Skip to main content

Create Wordpress Easy Way

WordPress គឺជា​ប្រភេទ open source Content Management System (CMS) ដែល​យើងអាច​ប្រើ​សម្រាប់​បង្កើត​នូវ website ឬ​ក៏ blog ដែល​មានសោភ័ណភាពស្រស់​ស្អាត​គួរ​ឲ្យ​ទាក់ទាញ ។ វា​ត្រូវបាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយមិនគិតថ្លៃនា​ថ្ងៃ​ទី ២៧មិថុនា ២០១២ ថ្មីៗ​នេះ ហើយមានមនុស្ស​ច្រើន​ជាង៦០ លាននាក់​កំពុង​តែ​ប្រើ​ប្រាស់​ទៅលើ WordPress  នេះ ។
ដោយមើលឃើញពីអត្ថប្រយោជន៍ និងចំនួននៃការ​ប្រើ​ប្រាស់​ទៅលើ WordPress មានការកើនឡើងយើង​ក៏​បានលើកយក​នូវ​ការ​បង្កើត website ដោយ​ប្រើ​ប្រាស់ WordPress 3.4.1 ដែល​ជា​ជំនាន់​ចុងក្រោយ​របស់ WordPress មក​ធ្វើការ​បង្ហាញ ។  
ការ​ដំឡើង WordPress
ដើម្បី​ធ្វើការ​ដំឡើង WordPress ទាមទារ​ឲ្យ​លោកអ្នក​មាន package វាជាមុនសិន​ដែល package WordPress 3.4.1 នេះ​លោកអ្នក​អាច​ធ្វើការ copy ចេញពីស៊ីឌីលេខ៤២ របស់​ទស្សនាវដ្ដី​អាន ឬ​ក៏​អាច​ធ្វើការ download ដោយ​ផ្ទាល់​ពីវេបសាយ www.wordpress.org/download/ ទៅដាក់នៅ​ក្នុង folder root នៃ webserver របស់យើង​ដែល​នៅ​ក្នុង​នេះ យើងលើកយក WampServer 2.2 មកអនុវត្តន៍ការ​ដំឡើង ។
​ប្រសិនបើ​ម៉ាស៊ីនរបស់យើង​មិនទាន់​មាន WampServer យើងអាច​ធ្វើការ download ពីវេបសាយ www.wampserver.com/en/ ដើម្បី​ដំឡើង ។
​ បញ្ជាក់​៖ សម្រាប់​របៀប​ដំឡើង និងការ configure លោកអ្នក​អាចមើលនៅ​ក្នុង​ទស្សនាវដ្ដី​អាន លេខ៣៦ ឬ​នៅ​ក្នុង​គេហទំព័ររបស់​ទស្សនាវដ្ដី​អាន (http://www.antkh.com/tech/1505) ។
ចូល​ទៅកាន់ Folder root (C:\wamp\www) ហើយ​ធ្វើការ extract 
 

​បន្ទាប់ពី extract ចប់ហើយ​លោកអ្នក​ចូល​ទៅកាន់ Homepage របស់ WampServer ដោយវាយ http://localhost:8182 នៅ ​ក្នុង address bar របស់ browser បន្ទាប់មក​ចុចលើ phpmyadmin (ដែល 8182 គឺជាលេខ port របស់ WampServer ដែល​យើងបាន configure ក្រោយការ​ដំឡើង​)

​បង្កើត​នូវ Database ដោយចុច​ទៅលើ​ពាក្យ database រួចបំពេញ​ឈ្មោះ database ហើយចុចលើពាក្យ Create

ចូល​ទៅកាន់ C:\wamp\www\wordpress ហើយ ប្ដូរ​ឈ្មោះ file “wp-config-sample.php” ទៅជា “wp-config.php”

​បន្ទាប់មក​បើក File “wp-config.php” ដែល​យើងបាន rename រួចហើយ​ធ្វើការ​កែ​ទៅលើ​ចំណុច​មួយចំនួន

- Database_name_here ជំនួសដោយ wordpress (ជា​ឈ្មោះ database របស់យើង)
- Username_here ជំនួសដោយ root (ជា​ឈ្មោះ user របស់ database
- Password_here លុបចោល​ព្រោះ default password របស់ root គឺទទេ (ជា password របស់ user)
​បន្ទាប់មក Save ហើយចាកចេញ
ចូល​ទៅកាន់ Homepage របស់ WampServer ម្ដងទៀតហើយចុច​ទៅលើ folder WordPress

បំពេញ​ព័ត៌មាន​ទៅ​ក្នុង​ប្រអប់ដូច​ខាងក្រោម​ហើយចុច Install WordPress

រង់ចាំមួយភ្លែត​វានឹង​បង្ហាញ​ផ្ទាំង​ដូចរួច​ខាងក្រោម​ដែល​បញ្ជាក់​ថាការ​ដំឡើង​ទទួល​បានជោគជ័យ

