Skip to main content

Check the Age of Website

មុននឹងអានអត្ថបទមានប្រយោជន៍មួយនេះ សូមបងប្អូនសាកឆ្លើយនឹងសំនួរខាងក្រោមសិនមើល?
តើបងប្អូនស្គាល់ ឬធ្លាប់បើកមើលគេហទំព័រប៉ុន្មានហើយ ចាប់តាំងពីប្រើអ៊ីនធឺណែតមក?
តើបងប្អូនបានដឹងទេថា គេហទំព័រដែលបងប្អូនធ្លាប់បានបើកនោះ ចាប់បង្កើតឡើងតាំងពីពេលណា បានប៉ុន្មានឆ្នាំហើយ មកដល់សព្វថ្ងៃនេះ?
ថ្ងៃនេះ ខេធី៤២ នឹងលើកយកអត្ថបទថ្មីមួយទៀតអំពី របៀបឆែកមើលអាយុរបស់គេហទំព័រផ្សេងៗ ដើម្បីចែករំលែកជាចំណេះដឹងថ្មី ក្នុងវិស័យបច្ចេកវិទ្យាពត៌មាន។
ខេធី៤២ សូមណែនាំនូវគេហទំព័រចំនួនបីគឺ Domain Age Tool, Internet Archive, SEO Mastering ។ សូមអានពត៌មានលម្អិតដូចតទៅៈ



Domain Age Tool

ជាទំព័រដែលអនុញ្ញាតឱ្យបងប្អូនឆែកមើល នូវអាយុរបស់គេហទំព័រផ្សេងៗ (ឆែកម្ដងច្រើន) ដែលបានប្រាប់នូវអាយុរបស់គេហទំព័រនោះថា ត្រូវបានបង្កើតឡើងអស់ប៉ុន្មានឆ្នាំ ប៉ុន្មានខែ (ឧ. 12 years 2 months) ។
សូមចុចទីនេះ! ដើម្បីចូលទៅកាន់ទំព័រ Domain Age Tool

នៅត្រង់ប្រអប់ពីក្រោមពាក្យ Enter one domain on each line of the box below: សូមវាយបញ្ចូលអាសយដ្ឋានគេហទំព័រណាដែលចង់ឆែក រួចចុចប៊ូតុង submit ពេលនោះវានឹងបង្ហាញពត៌មាននៅផ្នែកខាងលើ។

Internet Archive

ក៏មិនខុសពីចំណុចខាងលើដែរ ខុសគ្នាបន្ដិចបន្តួចប៉ុណ្ណោះ ខុសគ្នាត្រង់ថា Internet Archive អាចឆែកមើលម្ដងបានតែគេហទំព័រមួយប៉ុណ្ណោះ ហើយអាចបង្ហាញនូវអាយុរបស់គេហទំព័រនោះជាកាលបរិច្ឆេទ (ឧ. August 16, 2000)
សូមចុចទីនេះ! ដើម្បីចូលទៅកាន់ទំព័រ Internet Archive

នៅត្រង់ប្រអប់ Web បំពេញឈ្មោះគេហទំព័រណាដែលបងប្អូនចង់ឆែក រួចចុចប៊ូតុង Take Me Back ពេលនោះបងប្អូននឹងបានឃើញនូវថ្ងៃខែ ដែលគេហទំព័របានបង្កើតជាមិនខាន។ សូមមើលលទួ្ធផលខាងក្រោមៈ

seomastering

ក៏ស្រដៀងគ្នាខាងលើដែរ ខុសត្រង់ បន្ទាប់ពីឆែកមើលនូវគេហទំព័រណាមួយហើយ  វាបង្ហាញពត៌មានប្រាប់ថា ប៉ុន្មានឆ្នាំ, ប៉ុន្មានថ្ងៃ (ឧ. 8years, 36 days) សូមមើលរូបខាងក្រោមៈ
 
សូមចុចទីនេះ! ដើម្បីចូលទៅអនុវត្ត
ចំណាំៈ គេហទំព័រដែលបងប្អូនអាចឆែកមើលនូវអាយុបាន ដាច់ខាតគេហទំព័រនោះមិនត្រូវបានបង្កើតឡើងលើសពីឆ្នាំ២០០៤ឡើយ (ត្រូវមុនឆ្នាំ២០០៤ឬត្រឹមឆ្នាំ២០០៤) ៕

