Skip to main content

Convert Your Blogger To WordPress



សម្រាប់បងប្អូនដែលកំពុងប្រើប្រាស់ blogger យកមកសរសេរ និងបង្ហោះវ៉ិបសាយនោះ ប្រសិនបើបងប្អូនមានបំណងចង់ប្ដូរពីការប្រើ blogger មកប្រើនៅលើ wordpress វិញនោះ យើងក៏អាចធ្វើបានដែរ ដោយយើងអាចបំប្លែងពី blogger មកចូល wordpress វិញ ដោយមិនបាត់បង់ទិន្នន័យដើមឡើយ។ 
របៀបផ្លាស់ប្ដូរ
១. ប្ដូរចំណងជើង
នៅក្នុង wordpress សូមបងប្អូនចូលទៅកាន់ Settings -> General ->ប្ដូរចំណងជើងតំបន់បណ្ដាញ និងស្លាក-> Save Changes
២. ប្ដូរ Permalinks format


ជាទូទៅនៅលើតំណរភ្ជាប់របស់ blogspot បងប្អូនតែងតែឃើញការបង្ងាញតាមបែប ឆ្នាំ, ខែ, ឈ្មោះអត្ថបទ, ហើយបញ្ចប់ដោយកន្ទុយ.html ដូច្នេះនៅក្នុង wordpress យើងក៏ត្រូវប្ដូរទៅតាមទម្រង់បែបនោះដែរគឺចូលទៅាន់ Settings -> Permalinks -> ជ្រើសរើស: custom -> enter/%year%/%monthnum%/%postname%.html ហើយបងប្អូនត្រូវតំឡើង plugin បន្ថែមទៀតឈ្មោះ Google Blogger Permalink
៣. Import ប្រកាស
សូមចូលទៅកាន់ Tools-> Import->Blogger->Grant Access->បន្ទាប់មកឡុកចូលគណនីរបស់ blogger
៤. ប្ដូរពី Permalink format ឱ្យដូចទៅនឹង blogger.com
សូមតំឡើង plugin មួយទៀតឈ្មោះ maintain blogger Permalinks ហើយដំណើរការវា។ ដើម្បីទទួលបាន plugin សូមចុចទីនេះ!
៥. ប្ដូរពីចំណាត់ក្រុម ទៅស្លាក (categories ទៅ Tags)
នៅពេលដែរយើង imports ប្រកាស វានឹងទទួលបាននូវ tags ពី blogger ដោយស្វ័យប្រវត្តិ ដូច្នេះយើងត្រូវបំប្លែងវាទៅ categories ។ ដើម្បីបំប្លែងវាបាន សូមចៅកាន់ import នៃ wordpress admin
៦. import image ពី blogger មក wordpress
ចំណុចមួយទៀតត្រូវតំឡើង plugin នៅក្នុង wordpress ឈ្មោះថា Blogger Image Import
រួចដំណើការវាជាការស្រេច។ ដើម្បីឱ្យរឹតតែច្បាស់សូមទស្សនាវីដេអូខាងក្រោម

Comments

Popular posts from this blog

Windows 7 Boot Updater

ជាទូទៅអ្នកតែងតែឃើញនូវរូប Logo របស់ Windows 7 រៀងរាល់ពេលដែល អ្នកបើកដំនើរការ កុំព្យូទ័រ ដែលគេហៅថា BootScreen។ ដូច្នេះនៅក្នុងអត្ថបទនេះ អាយធីកូនខ្មែរ នឹងបង្ហាញពីរ របៀបផ្លាស់ប្តូរ BootScreen របស់ Windows 7។ ជំហានទី ១៖ អ្នកត្រូវធ្វើការទាញយកកម្មវិធី Windows 7 Boot Updater  ចុចត្រង់នេះ ជំហានទី ២៖ បើកដំនើរការកម្មវិធីបន្ទាប់មកនៅក្នុងប្រអប់ Animation ជ្រើសរើសយកជំរើស Animation

Real Football Manager 2013 APK (Armv6 & 7)

Game Features : An intuitive interface with a simple game system (enhanced for RF Manager 2013). Actions with the press, fans and  players  that affect the performance of your  computer . An impressive array of  options , from technical to training schedules. Find the stars of tomorrow with scouting reports you send promising young. Download  Link: DataFileHost: Real Football Manager APK 2Shared: Real Football Manager APK Install  APK And Play. It's a java  port  of RFM13.

Orkida English-Khmer Dictionary

ថ្ងៃ​នេះ​សុំ លើក​យក​វត្ថុ​បូរាណ​ ប៉ុន្តែ​ពេញ​និយម ដែល​ត្រូវ​បាន​ដំឡើង​ស្ទើគ្រប់​កុំព្យូទ័រ​បង​ប្អូន​ខ្មែរ​យើងគឺ វចនានុក្រម Orkida English<->Khmer ។ សង្ឃឹម​ថា​ម្ចាស់​បង្កើតវចនា​នុក្រម​នេះ មិន​យល់​ទាស់​អី​ទេ ដែល​ខ្ញុំ​ដាក់​អោយ​គេ​ទាញ​យក​ជាសាធារណះ​ដូច្នេះ ព្រោះ​ថា​វា​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពីឆ្នាំ ១៩៩៨មក​ម្ល៉េះ ម្យ៉ាង​វិញ​ទៀតបង​ប្អូន​យើង​បាន​ចម្លង​ពីមួយ​ទៅ​មួយស្ទើរ​គ្រប់​កុំព្យូទ័រ​ ទៅ​ហើយ។ ដោយ​ឡែក​ពេល​ខ្ញុំ​សាកល្បង​ស្វែង​រក​ក្នុង Google អំពី​វចនា​នុក្រម​នេះ ហាក់​ដូច​ជា​ស្ងាត់​ឈឹង​ មិនសូវ​មាន​កន្លែង​ Download សោះ ! ដូច្នេះ​ដើម្បី​អោយ​ការ​ស្វែង​រកក្នុង​អ៊ិនធឺណិត​ទាក់​ទង​នឹង​ស្រុក​ខ្មែរ​ យើងកាន់​តែមាន​​ប្រសិទ្ធភាព ខ្ញុំ​សម្រេច​ចិត្ត​ Upload វា​ចូល​ក្នុង Hosting របស់​ខ្ញុំ​ ហើយ​ចែក​អោយ​បងប្អូន​ដែល​ត្រូវ​ការ​វា​ យក​ទៅ​ប្រើ​ប្រាស់​ចុះ។ ថ្វីត្បិត​តែ​វា​រាង​ចំណាស់​បន្តិច​មែន តែ​រហូត​មក​ដល់​ Windows 7 ហើយ​ វា​នៅ​តែ​អាច​ដំឡើង​និង​ប្រើ​បាន​ជា​ធម្មតា។ ទាញ​យកវចនានុក្រម​ Orkida By : Sam Vichea