​នៅពេល​ចុចលើពាក្យ Log in ​វានឹង​បង្ហាញ​ផ្ទាំង login ដើម្បី​ចូល​ទៅកាន់​ admin page


- Username ជា​ឈ្មោះ username ដែល​យើងបាន​បង្កើត​
- Password ជា password របស់ username ដែល​យើងបាន​បង្កើត​
- ចុច​ទៅលើ​ពាក្យ Back to ANT ដើម្បី​បង្ហាញ interface នៃ website ដែល​យើងបាន​បង្កើត​ក្រោយការ​ដំឡើង​ដូចរូប​ខាងក្រោម​


*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៤២ សម្រាប់​ខែសីហា ឆ្នាំ​២០១២

Comments

Popular posts from this blog

Orkida English-Khmer Dictionary

ថ្ងៃ​នេះ​សុំ លើក​យក​វត្ថុ​បូរាណ​ ប៉ុន្តែ​ពេញ​និយម ដែល​ត្រូវ​បាន​ដំឡើង​ស្ទើគ្រប់​កុំព្យូទ័រ​បង​ប្អូន​ខ្មែរ​យើងគឺ វចនានុក្រម Orkida English<->Khmer ។ សង្ឃឹម​ថា​ម្ចាស់​បង្កើតវចនា​នុក្រម​នេះ មិន​យល់​ទាស់​អី​ទេ ដែល​ខ្ញុំ​ដាក់​អោយ​គេ​ទាញ​យក​ជាសាធារណះ​ដូច្នេះ ព្រោះ​ថា​វា​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពីឆ្នាំ ១៩៩៨មក​ម្ល៉េះ ម្យ៉ាង​វិញ​ទៀតបង​ប្អូន​យើង​បាន​ចម្លង​ពីមួយ​ទៅ​មួយស្ទើរ​គ្រប់​កុំព្យូទ័រ​ ទៅ​ហើយ។ ដោយ​ឡែក​ពេល​ខ្ញុំ​សាកល្បង​ស្វែង​រក​ក្នុង Google អំពី​វចនា​នុក្រម​នេះ ហាក់​ដូច​ជា​ស្ងាត់​ឈឹង​ មិនសូវ​មាន​កន្លែង​ Download សោះ ! ដូច្នេះ​ដើម្បី​អោយ​ការ​ស្វែង​រកក្នុង​អ៊ិនធឺណិត​ទាក់​ទង​នឹង​ស្រុក​ខ្មែរ​ យើងកាន់​តែមាន​​ប្រសិទ្ធភាព ខ្ញុំ​សម្រេច​ចិត្ត​ Upload វា​ចូល​ក្នុង Hosting របស់​ខ្ញុំ​ ហើយ​ចែក​អោយ​បងប្អូន​ដែល​ត្រូវ​ការ​វា​ យក​ទៅ​ប្រើ​ប្រាស់​ចុះ។ ថ្វីត្បិត​តែ​វា​រាង​ចំណាស់​បន្តិច​មែន តែ​រហូត​មក​ដល់​ Windows 7 ហើយ​ វា​នៅ​តែ​អាច​ដំឡើង​និង​ប្រើ​បាន​ជា​ធម្មតា។ ទាញ​យកវចនានុក្រម​ Orkida By : Sam Vichea

Windows 7 Boot Updater

ជាទូទៅអ្នកតែងតែឃើញនូវរូប Logo របស់ Windows 7 រៀងរាល់ពេលដែល អ្នកបើកដំនើរការ កុំព្យូទ័រ ដែលគេហៅថា BootScreen។ ដូច្នេះនៅក្នុងអត្ថបទនេះ អាយធីកូនខ្មែរ នឹងបង្ហាញពីរ របៀបផ្លាស់ប្តូរ BootScreen របស់ Windows 7។ ជំហានទី ១៖ អ្នកត្រូវធ្វើការទាញយកកម្មវិធី Windows 7 Boot Updater  ចុចត្រង់នេះ ជំហានទី ២៖ បើកដំនើរការកម្មវិធីបន្ទាប់មកនៅក្នុងប្រអប់ Animation ជ្រើសរើសយកជំរើស Animation

Khmer Unicode Language support for Samsung Galaxy S2 Android MIUI ROM 2.3.2b

1. Concept You can add Khmer language support to Android OS in 2 stages. Stage 1: Basic Khmer Unicode support (Font rendering and Keyboard) to Android OS - Modify Khmer Unicode font to work with Android OS, and Replace Android UI System fonts with Khmer Unicode support fonts. - Add Khmer Unicode support to Android OS Unicode  rendering engine   (libskia.so, libskiagl.so & LibWebcore.so) - Create Khmer Keyboard layout and input method For more details about Khmer Unicode & Andorid OS go to  in depth  section 4 below. Stage 2:  Translate Foreign language Andoid System files and Apps into Khmer language. - decompile apk file to modify resource such as xml, jpg, png or smali code files (translate into Khmer) - recompile the apk and put back into your phone. Nokorsoft.com