Comments

Popular posts from this blog

Orkida English-Khmer Dictionary

ថ្ងៃ​នេះ​សុំ លើក​យក​វត្ថុ​បូរាណ​ ប៉ុន្តែ​ពេញ​និយម ដែល​ត្រូវ​បាន​ដំឡើង​ស្ទើគ្រប់​កុំព្យូទ័រ​បង​ប្អូន​ខ្មែរ​យើងគឺ វចនានុក្រម Orkida English<->Khmer ។ សង្ឃឹម​ថា​ម្ចាស់​បង្កើតវចនា​នុក្រម​នេះ មិន​យល់​ទាស់​អី​ទេ ដែល​ខ្ញុំ​ដាក់​អោយ​គេ​ទាញ​យក​ជាសាធារណះ​ដូច្នេះ ព្រោះ​ថា​វា​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពីឆ្នាំ ១៩៩៨មក​ម្ល៉េះ ម្យ៉ាង​វិញ​ទៀតបង​ប្អូន​យើង​បាន​ចម្លង​ពីមួយ​ទៅ​មួយស្ទើរ​គ្រប់​កុំព្យូទ័រ​ ទៅ​ហើយ។ ដោយ​ឡែក​ពេល​ខ្ញុំ​សាកល្បង​ស្វែង​រក​ក្នុង Google អំពី​វចនា​នុក្រម​នេះ ហាក់​ដូច​ជា​ស្ងាត់​ឈឹង​ មិនសូវ​មាន​កន្លែង​ Download សោះ ! ដូច្នេះ​ដើម្បី​អោយ​ការ​ស្វែង​រកក្នុង​អ៊ិនធឺណិត​ទាក់​ទង​នឹង​ស្រុក​ខ្មែរ​ យើងកាន់​តែមាន​​ប្រសិទ្ធភាព ខ្ញុំ​សម្រេច​ចិត្ត​ Upload វា​ចូល​ក្នុង Hosting របស់​ខ្ញុំ​ ហើយ​ចែក​អោយ​បងប្អូន​ដែល​ត្រូវ​ការ​វា​ យក​ទៅ​ប្រើ​ប្រាស់​ចុះ។ ថ្វីត្បិត​តែ​វា​រាង​ចំណាស់​បន្តិច​មែន តែ​រហូត​មក​ដល់​ Windows 7 ហើយ​ វា​នៅ​តែ​អាច​ដំឡើង​និង​ប្រើ​បាន​ជា​ធម្មតា។ ទាញ​យកវចនានុក្រម​ Orkida By : Sam Vichea

We Lost Him & Lost Forever King norodom sihanouk (ព្រះករុណាព្រះបាទ នរោត្តម សីហនុ)

1:20AM 15/Oct/2012  is our sad day to heard that our hero (norodom sihanouk) was died in Beijing China . He is the king that i respect he is the one that help Cambodia. From now he leave us he leave us forever and forever :'( how sad we are to live without him. Even He was dead but his name his thing alway on our mind . Good Bye Grand Father  wish you all the best. YOU ARE MY HERO EVER AND FOREVER.

Windows 7 Boot Updater

ជាទូទៅអ្នកតែងតែឃើញនូវរូប Logo របស់ Windows 7 រៀងរាល់ពេលដែល អ្នកបើកដំនើរការ កុំព្យូទ័រ ដែលគេហៅថា BootScreen។ ដូច្នេះនៅក្នុងអត្ថបទនេះ អាយធីកូនខ្មែរ នឹងបង្ហាញពីរ របៀបផ្លាស់ប្តូរ BootScreen របស់ Windows 7។ ជំហានទី ១៖ អ្នកត្រូវធ្វើការទាញយកកម្មវិធី Windows 7 Boot Updater  ចុចត្រង់នេះ ជំហានទី ២៖ បើកដំនើរការកម្មវិធីបន្ទាប់មកនៅក្នុងប្រអប់ Animation ជ្រើសរើសយកជំរើស Animation