នៅពេលនេះ ខ្វះតែ១០នាទីទៀតម៉ោង ១អាធ្រាតហើយ មិញគិតថាសម្រាក
តែដូចជាសប្បាយចិត្តពេកង៉ៃនេះ
សូមដាក់ជូននូវអត្ថបទមួយទៀតទៅចុះជាចំណងដៃចុងក្រោយ។ ខាងក្រោមនេះជាលេខ serial
របស់កម្មវិធីកុំព្យួទ័រ (windows) ផ្សេងៗ ហើយសង្ឃឹមថាអាចជាជំនួយដល់បងប្អូន
និងដើម្បីធ្វើការចែករំលែកបន្តទៀត
នៅពេលដែលបងប្អូនមានតែកម្មវិធីហើយមិនទាន់មានលេខ serial
បងប្អូនអាចប្រើប្រាស់លេខខាងក្រោមនេះបាន
ប៉ុន្តែមិនមានគ្រប់កម្មវិធីទាំងអស់នោះទេ។







ថ្ងៃនេះសុំ លើកយកវត្ថុបូរាណ ប៉ុន្តែពេញនិយម ដែលត្រូវបានដំឡើងស្ទើគ្រប់កុំព្យូទ័របងប្អូនខ្មែរយើងគឺ វចនានុក្រម Orkida English<->Khmer ។ សង្ឃឹមថាម្ចាស់បង្កើតវចនានុក្រមនេះ មិនយល់ទាស់អីទេ ដែលខ្ញុំដាក់អោយគេទាញយកជាសាធារណះដូច្នេះ ព្រោះថាវាកម្មវិធីដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៩៨មកម្ល៉េះ ម្យ៉ាងវិញទៀតបងប្អូនយើងបានចម្លងពីមួយទៅមួយស្ទើរគ្រប់កុំព្យូទ័រ ទៅហើយ។ ដោយឡែកពេលខ្ញុំសាកល្បងស្វែងរកក្នុង Google អំពីវចនានុក្រមនេះ ហាក់ដូចជាស្ងាត់ឈឹង មិនសូវមានកន្លែង Download សោះ ! ដូច្នេះដើម្បីអោយការស្វែងរកក្នុងអ៊ិនធឺណិតទាក់ទងនឹងស្រុកខ្មែរ យើងកាន់តែមានប្រសិទ្ធភាព ខ្ញុំសម្រេចចិត្ត Upload វាចូលក្នុង Hosting របស់ខ្ញុំ ហើយចែកអោយបងប្អូនដែលត្រូវការវា យកទៅប្រើប្រាស់ចុះ។ ថ្វីត្បិតតែវារាងចំណាស់បន្តិចមែន តែរហូតមកដល់ Windows 7 ហើយ វានៅតែអាចដំឡើងនិងប្រើបានជាធម្មតា។ ទាញយកវចនានុក្រម Orkida By : Sam Vichea
Comments
Post a Comment