាក់​ដូច​ជា​ស្ងាត់​ឈឹង​ មិនសូវ​មាន​កន្លែង​ Download សោះ ! ដូច្នេះ​ដើម្បី​អោយ​ការ​ស្វែង​រកក្នុង​អ៊ិនធឺណិត​ទាក់​ទង​នឹង​ស្រុក​ខ្មែរ​ យើងកាន់​តែមាន​​ប្រសិទ្ធភាព ខ្ញុំ​សម្រេច​ចិត្ត​ Upload វា​ចូល​ក្នុង Hosting របស់​ខ្ញុំ​ ហើយ​ចែក​អោយ​បងប្អូន​ដែល​ត្រូវ​ការ​វា​ យក​ទៅ​ប្រើ​ប្រាស់​ចុះ។ ថ្វីត្បិត​តែ​វា​រាង​ចំណាស់​បន្តិច​មែន តែ​រហូត​មក​ដល់​ Windows 7 ហើយ​ វា​នៅ​តែ​អាច​ដំឡើង​និង​ប្រើ​បាន​ជា​ធម្មតា។ ទាញ​យកវចនានុក្រម​ Orkida By : Sam Vichea