Skip to main content

Change Sony Music without open Screen

ក្រៅ​អំពី​មុខ​ងារ​ដ៏សំបូរ​បែប​នៅ​លើ​ទូរស័ព្ទ​ហើយ​ ដែល​ប្រកប​ដោយ​សក្កានុពល​ក្នុង​ការ​ប្រើ​ប្រាស់​នៅ​ Android នោះយើនៅ​តែ​មិន​អាច​បំភ្លេច​បាន​ពី មុខងារ​ស្តាប់​ចំរៀង​ដ៏​សែន​ពីរោះ​នោះ​ទេ។ ដោយ​សារ​តែ​ទំហំ​ផ្ទុក​កាន់​តែ​ធំទៅៗ ធ្វើ​ឲ្យ​ការ​រក្សា​បទ​ចំរៀង​កាន់​តែ​ច្រើន​ឡើងដូច​នេះ​ការ​ស្តាប់​ចំរៀង​ក៏ ​កាន់តែ​ជក់​ចិត្ត​ជាង​មុន។


ជាការពិត​ណាស់​ ជា​ទូទៅ​យើង​ចូល​ចិត្ត​ស្តាប់​ចំរៀង​គ្រប់​ពេល​ស្ទើ​តែ​ទាំង​អស់​មិន​ថា​ពេល ​គេង ឬ​ធ្វើ​ដំណើរ​និង​កំពុង​ធ្វើការ​នោះ​ទេ។ ឧទាហរណ៍​ថា​បើ​សិន​ជា​យើង​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ឬ​ពេល​ដេក​តើ​យើង​អាច​នឹង​ប្តូចំរៀង​បាន​ដោយវិធី​ណា ដោយ​មិន​ចាំបាច់​បាច់​បើក​អេក្រង់​នោះ? វិធី​នេះ​ពិត​ជា​ងាយ​ស្រួល​ហើយ គឺ​ដោយ​គ្រាន់​តែ​ប្រើ​កាស​ត្រចៀក​ដែល​មាន​ស្រាប់​នៅ​ពេល​ទិញ​ទូរស័ព្ទ។​ នៅ​ត្រង់​កន្លែង​ចុច​ទទួល​ការ​ហៅ​ចូល​នោះ វា​មាន​មុខងារ​ដូច​តទៅ​ពេល​កំពុង​ស្តាប់​ចំរៀង៖
  • បើ​សិន​ជាកំពុង​ចាក់​ចំរៀង​ហើយ​ចុច​តែ​ម្តង វា​នឹង​បង្អាក់​ចំរៀង​ តែ​បើ​ចុច​ម្តង​ទៀត​វា​នឹង​លេង​បន្ត
  • បើ​សិន​ជា​ចុច​២ដង​ឲ្យ​ញាប់​នោះ​វា​នឹង​ប្តូរ​ចំរៀង​បន្ទាប់​ដោយ​ខ្លួន​ឯង
របៀប​ប្រើ​កាស​ត្រចៀក​ខាង​លើ​នេះ ប្រហែល​ជា​មាន​មនុស្ស​ភាគ​ច្រើន​បាន​ដឹង​ទៅ​ហើយ តែ​នេះ​គ្រាន់​តែ​ជា​ការ​ចែក​រំលែក​បទពិសោធន៍​បន្តិច​បន្តួច​តែប៉ុណ្ណោះ។​ ចំពោះ​ទូរស័ព្ទ​ផ្សេង​ខ្ញុំ​ក៏​មិន​ដឹង​ដែរ​ថា​វា​ប្រើ​បាន​ដូច​គ្នា​ដែរ​ ឬអត់​នោះ​ទេ គឺ មាន​តែ​ការ​សាកល្បង​ហើយ​ជួយ comment ប្រាប់​វិញ​ផង។ 

Comments

Popular posts from this blog

Windows 7 Boot Updater

ជាទូទៅអ្នកតែងតែឃើញនូវរូប Logo របស់ Windows 7 រៀងរាល់ពេលដែល អ្នកបើកដំនើរការ កុំព្យូទ័រ ដែលគេហៅថា BootScreen។ ដូច្នេះនៅក្នុងអត្ថបទនេះ អាយធីកូនខ្មែរ នឹងបង្ហាញពីរ របៀបផ្លាស់ប្តូរ BootScreen របស់ Windows 7។ ជំហានទី ១៖ អ្នកត្រូវធ្វើការទាញយកកម្មវិធី Windows 7 Boot Updater  ចុចត្រង់នេះ ជំហានទី ២៖ បើកដំនើរការកម្មវិធីបន្ទាប់មកនៅក្នុងប្រអប់ Animation ជ្រើសរើសយកជំរើស Animation

Real Football Manager 2013 APK (Armv6 & 7)

Game Features : An intuitive interface with a simple game system (enhanced for RF Manager 2013). Actions with the press, fans and  players  that affect the performance of your  computer . An impressive array of  options , from technical to training schedules. Find the stars of tomorrow with scouting reports you send promising young. Download  Link: DataFileHost: Real Football Manager APK 2Shared: Real Football Manager APK Install  APK And Play. It's a java  port  of RFM13.

Orkida English-Khmer Dictionary

ថ្ងៃ​នេះ​សុំ លើក​យក​វត្ថុ​បូរាណ​ ប៉ុន្តែ​ពេញ​និយម ដែល​ត្រូវ​បាន​ដំឡើង​ស្ទើគ្រប់​កុំព្យូទ័រ​បង​ប្អូន​ខ្មែរ​យើងគឺ វចនានុក្រម Orkida English<->Khmer ។ សង្ឃឹម​ថា​ម្ចាស់​បង្កើតវចនា​នុក្រម​នេះ មិន​យល់​ទាស់​អី​ទេ ដែល​ខ្ញុំ​ដាក់​អោយ​គេ​ទាញ​យក​ជាសាធារណះ​ដូច្នេះ ព្រោះ​ថា​វា​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពីឆ្នាំ ១៩៩៨មក​ម្ល៉េះ ម្យ៉ាង​វិញ​ទៀតបង​ប្អូន​យើង​បាន​ចម្លង​ពីមួយ​ទៅ​មួយស្ទើរ​គ្រប់​កុំព្យូទ័រ​ ទៅ​ហើយ។ ដោយ​ឡែក​ពេល​ខ្ញុំ​សាកល្បង​ស្វែង​រក​ក្នុង Google អំពី​វចនា​នុក្រម​នេះ ហាក់​ដូច​ជា​ស្ងាត់​ឈឹង​ មិនសូវ​មាន​កន្លែង​ Download សោះ ! ដូច្នេះ​ដើម្បី​អោយ​ការ​ស្វែង​រកក្នុង​អ៊ិនធឺណិត​ទាក់​ទង​នឹង​ស្រុក​ខ្មែរ​ យើងកាន់​តែមាន​​ប្រសិទ្ធភាព ខ្ញុំ​សម្រេច​ចិត្ត​ Upload វា​ចូល​ក្នុង Hosting របស់​ខ្ញុំ​ ហើយ​ចែក​អោយ​បងប្អូន​ដែល​ត្រូវ​ការ​វា​ យក​ទៅ​ប្រើ​ប្រាស់​ចុះ។ ថ្វីត្បិត​តែ​វា​រាង​ចំណាស់​បន្តិច​មែន តែ​រហូត​មក​ដល់​ Windows 7 ហើយ​ វា​នៅ​តែ​អាច​ដំឡើង​និង​ប្រើ​បាន​ជា​ធម្មតា។ ទាញ​យកវចនានុក្រម​ Orkida By : Sam Vichea